ឥឡូវនេះមានមនុស្សជាច្រើនកំពុងតែងខិតខំស្វែងរកវិធីក្នុងការបង្កើតចំណូលដើម្បីផ្គត់ផ្គង់តំម្រូវការរបស់ពួកគេ តែពេលខ្លះពួកគេមិនបានដឹងពីរបៀបក្នុងការធ្វើវានឹងបង្កើតវាឱ្យមានប្រសិទ្ធភាពនោះទេ។ ហើយទាំងនេះគឺជាយុទ្ធសាស្ត្រដែលអ្នកអាចយកវាទៅបង្កើតប្រាក់ចំណូលរបស់អ្នកបាន៖
១/ ការប្រើប្រាស់បញ្ញា
ដោយការប្រើប្រាស់បញ្ញា និងទេពកោសល្យរបស់អ្នក អ្នកអាចចាប់ផ្តើមសរសេរសៀវភៅ សរសេរចំរៀង បង្កើតការបង្រៀនវគ្ក online រឺក៏ការវិនិយោគលើអ្វីមួយ។ ទាំងនេះហើយ គឺជាការងារដែលអ្នកអាចរកចំណូលបានពីការធ្វើវា។
២/ អភិវឌ្ឍន៍អាជីវកម្មបែបប្រពៃណី មកតាមបែបសម័យបច្ចេកវិទ្យាវិញ
អ្នកច្បាស់ជាបានឮអំពីក្រុមហ៊ុន Microsoft និង ក្រុមហ៊ុន Apple ហើយមែនទេ។ ទាំងពីនេះគឺជាឧទាហរណ៍ដែលទាក់ទងនឹងការធ្វើអាជីវកម្មដែលបានធ្វើឱ្យមានឥទ្ធិពលយ៉ាងពិតប្រាកដនៅលើពិភពលោក ហើយអាជីវកម្មទាំងនេះបានរកប្រាក់ចំណូលជាច្រើនសម្រាប់បំរើម្ចាស់អាជីវកម្ម និងស្ថាបនិករបស់ពួកគេ ហើយមិនយូមិនឆាប់ទេ ការរកសុីតាមរបៀវប្រពៃណីនឹងត្រូវបាត់បង់ចំណូល ដូច្នោះអ្នកគួរតែងត្រៀមខ្លួនឱ្យហើយ។ នៅកម្ពុជាថ្មីៗនេះ អ្នកបានឃើញថាបច្ចេកវិទ្យាបានដណ្តើមទីផ្សាររឺម៉កកង់បីខ្មែរ នេះក៏ជាឧទាហរណ៍ដែលអ្នកអាចរៀនសូត្របាន ហើយបន្ទាប់ពីកង់បី នៅមានអាជីវកម្មផ្សេងៗជាច្រើនទៀតដែលនិងត្រូវបាត់បង់ទីផ្សារ ដោយសារតែទំនើបកម្មធ្វើជំនួញ។
៣/ ការទិញ Franchise
អ្នកអាចរកចំណូលតាមរបៀបការទិញយីហោ ឬ Franchise របស់អ្នកដទៃមកធ្វើអាជីវកម្មហើយគ្រាន់តែជួលបុគ្គលមកធ្វើវាប៉ុណ្ណោះ មានន័យថាអ្នកត្រូវទិញពីរបៀបគ្រប់គ្រង និងគំនិតពីគេសំរាប់ដំណើរការអាជីវកម្មនេះផងដែល។ ការទិញ Franchise អាចចំណាយអស់ទឹកប្រាក់ច្រើនតាមភាពល្បីល្បាញនៃយីហោនិមួយៗ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកជឿជាក់លើផលិតផល និងគំនិតដែលអ្នកកំពុងទិញ។
៤/ ការវិនិយោគ
ការវិនិយោគ មានន័យថាការដាក់ទុនដោយចំណាយលុយរបស់អ្នកទៅលើអ្វីអាជីវកម្មបង្កើតថ្មី ឬអាជីវកម្មដែលដំណើរការហើយ ដោយអ្នកជឿថាវានិងរីកលូសលាស់ ហើយអ្នកនិងទទួលបានភាគលាភជាច្រើន។ ឧទាហរណ៏ដូចជា ការទិញភាគហ៊ុន អចលនទ្រព្យ និងមូលប័ត្រជាដើម៕
អត្ថបទដោយ : Mary Everlynn
