មេដឹកនាំដែលជោគជ័យតែងមានយុទ្ធសាស្រ្ត ចក្ខុវិស័យវែងឆ្ងាយ និងភាពស្ងប់ស្ងាត់។ ដើម្បីរៀបចំផែនការសម្រាប់រយៈពេលវែង និងដោះស្រាយជាមួយបញ្ហាដែលកើតមានឡើង។ ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តដែលអ្នកគួរតែអនុវត្តតាម៖

/ គិតដូចជានាយកប្រតិបត្តិ: (ភាពជាអ្នកដឹកនាំ)

    អ្នកត្រូវមានយុទ្ធសាស្រ្តពាណិជ្ជកម្ម ហើយយកអារម្មណ៍របស់អ្នកគិតពីយុទ្ធសាស្ត្រដើម្បីឈ្នះ  នឹងការសម្រេចចិត្តផ្នែកពាណិជ្ជកម្មដ៏ត្រឹមត្រូវ ឧទាហរណ៍ការជួលបុគ្គលិកថ្មី ការរៀបចំយុទ្ធនាការធ្វើទីផ្សារ សម្ព័ន្ធភាពដៃគូរ ឬក៏រៀនគិតថាការចូលរួមក្នុងសន្និសីទ និងកិច្ចសម្ភាសន៍នានា មានផលប៉ះពាល់អ្វីដែលរឺទេ។ ចូរអ្នកគិតដូចខាងក្រោម៖

   តើការវិនិយោគប្រាក់លើការវិនិយោគទុនមានប្រយោជន៍អ្វី?

   តើម៉ាកផលិតផលនោះវាស៊ីគ្នានឹងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដែរឬទេ?

   តើសកម្មភាពរបស់អ្នក នឹងនាំឱ្យអាជីវកម្មមានការរីកចម្រើន នឹងអាចទៅជិតគោលដៅរបស់ខ្លួនដែរឬទេ?

ត្រូវមានការសម្រេចចិត្តជាប្រចាំថ្ងៃទាក់ទងនឹងការវិវត្តន៍នៃពាណិជ្ជកម្ម និងម៉ាកសញ្ញាថ្មីៗដែលទើបចូលទីផ្សារ ហើយសួរខ្លួនឯងថា: ប្រសិនបើនេះជាប្រាក់របស់អ្នកតើអ្នកនឹងចំណាយវាយ៉ាងដូចម្តេច?

/ ការមានផែនការទុកមុនដូចជាអ្នកទស្សទវិទូ: (ការច្នៃប្រឌិត)

ត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងគិតស្រមៃធ្វើកិច្ចការធំជានិច្ច។ គ្រប់ក្រុមហ៊ុន និងប្រតិបត្តិការពាណិជ្ជកម្មទាំងអស់ត្រូវការផែនការ ចក្ខុវិស័យ ហេតុផល និងវិធីដោះស្រាយទុកជាមុន។ ការធ្វើផែនការ ដូចជាទស្សនវិស័យ អាចឱ្យអ្នកដើរចេញពីឧបសគ្គពាណិជ្ជកម្មដែលអាចកើតមានឡើងដោយមិនបានព្រៀងទុក កំឡុងពេលដែលអ្នកចាប់ផ្តើមសម្រេចគោលដៅ។ វាជួយឱ្យអ្នកដឹងថា តើការសម្រេចចិត្តចុងក្រោយដែលអ្នកកំពុងធ្វើឥឡូវនេះ អាចនាំអ្នកទៅណា លើផ្លូវណា និងជម្រើសមួយណានៅពេលខាងមុខ?         ទស្សនវិស័យមានសារៈសំខាន់សម្រាប់និរន្តភាព កំណើន និងការអភិវឌ្ឍន៍។ ដូច្នេះ អ្នកត្រូវកំណត់កាលវិភាគសម្រាប់ការបំផុសគំនិត និងការធ្វើផែនការនាពេលអនាគត។

/ ការប្រតិបត្តិដូចព្រះពុទ្ធ: (ភាពច្បាស់លាស់ និងភាពស្ងប់ស្ងាត់)

ការសម្រេចចិត្តដ៏ល្អបំផុតដែលយើងធ្វើ គឺផ្អែកលើគំនិតដំបូងដែលយើងមាននៅពេលយើងសួរខ្លួនឯងនូវសំនួរមួយនោះ។ ប្រជាជនភាគច្រើនមិនធ្វើចិត្តឲ្យស្ងប់ ដើម្បីគិតដោយភាពច្បាស់លាស់ពិតប្រាកដទេ ហើយផ្ទុយទៅវិញការសម្រេចចិត្តនេះ នឹងធ្វើឱ្យមានការសម្រេចចិត្តត្រូវ ឬខុស ខាត ឬចំណេញ។ ចូលទុកពេលឱ្យខ្លួនឯង មានពេលវេលាដើម្បីពិនិត្យមើលដោយខ្លួនឯងមុនពេលអ្នកឆ្លើយតប។ សុំពេលវេលាគិត និងពិចារណាសិនមុនពេលអ្នកឆ្លើយតបទៅនឹងសំនួរ ឬសំណូមពរពូនរណាម្នាក់ ហើយនិយាយថាខ្ញុំនឹងត្រលប់ទៅអ្នកវិញ ឬទុកពេលឱ្យខ្ញុំ 5 នាទីដើម្បីគិត ដកដង្ហើម និងស្តាប់វិចារណញ្ញានរបស់អ្នកមុនពេលអ្នកឆ្លើយតប។ ឧទាហរណ៍ នៅពេលអ្នកជួបបញ្ហា អ្នកគួរគិតរកវិធីដែលល្អចាប់ពីពីរ ហើយបន្ទាប់មកជ្រើសរើសយកមួយដែលល្អជាងគេ។

សូមចងចាំថា គ្មានអ្វីដែលខាតបង់ខ្លាំងពេកទេ ដែលអ្នកគ្រាន់តែចំណាយពេល នាទីដើម្បីចាប់ផ្តើមគិតវាឱ្យបានច្បាស់លាស់ មុននិងធ្វើអ្វីមួយ ដើម្បីជាជម្រើសដល់ល្អសំរាប់អ្នកខ្លួនឯង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ apamat.com។ ក្រៅពីធ្វើជំនួញ នៅពេលទំនេរ ខ្ញុំតែងតែអង្គុយសរសេរអត្ថបទចែករំលែកចំណេះដឹងធ្វើអាជីវកម្ម និងចំណេះដឹងផ្សេងទៀតដែលមនុស្សតែងតែជួបប្រទះក្នុងជីវិត។ ខ្ញុំសង្ឃឹមថាការខិតខំរបស់ខ្ញុំនឹងអាចជួយដល់អ្នកទាំងអស់គ្នាបានខ្លះ។