រឿង 5 យ៉ាង ដែលសហគ្រិនគួរធ្វើដើម្បីរក្សាកំលាំងចិត្តបន្ដ

1410

រាល់សហគ្រិនដែលទទួលបានជោគជ័យពួកគាត់ច្បាស់ជានឹងប្រាប់យើងថា “ការខិតខំព្យាយាមពីមួយថ្ងៃទៅមួយថ្ងៃ” គឺជាគន្លឹះទៅកាន់ភាពជោគជ័យដើម្បីសំរេចក្ដីសុបិន្ត។ព្រោះតែក្តីសុបិន្តដ៏អស្ចារ្យរបស់យើងនេះឯងដែលធ្វើអោយយើងតែងតែហ៊ានលះបង់កំលាំងកាយចិត្តសម្លឹងមើលតែលើការងារគោលដៅរបស់យើងប៉ុណ្ណោះ។ទនឹ្ទមនឹងនេះយើងនឹងមានបញ្ហាជាច្រើនចូលមករកយើងយើងក៏នឹងចាប់ផ្ដើមមានសម្ភាធចាប់ផ្ដើមបាក់ទឹកចិត្ត។យ៉ាងណាក៏ដោយសម្រាប់ថ្ងៃនេះយើងមកសាកល្បងគន្លឹះ៥ដើម្បីរក្សាកំលាំងចិត្តបន្ដ៖

  1. តែងតែចងចាំពីគោលដៅ និង ផ្ដោតលើកាងារ ៖ ដូចដែលលោក Mark Cuban ធ្លាប់បានណែនាំពន្យល់ថា ភាពជាសហគ្រិន ប្រៀបបានដូចជាការប្រកួតល្បែងបាល់បោះអីចឹង។ គឺយើងត្រូវតែខំប្រឹងប្រកួតប្រជែងតទល់នឹងគូប្រកួតផង ព្យាយាមរក្សាកំសាំងចិត្តឱ្យខ្ពស់ផង និង ផ្ដោតលើគោលដៅផង ក្នុងពេលតែមួយ ដើម្បីឈ្នះ។
  1. ធ្វើអ្វីមួយជារៀងរាល់ថ្ងៃដែលជំរុញយើងអោយឆ្ពោះទៅមុខជានិច្ច ៖ ភាពខកចិត្តរបស់សហគ្រិនគ្រប់រូបគឺការដែលពួកគេមានអារម្មណ៍ថាអាជីវកម្មរបស់ពួកគេមិនមានការរីកចំរើនទៅមុខបន្តិចសោះ។យើងត្រូវចាំថាទីក្រុងធំមួយមិនអាចសាងសង់សំរេចបានតែមួយថ្ងៃទេ។ដូច្នេះត្រូវប្រាកដថាយើងបានធ្វើយ៉ាងហោចណាស់ការងារជារៀងរាល់ថ្ងៃដែលជួយជំរុញលទ្ធផលការងារខិតទៅជិតគោលដៅរបស់យើង។
  1. សរសេរនូវអ្វីដែលសំខាន់ដែលត្រូវធ្វើជាប្រចាំថ្ងៃ (យល់ល្អកុំអោយលើសពី ៦) ៖ ជួនកាលយើងក៏អាចរៀបចំផែនការការងារច្រើនសំរុកច្រុកពេក ជាហេតុធ្វើយើងមិនអាចសំរេចបានប្រសិទិ្ធភាពការងារទាំងអស់ក៏ថាបាន បន្ទាប់មកយើងក៏នឹងអាចមានអារម្មណ៍ថា ធុុញថប់ អស់កំលាំង ចង់ផ្អាកធ្វើវាសិន តំលៃការងារនឹងបាត់បង់នៅត្រឹមនោះ។ ប្រសិនបើយើងដាក់កម្រិតគោលដៅចម្បងរបស់យើងត្រឹមតែ ៦ សិនក្នុងមួយថ្ងៃ ហើយព្យាយាមសំរេច យើងនឹងកាន់តែមានលទ្ធភាពដើម្បីសម្រេចបាននូវអ្វីដែលហៅថា ប្រសិទិ្ធភាពការងារ។
  1. ភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិនផ្សេងទៀត និង រៀនពីគន្លឹះរបស់ពួកគេ ៖ នេះមិនមែនចង់មានន័យថាយើងត្រូវលួចចចម្លងពីអ្នកដទៃនោះទេ តែផ្ទុយទៅវិញវាគឺជាការរៀនសូត្រស្វែងយល់ និង សុំដំបូន្មានល្អៗបន្ថែមប៉ុណ្ណោះ ជាហេតុដែលយើងត្រូវព្យាយាមសុំផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកគេ។ នៅពេលរៀនសូត្រពីគន្លឹះដែលពួកគេបានអនុវត្តន៍ វាអាចជួយឱ្យយើងមានអារម្មណ៍ថាយើងកំពុងតែស្ថិតនៅលើចំណុចបទពិសោធន៍ដែលត្រឹមត្រូវ ដោយមានការសាកល្បងរួចជាស្រេចពីពួកគេ។
  1. គិតថាខ្លួនឯងជាមេក្រុមម្នាក់ដ៏សំខាន់ ៖ គិតថាយើងគឺជាមេក្រុមម្នាក់ដ៏សំខាន់នៅលើសំពៅមួយ។យើងនឹងបានជួបនឹងរលកបក់បោកជាច្រើនព្យុះដ៏ធំមានទាំងផ្ទាំងថ្មនិងផ្ទាំងទឹកកកពីមុខផ្លូវដំណើររបស់យើងលើផ្ទៃសមុទ្រ។យើងជាអ្នកទទួលខុសត្រូវលើជីវិតកូនចៅរបស់យើងយើងជាអ្នកកំណត់ជោគវាសនាសំបៅរបស់យើងថាត្រូវលេចស្លាប់ឬបន្តទៅមុខទៀត៕

អត្ថបទដោយ ៖ សីហា

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។