វិធីងាយៗក្នុងការលើកទឹកចិត្តបុគ្គលិករបស់អ្នកឱ្យមានកំលាំងធ្វើការ

6207

បើអ្នកជាអ្នកគ្រប់គ្រង ដើម្បីកុំឲ្យឈឺក្បាលនិងកែការងារឡើងវិញ ដោយសារតែកំហុសការងាររបស់បុគ្គលិក អ្នកត្រូវតែដឹងពីរបៀបលើកទឹកចិត្តបុគ្គលិកឲ្យធ្វើការដោយមានប្រសិទ្ធភាព។ ប៉ុន្តែវាជារឿងពិបាកក្នុងការធ្វើដែរ នៅពេលអ្នកមិនបានដឹងដំណោះស្រាយក្នុងការលើកទឹកចិត្តជាមួយពួកគាត់ ហើយជាពិសេសនៅពេលដែលពួកគាត់មិនសូវមានភាពច្នៃប្រឌិតក្នុងការងារថែមទៀត។ នោះហើយជាមូលហេតុដែលយើងមក ដើម្បីបង្រៀនអ្នកអំពីបច្ចេកទេសនៃការលើកទឹកចិត្តបុគ្គលិកឱ្យត្រឹមត្រូវ៖

/ ការលើកទឹកចិត្តដោយប្រើប្រាជ្ញារបស់អ្នក

  • ការទុកចិត្តពួកគាត់ ទោះវាជាបញ្ហាប្រឈមក៏ដោយ ផ្តល់ឱ្យពួកគេនូវការទទួលខុសត្រូវថ្មីហើយប្រាប់ពួកគេថា អ្នកជឿជាក់ថាអ្នកអាចធ្វើវាបាន។ អ្នកគ្រប់គ្រង ដែលមិនបានលើកទឹកចិត្តបុគ្គលិកឲ្យព្យាយាមធ្វើរឿងថ្មី ពួកគេនឹងមានភាពធុញទ្រាន់ និងអផ្សុក។ នៅតាមក្រុមហ៊ុនធំៗខ្លះ គេតែងកំណត់ពេលផ្លាស់ប្តូរតំណែងបុគ្គលិកក្នុងរយៈពេល ឆ្នាំម្តង ដើម្បីកុំឲ្យបុគ្គលិកធុញទ្រាន់និងការងារចាស់។
  • ផ្តល់មតិល្អៗត្រឡប់ឱ្យពួកគេវិញ និយាយដោយស្មោះត្រង់ អ្នកត្រូវធ្វើការផ្តល់មតិយោបល់ល្អៗឱ្យបានលឿន និងឆាប់រហ័សនៅពេលដែលពួកគេធ្វើកិច្ចការអ្វីមួយដើម្បីជាការលើទឹកចិត្ត។
  • ជួយបង្រៀនពួកគេពីជំនាញថ្មីៗ បើអ្នកចង់ឱ្យបុគ្គលិករបស់អ្នកមានភាពច្នៃប្រឌិតច្រើន អ្នកគួរគិតថា បុគ្កលដែលមានគំនិតច្នៃប្រឌិត គឺស្រឡាញ់ការរៀនសូត្រសំរាប់ជាយានរបស់ពួកគេ ដូច្នេះផ្តល់ពេលឱ្យពួកគេសាកល្បងកម្មវិធីថ្មីៗ ឬចូលរួមសិក្ខាសាលា និងថ្នាក់រៀនផ្សេងៗ។

/ ការលើកទឹកចិត្តដោយចេញពីសន្តានចិត្តរបស់អ្នក

  • លើកកម្ពស់ការធ្វើការងារជាក្រុម រៀបចំឱ្យពួកគេចំណាយពេលរួមគ្នាតាមរយៈការងារជាក្រុម រឺបង្កើតភាពស្និទ្ធស្នាលដល់ពួកគេ ដូចជាថ្ងៃឈប់សម្រាកមានកម្មវិធីជប់លៀងជាមួយគ្នាជាដើម។
  • ផ្តល់ការគាំទ្រផ្នែកស្មារតី ការច្នៃប្រឌិតជារឿយៗក្លាយជារឿងសំខាន់សម្រាប់ខ្លួនឯងនៅពេលដែលមិនបំពេញបានអ្វីតាមការរំពឹងទុករបស់ខ្លួន។ អ្នកអាចជម្រុញពួកគេដោយការលើកទឹកចិត្តជាពិសេសនៅពេលដែលអ្វីៗមិនបានល្អដូចគោលដៅកំណត់ និងផ្តល់ឱកាសឲ្យពួកគេសាកល្បងម្តងទៀត។
  • អនុញ្ញាតិឲ្យពួកគេបញ្ចេញមតិក្នុងមុខជំនួញ ការបង្រៀនបុគ្គលិកផ្នែកផ្សេងទៀតនៃអាជីវកម្មអនុញ្ញាតឱ្យពួកគេចូលរួមចំណែកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត បង្រៀនជំនាញថ្មីៗនិងបង្កើតភាពស្និតស្នាល អាចធ្វើឲ្យពួកគេមានអារម្មណ៍ថាត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនយកចិត្តទុកដាក់ និងផ្តល់តម្លៃ។
  • លើកទឹកចិត្តឱ្យមានភាពក្លាហាន ប្រសិនបើអ្នកចង់អោយបុគ្គលិករបស់អ្នកឆ្នើម និងចេះច្នៃប្រឌិតដោយអ្នកមានអារម្មណ៍ថាពួកគេជាផ្នែកមួយនៃក្រុមហ៊ុន សូមអបអរនូវជ័យជម្នះរបស់អ្នកពួកគេ តាមរយៈអំណោយ ឬរង្វាន់ផ្សេងៗ។
  • ផ្តោតលើគ្រួសាររបស់ពួកគេ អ្នកប្រាកដជាគិតពីក្រុមគ្រួសាររបស់អ្នក ប៉ុន្តែភាគច្រើននៃពួកគេក៏មានគ្រួសារពិតប្រាកដដែលត្រូវចំណាយពេលវេលាជាមួយដូចគ្នា។ ដូច្នេះ អ្នកគួរចំណាយពេលវេលាខ្លះដើម្បីស្គាល់មនុស្សដែលសំខាន់ចំពោះបុគ្គលិករបស់អ្នក។                 

/ ការលើកទឹកចិត្តតាមរបៀបសហការណ៏ និងការឱ្យតម្លៃ

  • និយាយថាអរគុណ នេះគឺជាផ្នែកមួយនៃការជម្រុញដែលមានតំលៃ ដោយអ្នកគ្រាន់តែចំណាយត្រឹមតែពីរវិនាទីប៉ុណ្ណោះក្នុងការនិយាយ ប៉ុន្តែអ្នកធ្វើឱ្យពួកគេមានកម្លាំងចិត្ត យកចិត្តទុកដាក់ក្នុងការប្រឹងប្រែងធ្វើការ។
  • ស្តាប់ពួកគំនិតរបស់ពួកគេ ការស្តាប់មានន័យថាយកចិត្តទុកដាក់ និងរក្សាទុកនូវអ្វីដែលអ្នកបានឮ។ អ្នកនឹងភ្ញាក់ផ្អើលថាតើអ្នកបានរៀនពីបុគ្គលិករបស់អ្នកប៉ុន្មាននាក់ បើអ្នកមានពេលស្តាប់ពួកគេផ្តល់មតិយោបល់ នៅពេលទទួលអាហារថ្ងៃត្រង់ សម្រាក ឬនៅព្រឹត្តិការណ៍ជួបជុំគ្នា ត្បិតបុគ្គលម្នាក់ៗតែងតែមានគំនិតរៀងៗខ្លួន។
  • គោរពពេលវេលារបស់ពួកគេ ការរង់ចាំនរណាម្នាក់អាចធ្វើឱ្យយើងមានការខឹងសម្បារ ហើយបុគ្គលិករបស់អ្នកក៏មានអារម្មណ៍ដូចគ្នា ដូច្នេះអ្នកក៏ត្រូវចេះឲ្យតម្លៃពេលវេលារបស់បុគ្គលិក។ ការគោរពពេលវេលាវា មានសារៈសំខាន់សម្រាប់យើងក្នុងតម្លៃជាមេដឹកនាំគេ ហើយក៏ជាគម្រូផងដែរ។
  • អនុញ្ញាតឱ្យពួកគេមានកន្លែងរបស់ពួកគេ គ្មានអ្វីដែលប្រសើរជាងការធ្វើការដោយមានកន្លែងផ្ទាល់ខ្លួននោះទេ ព្រោះពួកគេត្រូវការភាពជាឯកជន
ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ apamat.com។ ក្រៅពីធ្វើជំនួញ នៅពេលទំនេរ ខ្ញុំតែងតែអង្គុយសរសេរអត្ថបទចែករំលែកចំណេះដឹងធ្វើអាជីវកម្ម និងចំណេះដឹងផ្សេងទៀតដែលមនុស្សតែងតែជួបប្រទះក្នុងជីវិត។ ខ្ញុំសង្ឃឹមថាការខិតខំរបស់ខ្ញុំនឹងអាចជួយដល់អ្នកទាំងអស់គ្នាបានខ្លះ។