តើ Alibaba រកលុយដោយរបៀបណា?

4346

Alibaba ត្រូវបានគេស្គាល់ថាជារបស់មហាសេដ្ឋីចិនមាឌល្អិត Jack Ma ដែលចាប់ផ្តើមដំបូងដោយ alibaba.com នៅក្នុងអាផាតមិនរបស់លោក ជាមួយនិងមិត្តភក្តិ 18 នាក់ផ្សេងទៀត។ អ្នកប្រហែលជាមិនដឹងថាតើក្រុមហ៊ុនរបស់ Jack Ma រកចំណូលដោយរបៀបណានោះទេ ហើយខាងក្រោមនេះគឺជាចម្លើយ៖

ប្រភពចំណូលធំៗ 3 របស់ Alibaba Group ៖

  • Alibaba.com គឺជាក្រុមហ៊ុនដំបូងរបស់ Alibaba Group។ វាគឺជាគេហទំព័រមួយដែលផ្គូរផ្គងផលិតផលរបស់ចិន ទៅកាន់ទីផ្សារអន្តរជាតិ ដែលត្រូវការទំនិញរបស់ចិន ឬក៏ចង់សហការជាមួយម្ចាស់រោងចក្រនៅប្រទេសចិន (B2B)។ វាមានលក្ខណៈដូច amazon.com ត្រង់ថាផ្គូរផ្គងអ្នកទិញ និងអ្នកលក់ តែអ្វីដែលខុសគ្នា គឺ alibaba.com មិនស្តុកទំនិញដោយខ្លួនឯងដូច amazon.com នោះទេ។ alibaba.com រកចំណូលពីប្រាក់ទឹកតែ (commission) រាល់ពេលទំនិញត្រូវបានលក់ចេញ ពីអ្នកដែលដាក់លក់ទំនិញនៅលើគេហទំព័ររបស់ខ្លួន។ គេហទំព័រនេះ ក៏រួមបញ្ជូលគេហទំព័រមួយទៀតគឺ 1688.com ដែលគាំទ្រអាជីវកម្មក្នុងស្រុករបស់ចិនផងដែរ។
  • Taobao.com គឺជាអាជីវកម្មធំជាងគេរបស់ Alibaba Group។ វាគឺជាទីផ្សារអនឡាញមួយសម្រាប់ អ្នកប្រើប្រាស់ និងអ្នកប្រើប្រាស់ (C2C) ដែលស្រដៀងគ្នានិង eBay.com ដែរ តែអ្វីដែលខុសពី eBay គឺវាមិនគិតថ្លៃទឹកតែនៅពេលទំនិញត្រូវបានលក់ចេញនោះទេ ប៉ុន្តែវារកចំណូលពីការផ្សាយពានិជ្ជកម្ម ស្រដៀងនិង Google ដែរ។
  • Tmall.com បានបំបែកខ្លួនចេញពី Taobao ដោយផ្តោតលើទីផ្សារ អាជីវកម្ម និងអ្នកប្រើប្រាស់ (B2C) ក្នុងគោលបំណងជួយអាជីវកម្មខ្នាតមធ្យមរបស់ចិន។ វារកចំណូលបានពីការគិតប្រាក់ប្រចាំឆ្នាំ ពីម្ចាស់អាជីវកម្មដែលដាក់លក់ទំនិញលើគេហទំព័រ Tmall។

ទោះបីជា Alibaba Group រកចំណូលបានច្រើនពីអាជីវកម្មទាំង 3 ខាងលើក៏ដោយ ក្រុមហ៊ុននេះក៏មានក្រុមហ៊ុនតូចៗជាច្រើនទៀតផងដែរ៕

ចុចអាន ៖ ក្រុមហ៊ុនធំៗទាំង 10 ដែលគ្រប់គ្រងដោយ Alibaba Group

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។