Ivanka Trump និយាយថា “បើនៅតែរស់នៅក្រោមទ្រព្យសម្បត្តិឳពុកម្តាយ អ្នកប្រៀបដូចទារក”

6177

ថ្វីត្បិតធំឡើងក្រោមដំបូលស្តុកស្តមនិងត្រកូលអ្នកមានពិតមែន ប៉ុន្តែកូនស្រីលោក ដូណាល់ ត្រាំ ដែលមានវ័យប្រហែល ៣០ ឆ្នាំ មួយរូបនេះ នៅតែព្យាយាមក្រោកឈរខ្លួនឯងដើម្បីក្លាយជាសហគ្រិនមួយរូបដ៏ជោគជ័យ។ បើគិតពីឋានៈគ្រួសាររបស់នាង Ivanka Trump មានទ្រព្យសម្បត្តិមហាសាលស្នងពីឳពុករបស់នាងស្រាប់ទៅហើយ ប៉ុន្តែនាងនៅតែសម្រេចចិត្តជ្រើសរើសអាជីពពិតប្រាកដសម្រាប់ខ្លួនឯងទៅវិញ។ នាងមិនដែលពឹងទៅលើជោគជ័យទាំងឡាយដែលគ្រួសារនាងបានកសាងមកនោះទេ ផ្ទុយទៅវិញ Ivanka តែងតែជឿជាក់ថា រាល់ការជោគជ័យទាំងឡាយមិនមែនកើតឡើងដោយងាយៗនោះទេ គឺវាកើតចេញពីការខិតខំកសាងវាឡើងសន្សឹមៗ។ លើសពីនេះទៅទៀត នាងពេញចិត្តក្នុងការចាកចេញពី Comfort Zone ដែលមនុស្សជាច្រើនរារែកក្នុងការចាកចេញពីវា។ នាងជឿថា បើទោះបីជា Comfort Zone ជាកន្លែងផ្តល់ផាសុកភាពសម្រាប់នាងក៏ពិតមែន ប៉ុន្តែវាមិនបានផ្តល់នូវឱកាសថ្មីៗសម្រាប់អភិវឌ្ឍន៍ខ្លួននោះទេ។ នាងតែងតែលើកឡើងថា​ “បើខ្ញុំកើតមកជាកូនស្រីអ្នកមាន ហើយមិនបានធ្វើអ្វីសោះ ខ្ញុំប្រៀបដូចទារកអញ្ចឹង”។

 

Ivanka ជាមនុស្សដែលផ្តល់តម្លៃលើការសហការគ្នាជាក្រុម ព្រោះនាងយល់ថា ខណៈពេលដែលយើងមានគំនិតជារបស់ខ្លួនហើយ យើងក៏ត្រូវចែករំលែកនិងរៀនពីការយល់ឃើញពីអ្នកដទៃផងដែរ។ លើសពីនេះទៅទៀត Ivanka លើកឡើងថា បើទោះបីជានាងធ្វើការប្រធានគេក្តី ក៏នាងត្រូវតែយល់អោយច្បាស់ពីដំណើរការនៃថ្នាក់ក្រោមដែរ។ នាងយល់ថា កំហុសធំបំផុតរបស់សហគ្រិន គឺការអវត្តមានរបស់អ្នកដឹកនាំក្នុងដំណើរការការងារ។

បើទោះបីគ្រួសាររបស់នាងត្រូវបានមហាជន ចាប់អារម្មណ៍យ៉ាងណាក៏ដោយ ក៏នាងមិនដែលចេញប្រតិកម្មអវិជ្ជមានបែបណាមួយទៅវិញដែរ ព្រោះនាងដឹងខ្លួនច្បាស់ថានាងជាអ្នកណា ហើយនាងព្រមទទួលការពិតថាមនុស្សតែងមានការគិតខុសៗគ្នា។ Ivanka យល់ថា អាកប្បកិរិយាគឺជារឿងដ៏សំខាន់ណាស់ក្នុងការធ្វើជំនួញ ពីព្រោះវាធ្វើអោយដៃគូសហការបាត់បង់ទំនុកចិត្តលើនាងបាន។ ដូច្នេះហើយទើបនាងត្រូវរៀបចំខ្លួនអោយសមស្របតាមកាលៈទេសៈ ហើយជៀសវាងរឿងអាស្រូវផ្សេងៗ ​៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.