Wing នឹងសហការណ៏ជាមួយអាជ្ញាធររថយន្តក្រុងភ្នំពេញទូទាត់ប្រាក់ដោយប្រើកាត

1179

កាលពីថ្ងៃអង្គារនេះផងដែល អ្នកផ្តល់សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច Wing និងអាជ្ញាធររថយន្តក្រុងភ្នំពេញ (PPCBA) បានចូលរួមពិភាក្សាជាមួយគ្នាក្នុងការផ្តល់ឱ្យរថយន្តក្រុងភ្នំពេញនូវជម្រើសនៃការទូទាត់ដោយគ្មានសាច់ប្រាក់សម្រាប់ឡានក្រុងនៅក្នុងរាជធានី ដែលធ្វើឱ្យការធ្វើដំណើរតាមរថយន្តសាធារណៈកាន់តែឆ្លាតវៃ និងងាយស្រួលជាងមុន។

យោងតាមកាសែតភ្នំពេញប៉ុសិ៍ដែលចេញផ្សាយជាភាសាអង់គ្លេស នៅថ្ងៃទី ២០ មិថុនា សេចក្តីថ្លែងការណ៍របស់ PPCBA ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបាននិយាយថា ការបណ្តាក់ទុននេះគឺជាលើកដំបូង ហើយ Wing នឹងផ្តល់កាតពីរប្រភេទសំរាប់ដំណើរការ គឺពណ៌ខៀវនិងបៃតង ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់សេវាឡានក្រុងក្នុងតំបន់ដោយគ្រាន់តែអូសវាជាការស្រេច។

លោក Jojo Malolos អគ្គនាយកក្រុមហ៊ុន Wing បានឱ្យដឹងថាការចងភ្ជាប់ធនាគារ Wing និង PPCBA នឹងផ្លាស់ប្តូរមុខមាត់នៃការដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ហើយវានឹងផ្តល់ដំណោះស្រាយងាយស្រួលក្នុងការធ្វើដំណើរឆាប់រហ័សសម្រាប់អ្នកគ្រប់គ្នា។

លោក Malolos បាននិយាយឱ្យដឹងថា “យើងមានសេចក្តីរំភើបរីករាយជាមួយនឹងការធ្វើអ្វីដែលថ្មីសម្រាប់ប្រទេសកម្ពុជា ហើយការប្រើប្រាស់កាតសំរាប់ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់រដ្ឋ PPCBA នឹងផ្លាស់ប្តូររបៀបដែលប្រជាជនប្រើប្រាស់សេវាដឹកជញ្ជូនជាសាធារណៈនៅក្នុងទីក្រុង។”

PPCBA បានបើកដំណើរការនៅឆ្នាំ 2014 ហើយវាគឺជាប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់រដ្ឋដែលបម្រើដល់អ្នកអ្នករស់នៅទាំងអស់ក្នុងរាជធានី។ ជាមធ្យមមនុស្សប្រហែលជា 20,000 នាក់ដែលប្រើបានឡានក្រុងនៅក្នុងទីក្រុងជារៀងរាល់ថ្ងៃ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ apamat.com។ ក្រៅពីធ្វើជំនួញ នៅពេលទំនេរ ខ្ញុំតែងតែអង្គុយសរសេរអត្ថបទចែករំលែកចំណេះដឹងធ្វើអាជីវកម្ម និងចំណេះដឹងផ្សេងទៀតដែលមនុស្សតែងតែជួបប្រទះក្នុងជីវិត។ ខ្ញុំសង្ឃឹមថាការខិតខំរបស់ខ្ញុំនឹងអាចជួយដល់អ្នកទាំងអស់គ្នាបានខ្លះ។