វិធីល្អៗសម្រាប់ការលើកទឹកចិត្ត នឹងការផ្លាស់ប្តូរខ្លួនឯងអោយជោគជ័យ

2871

យើងទាំងអស់គ្នាកើតមកតែងតែជួបនូវបញ្ហា ហើយពេលខ្លះយើងក៏ពិបាកស្វែករកវិធីសាស្រ្តក្នុងការលើកទឹកចិត្តខ្លួនឯងផងដែរ។ ប៉ុន្តែកុំអស់សង្ឃឹម​ រាល់បញ្ហាទាំងអស់គឺមានវិធីសាស្រ្តផ្សេងៗគ្នាជាច្រើនក្នុងការដោះស្រាយនឹងផ្លាស់ប្តូរស្ថានភាពឱ្យបានប្រសើរជាងមុន។​ ហើយទាំងនេះ គឺជាដំណោះស្រាយល្អៗសំរាប់ជួយអ្នកឱ្យសំរេចក្តីប្រាថ្នាទាំងនោះ៖

១/ ភ្ចាប់ទំនាក់ទំនងជាមួយអ្នកដទៃ

យុទ្ធសាស្រ្តដែលល្អបំផុត​ដែលអ្នកគួរស្វែងយល់​ គឺការរៀនពីអ្នកដទៃ ប៉ុន្តែមិនមានន័យថា អ្នកគួរចំលងពួកគេទាំងស្រុងនោះទេ។

អ្នកគួរមានការសហការ​ និងធ្វើការជាមួយក្រុមមនុស្សនៅជុំវិញខ្លួនអ្នក ដែលជាប្រភេទមនុស្សវិជ្ជមាន និងមានការលើកទឹកចិត្ត។ ប្រសិនបើអ្នកធ្វើការជាមួយបុគ្គលដែលគំនិតស្រដៀងគ្នា នឹងមានអាកប្បកិរិយាល្អ នោះវានឹងជះឥទ្ធិពលល្អដល់អ្នកក្នុងការជំរុញ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ 

២/ ត្រូវមានផែនការ ការកំណត់​គោលដៅ និងការគ្រប់គ្រងពេលវេលា

ការកំណត់​គោលដៅ និងការមានផែនការច្បាស់លាស់គឺជាវិធីសាស្ត្រមួយដែលល្អប្រសើរក្នុងការជំរុញអ្នកឱ្យសំរេចរាល់កិច្ចការទាំងឡាយដោយមានប្រសិទ្ធភាព។ អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Campbell Soup នាងតែងតែជឿជាក់លើការធ្វើផែនការ និងកំណត់គោលដៅជានិច្ច ហើយនាងបាននិយាយថា “អ្នកត្រូវកំណត់គោលដៅនៅក្នុងជីវិតរបស់អ្នកទាំងគោលដៅក្នុងរយៈពេលខ្លី និងរយៈពេលវែងដូចជាអ្នកធ្វើជំនួញដែរ” ។ ការមានគោលដៅរយៈពេលវែងនោះនឹងអាចឱ្យអ្នកមានវិធីដើម្បីសម្រេចបានគោលដៅ។  ព្រមជាមួយគ្នានេះដែរ ចូររៀនទុកពេលវេលាដើម្បីថែរក្សាខ្លួនអ្នក ដើម្បីជួយអោយអ្នកធ្វើការដោយមានប្រសិទ្ធភាព។ 

៣/ អានសៀវភៅ

មានសៀវភៅល្អៗជាច្រើនដែលសរសេរទាក់ទងនឹងការលើកទឹកចិត្ត​ ហើយវាក៏ជួយអ្នកឱ្យមានគំនិតដោះស្រាយបញ្ហា និងជាយោបល់សំរាប់ឱ្យអ្នកបង្កើតការច្នៃប្រឌិតថែមទៀតផង។ ហើយការមានទំលាប់អានសៀវភៅក៏ជាយុទ្ធសាស្ត្រមួយដែលជួយជំរុញអ្នកក្នុងផ្លាស់ប្តូរផ្នត់គំនិតពីអវិជ្ជមាន ឱ្យទៅវិជ្ជមានបានដែល។ ទាំងនេះគឺជាចំនងជើងសៀវភៅដែលអ្នកគួរតែអានដែលមានដូចជា៖ 

– “The Power of Positive Thinking”  

– “The 7 Habit of Highly Successful People” 

– “Don’t Sweat the Small Stuff’’.

៤/ សាកល្បងប្រើកម្មវិធីទាំងនេះ

មានកម្មវិធីទូរស័ព្ទតាមអនឡាញជាច្រើនដែលអាចជួយអ្នករក្សាការសម្រេចចិត្ត និងផ្លាស់ប្តូរខ្លួនអ្នក។ កម្មវិធីមួយចំនួននោះមានដូចជា Momentum Habit Tracker និង Mindset ដោយគ្រាន់តែអ្នកកត់ត្រាទម្លាប់របស់អ្នកធ្វើ ហើយវានឹងតាមដានសម្មភាពរបស់អ្នក។ ជាទូទៅកម្មវិធីនេះមានគោលបំណងដើម្បីបង្វឹកឱ្យអ្នកសម្រេចបាននូវគោលដៅរបស់អ្នកដោយជៀងវាងភាពបរាជ័យ និងជួយជំរុញអ្នកក្នុងការផ្លាស់ប្តូរទំលាប់ជាបន្តបន្ទាប់៕

អត្ថបទដោយ ៖ Mary Everlynn

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។