ទម្លាប់មួយដែលធ្វើឱ្យ Elon Musk មិនដែលចុះចាញ់ចំពោះភាពបរាជ័យ

1125

លោក Elon Musk ត្រូវបានគេស្គាល់ថាជាបុគ្គលអច្ឆរិយមួយរូបខាងបច្ចេកវិទ្យាក្នុងសម័យបច្ចុប្បន្ន ដែលបានបង្កើតក្រុមហ៊ុនធំៗពីរក្នុងពេលតែមួយ គឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនស្រាវជា្រវផ្នែកអាកាស SpaceX និងក្រោយមកទៀតបង្កើតក្រុមហ៊ុន Neuralink នៅឆ្នាំ ២០១៦ ដែលរកចំណូលបានរាប់រយលានក្នុងមួយឆ្នាំៗ។

លោក Elon Musk គឺជាមនុស្សដែលមានមានក្តីស្រមៃខ្ពស់ មានទេពកោសល្យ និងការតាំងចិត្តតាំងវ័យកុមារថា នឹងបង្កើតក្រុមហ៊ុនធំបីដោយខ្លួនឯង។ ជាងនេះទៅទៀត លោក Musk ក៏ត្រូវបានគេស្គាល់ថា ជាមនុស្សដែលពូកែក្រាញននៀលនិងភាពបរាជ័យ រហូតអាចសម្រេចអ្វីៗទៅតាមក្តីសុបិន្តរបស់គាត់បាន។

នៅឆ្នាំ ២០០៨ ក្រុមហ៊ុនធំៗទាំងពីររបស់លោក បានក្ស័យធុនម្តងរួចទៅហើយដោយសារបាញ់បង្ហោះផ្កាយរណបតាមគ្រាប់រ៉ុកែតលើកទី ៣ មិនបានសម្រេច ប៉ុន្តែ គាត់នៅតែមិនព្រមឱ្យក្តីស្រមៃរបស់គាត់ត្រូវរលាយសាបសូន្យដោយសារការបរាជ័យនោះទេ។ គាត់បានព្យាយាមប្រមូលប្រាក់ដែលនៅសេសសល់របស់គាត់ទាំងអស់យកទៅអភិវឌ្ឍគ្រាប់រ៉ុកែតដែលជាគ្រាប់ទី៤ និងជាក្តីសង្ឈឹមចុងក្រោយរបស់គាត់ក្នុងការបាញ់បង្ហោះផ្កាយរណបទៅលើអាកាស ហើយវាក៏បាននាំមកនូវជោគជ័យយ៉ាងក្រៃលែងជូនគាត់។

អ្វីដែលធ្វើឱ្យលោក Elon Musk មិនដែលចុះញ៉មនិងបរាជ័យ គឺមកពីទម្លាប់នៃការគិតមួយថា “បរាជ័យគឺជាជម្រើសមួយ។ ប្រសិនបើការសាកល្បងរបស់អ្នកមិនបរាជ័យ នោះមកពីអ្នកមិនទាន់មានភាពច្នៃប្រឌិតគ្រប់គ្រាន់។” ជាក់ស្តែង លោក Elon នៅតែបន្តការស្រាវជ្រាវ និងធ្វើការអភិវឌ្ឍទៅមុខឥតឈប់ឈរ បើទោះបីជាត្រូវជួបប្រទះនិងបរាជ័យយ៉ាងក៏ដោយ។

នេះបញ្ជាក់ឱ្យឃើញថា ឆន្ទៈ និងការគិតវិជ្ជមាន គឺជារបស់មួយដែលមិនអាចខ្វះបានសម្រាប់បុគ្គលគ្រប់រូបដែលប្រាថ្នាជោគជ័យក្នុងជីវិត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕