លើកនេះអ្នកដែលបដិសេធទូទាត់ប្រាក់រៀលនឹងត្រូវពិន័យជាប្រាក់ទ្វេរដង ពីធនាគារជាតិ

665

ថ្មីៗនេះ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីប្រកាសមួយស្តីពីច្បាប់ផាកពិន័យជាប្រាក់ ១០០ ដង ដល់ជនណាដែលមិនទទួលទូទាត់ប្រាក់រៀល។

ក្នុងទំព័រហ្វេសបុកជាផ្លូវការរបស់ធនាគារជាតិ នៃកម្ពុជា បានសរសេរថា ក្នុងករណីមានបញ្ហាបដិសេធមិនទទួល ឬ ប្រើប្រាស់អ្នករៀលនៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអាចប្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដោយភ្ជាប់មកជាមួយនូវភស្តុតាងគ្រប់គ្រាន់។

“ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់ និងកាសដែលបានបោះផ្សាយដោយធនាគារកណ្ដាល គឺជារូបិយវត្ថុមាននីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែនចំពោះក្រដាសប្រាក់និងព្រំដែនចំពោះកាសក្នុងស័ក្ខខ័ណ្ឌកំណត់ដោយធនាគារកណ្ដាល” នេះបើយោងតាមមាត្រាទី ៤៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា៕

អត្ថបទដោយ៖​ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេផងដែរ។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕