តើអ្នកចង់បន្តធ្វើការពី ៥០ ៧០ ទៅ ១០០ ម៉ោងក្នុងមួយសប្តាហ៍ ក្នុងពេលពេញមួយជីវិតរបស់អ្នកទេ? ប្រសិនបើអ្នកចង់រកប្រាក់ចំណូលបានច្រើន និងធ្វើការតិច ហើយមានការចូលនិវត្តន៍នៅពេលចាស់អោយសមរម្យ អ្នកត្រូវចាប់ផ្ដើមបង្កើតប្រភពប្រាក់ចំណូលដែលមិនត្រូវការការចូលរួមដោយផ្ទាល់ពីអ្នក។ មិនថាអ្នកកំពុងចាប់ផ្តើមអាជីវកម្មរបស់អ្នក ឬអ្នកបានដំណើរការវាហើយក៏ដោយ អ្នកគួរចាប់ផ្តើមគិតអំពីរបៀបដែលអ្នកនឹងផ្លាស់ប្តូរគំរូអាជីវកម្មរបស់អ្នក ដើម្បីបង្កើតប្រាក់ចំណូលឲ្យកាន់តែឆាប់មានសេរីភាពហិរញ្ញវត្ថុ នោះមានន័យថាទោះបីជាអ្នកដេក ដើរ អង្គុយ ឬធ្វើអ្វីក៏ដោយ ក៏លុយជាអ្នកស្វែងរកអ្នកជានិច្ច។
នេះគឺជាគន្លឹះមួយដែលអាចជួយអ្នកអោយធ្វើការតិច តែអាចរកចំនូលបានច្រើន៖
ទាញយកប្រាក់ចំណូលពីពលកម្មរបស់អ្នកដទៃ
ឧទាហរណ៍មួយចំនួននៃប្រាក់ចំណូលដែលមានអានុភាពគឺ:
– បង្កើតគំរូអាជីវកម្មថ្មីមួយឲ្យអ្នកដទៃធ្វើ
– អ្នកធ្វើទីផ្សារបណ្តាញដែលបង្កើតជាប្រព័ន្ធមួយ និងទទួលបានកម្រៃជើងសារលើការលក់ដែលធ្វើឡើងដោយមនុស្សនៅក្នុងបណ្តាញនោះ
– អ្នកម៉ៅការទូទៅដែលរកប្រាក់ចំណេញលើការងារដែលធ្វើដោយអ្នកម៉ៅការរង
នៅមានគំរូខុសៗគ្នាជាច្រើនទៀតនៅក្នុងប្រភេទអាជីវកម្មខុសៗគ្នា។ គន្លឹះសំខាន់គឺថា អ្នកកំពុងតែរកលុយចេញពីការងាររបស់អ្នកដទៃជាជាងធ្វើដោយអ្នកផ្ទាល់។ សូមកត់សម្គាល់ថាប្រាក់ចំណូលដែលមានអានុភាព គឺមិនមែនជាចំណូលដែលមកពីប្រភពតែមួយនោះទេ បើមួយអត់នៅមានមួយទៀត ហើយនៅពេលដែលអ្នកបញ្ចូលគ្នា វាកាន់តែច្រើន។
អាចរកលុយបានច្រើនដោយមានមនុស្សកាន់តែច្រើនចូលរួម។ ឧទាហរណ៍ដូចជា :
- សិក្ខាសាលា ឬថ្នាក់រៀន
- ការប្រគំតន្ត្រី និងរាំលក់សំបុត្រ
- លក់ផលិតផលដោយប្រើទីផ្សារបណ្តាញ
ថ្វីបើទាំងនេះ ពេលខ្លះទាមទារការចូលរួមដោយផ្ទាល់ខ្លះក៏ដោយ ក៏សក្តានុពលនៃការរកប្រាក់ចំណូលរបស់អ្នកខ្ពស់ជាង ប្រសិនបើមាននរណាម្នាក់ បង់ប្រាក់ឱ្យអ្នកក្នុងអត្រាមួយ។ បើអ្នកបើកបង្រៀនក្នុងបន្ទប់មួយដែលមានមនុស្ស ២០០ នាក់ ហើយអ្នកចូលរួមត្រូវបង់ ១៥០ ដុល្លារក្នុងម្នាក់ៗ។ អ្នកអាចគិតចំណូលដែលបានមក ហើយស្មានអំពីប្រាក់ចំណាយផ្សេងៗដែលត្រូវផាត់ចេញ។ តើអ្នកធ្លាប់គិតថាគ្រាន់តែមួយថ្ងៃ អាចរកប្រាក់បានប៉ុណ្ណឹងដែរទេ? ប៉ុន្តែមានសិក្ខាសិលាខ្លះ លក់សំបុត្រថ្លៃជាងនេះទៅទៀត។
បើអ្នកបង្កើតបណ្តាញលក់ផលិតផល ហើយមានអ្នកចូលរួមលក់ឲ្យអ្នកចំនួន ១០,០០០ នាក់ ទោះបីជាអ្នកយកប្រាក់ចំណេញពីក្នុងបណ្តាយលក់នោះនៅពេលដែលពួកគេលក់បាន ក្នុងម្នាក់តែ ១ ដុល្លារ ក៏អ្នកនៅតែអាចរកប្រាក់បានច្រើនដោយមិនបាច់ហត់ដែរ៕
ចុចអាន ៖ តើទីផ្សារបណ្តាញ គឺជាអ្វី? វាមានលក្ខណបែបណា?
អត្ថបទដោយ ៖ Mary Everlynn
