Jeff Bezos: “នៅពីក្រោយភាពជោគជ័យរបស់ខ្ញុំគឺភរិយាដ៏សែនល្អម្នាក់”

1809

យើងគ្រប់គ្នាសុទ្ធតែធ្លាប់ដឹងថា Amazon គឺជាគេហទំព័រលក់រាយដ៏ល្បីល្បាញមួយទូទាំងពិភពលោក។ ប៉ុន្តែនៅពីក្រោយភាពជោគជ័យរបស់ Jeff Bezos ដែលជានាយកប្រតិបត្តិនៃ Amazon នៅមានភរិយាដ៏ល្អរបស់គាត់ម្នាក់ទៀតដែលកំដគាត់ឆ្លងកាត់រាល់រឿងរ៉ាវទាំងឡាយទម្រាំបានជោគជ័យមកទល់បច្ចុប្បន្ន។

ប្រវត្តិស្នេហារវាងអ្នកទាំងពីរគឺចាប់ផ្តើមឡើងនៅឯក្រុមហ៊ុនគ្រប់គ្រងវិនិយោគទុនមួយឈ្មោះ D.E Shaw ។ ពេលនោះ ភរិយារបស់គាត់គឺអ្នកនាង Mackenzie គឺជាសហការីខាងផ្នែកស្រាវជ្រាវ និង Jeff ជាអនុប្រធាន។ ខណៈពេលនោះដែរ Jeff ជាមនុស្សដំបូងបំផុតដែលសម្ភាសន៍ Mackenzie ។ ក្រោយមកទៀត អ្នកទាំងពីរក៏ធ្វើការជាមួយគ្នា។ មួយថ្ងៃៗ Mackenzie តែងតែពេញចិត្តលើសម្លេងសើចក្អាក់ក្អាយរបស់ Jeff ហើយនាងថែមទាំងសារភាពថានាងលង់ស្នេហ៍ Jeff លើការសើចរបស់គាត់តែម្តង។

Jeff ជាមនុស្សដែលមានគោលដៅច្បាស់លាស់ថា គាត់ចង់រៀបការជាមួយនារីដែលមានចំណេះដឹង។ រហូតពេលមួយដែលគាត់បានជួប Mackenzie ទើបគាត់ទទួលស្គាល់ថា នាងជាមនុស្សដែលគាត់ចង់បានពិតប្រាកដ។ Jeff តែងតែនិយាយជាសាធារណៈថា ភរិយារបស់គាត់ជាមនុស្សដែលមានចំណេះដឹង ឆ្លាត ស្រស់ស្អាត ហើយចេះគិតគូបានល្អិតល្អន់ទៀត។ រយៈពេលបីខែបន្ទាប់ពីស្គាល់គ្នា អ្នកទាំងពីរក៏សម្រេចចិត្តភ្ជាប់ពាក្យ។ រហូតដល់ប្រាំមួយខែក្រោយមកទៀតទើបពួកគេបានរៀបការជាមួយគ្នា។

Mackenzie ជានារីដែលក្លាហានម្នាក់។ នាងបានសារភាពស្នេហាទៅកាន់ Jeff មុន។ មិនតែប៉ុណ្ណោះ នៅពេលដែលលឺ Jeff និយាយពីគំនិតក្នុងការបើកអាជីវកម្មរបស់គាត់ នាងពេញចិត្តក្នុងការជម្រុញលើកទឹកចិត្តស្វាមី។ Mackenzie និយាយថា “ខ្ញុំមិនមែនជាអ្នកចង់ធ្វើជំនួញអ្វីនោះទេ ប៉ុន្តែខ្ញុំអាចយល់បានពីមហិច្ចតារបស់ស្វាមីខ្ញុំក្នុងការធ្វើជំនួញមួយនេះ ដូច្នេះខ្ញុំក៏រីករាយនឹងជួយគាត់”។ នាងតែងតែនិយាយថា​ “សម្រាប់នាងខ្ញុំផ្ទាល់ តើនៅមានអ្វីដែលសប្បាយជាងហ្នឹងទៀត នៅពេលដែលឃើញស្វាមីរបស់ខ្លួន ឬមនុស្សដែលជាទីស្រលាញ់កំពុងតែមានដំណើរផ្សងព្រេងឆ្ពោះទៅរកការសម្រេចក្តីស្រមៃរបស់ខ្លួន”។ នៅឆ្នាំ១៩៩៤ Jeff និង Mackenzieក៏សម្រេចចិត្តបោះបង់កាងារដែលធ្លាប់ធ្វើកាលពីមុន ហើយធ្វើដំណើរទៅ Seattle ដើម្បីស្ថាបនា Amazon ឡើង។ លុះក្រោយមក Mackenzie ក៏ក្លាយជាគណនេយ្យករម្នាក់ក្នុង Amazon  ហើយក៏ជាបុគ្គលិកដំបូងបង្អស់ក្នុងក្រុមហ៊ុនដែរ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.