៧ ជំហានក្នុងការប្តូរពីភាពតានតឹងទៅជាភាពជោគជ័យ

716

ទាំងនេះគឺជាជំហានទាំង 7 ដែលអាចផ្លាស់ប្តូរពីភាពតានតឹងមកភាពជោគជ័យដែលអ្នកអាចគ្រប់គ្រងអារម្មណ៍របស់អ្នកឡើងវិញ ហើយវានឹងធ្វើឱ្យអ្នកមានអាម្មរណ៍ស្រស់ស្រាយ និងបង្កើតកម្លាំងចិត្តប្រកបដោយចីរភាពសម្រាប់កិច្ចការងារ និងគ្រួសាររបស់អ្នក។

/ រៀបចំផែនការជីវិតរបស់អ្នកជាសប្តាហ៍ អ្នកត្រូវទទួលស្គាល់ និងឲ្យតម្លៃពេលវេលានៃសប្តាហ៍របស់អ្នកទាំងមូល និងត្រូវព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងនៅជុំវិញការងារទាំងនោះ។ ហើយគិតឡើងវិញអំពីផែនការប្រចាំសប្តាហ៍របស់អ្នក តើអ្នកចាំបាច់ត្រូវធ្វើអ្វីខ្លះក្នុងសប្តាហ៏នេះ ហើយបន្ទាប់មកពិចារណាវា ថាអ្វីដែលអ្នកគួរធ្វើមុនគេ និងក្រោយគេ។  តែកុំភ្លេចថា មិត្តភក្តិ ក្រុមគ្រួសារ សុខភាព កាយសម្បទា និងពេលវេលា ទាំងអស់ក៏ចាំបាច់ត្រូវមានក្នុងរបៀបវារៈក្នុងតារាងពេលវេលានៃសប្តាហ៍របស់អ្នកផងដែរ ដូចជាការណាត់ជួបពិភាក្សាការងារជាដើម។

/ ជ្រើសរើសអាហារដែលមានសុខភាព គ្រប់ពេលវេលា អាហារដែលស្រស់គឺល្អបំផុត វាធ្វើឱ្យរាងកាយរបស់អ្នកមាំមួន នឹងបញ្ចូលជាតិវិតាមីនបានច្រើមទៀតផង។ កុំមើលរំលងអាហារដែលមានជីវជាតិ ហើយត្រូវទៅរកគ្រឿងផ្សំស្រស់ៗ ដែលជាជំនួយប្រាជ្ញារបស់អ្នកផងដែរ។

/ កុំទុកខ្លួនអ្នកអោយនៅតែមួយកន្លែង ត្រូវចេះដើរលេង និងធ្វើកិច្ចពិភាក្សាដើម្បីទទួលបានបទពិសោធន៏ជាមួយក្រុមរបស់អ្នកទោះបីជាវានៅជុំវិញការិយាល័យក៏ដោយ។  ហើយពេលដែលអ្នកមានភាពតានតឹងត្រូវចេះផ្លាស់ទី ដូចជាចេញពីកៅអីរបស់អ្នកឱ្យទៀងទាត់ហើយក្រោកឈរដើម្បីឱ្យអារម្មណ៏របស់អ្នកបានធូរស្រាល។

/ កុំគិតរឿងវ័យ ផ្តល់សិទ្ធិដោយខ្លួនឯងដើម្បីរស់នៅក្នុងជីវិតដែលមានសុខុមាលភាព និងមានគោលដៅ និងកាលវិភាគប្រចាំសប្ដាហ៍។  ហើយត្រូវគិតពីអ្វីដែលអ្នកអាចធ្វើបានសម្រាប់អ្នកក្នុងវ៏យនេះ រួចរៀបចំឡើងវិញនូវជម្រើសសុខភាព និងកាយសម្បទារបស់អ្នក និងការប្រើប្រាស់ពេលវេលាដោយផ្អែកលើស្ថានភាពនៃជីវិត និងការទទួលខុសត្រូវនាពេលបច្ចុប្បន្នរបស់នេះ នោះអ្នកនឹងទទួលបានភាពវៃឆ្លាត និងមានភាពសកម្ម។

/ ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ជារៀងរាល់ថ្ងៃអ្នកចាំបាច់ត្រូវមានពេលវេលាហាត់ប្រាណ ដើម្បីជួយកាត់បន្ថយភាពតានតឹងពីការងាររបស់អ្នក ថែមទាំងធ្វើអោយអ្នកមានមានអារម្មណ៏ធូរស្រាលអាចគិតកិច្ចការងារផ្សេងៗបានប្រសើរទៀតផង។

/ ព្យាយាមយកគ្រឿងឧបករណ៍ឌីជីថលចេញពីបន្ទប់ដេក អ្នកគួរតែបង្វែរទម្លាប់បន្ទប់គេងរបស់អ្នកទៅជាកន្លែងស្ងប់ស្ងាត់ និងមិនគួរមានគ្រឿងអេឡិត្រូនិចក្បែរខ្លួនអ្នកមករំខានឡើង។

/ ដំបូន្មានចុងក្រោយបំផុត ប៉ុន្តែក៏សំខាន់បំផុតដែលខ្ញុំមានសម្រាប់អ្នកគឺជាច្បាប់១% ប្រសិនបើអ្នកចង់ឱ្យជំនួញ និងការរស់នៅផ្ទាល់ខ្លួនរបស់អ្នកជោគជ័យ អ្នកត្រួវមានធាតុនីមួយៗទាំងនេះដែលរួមមានសុខភាព ហិរញ្ញវត្ថុ ក្រុមគ្រួសារ ឬមិត្តភក្តិ ដែលត្រូវនឹង % ស្មើរនិងការចំណាយពេល ១៤.៤នាទី ក្នុងមួយថ្ងៃរបស់អ្នក នឹកគិតដល់ពួកគេ។ បន្ទាប់ពីបាន ១០ ថ្ងៃអ្នកនឹងកាន់តែប្រសើរជាងមុន ១០០%

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ apamat.com។ ក្រៅពីធ្វើជំនួញ នៅពេលទំនេរ ខ្ញុំតែងតែអង្គុយសរសេរអត្ថបទចែករំលែកចំណេះដឹងធ្វើអាជីវកម្ម និងចំណេះដឹងផ្សេងទៀតដែលមនុស្សតែងតែជួបប្រទះក្នុងជីវិត។ ខ្ញុំសង្ឃឹមថាការខិតខំរបស់ខ្ញុំនឹងអាចជួយដល់អ្នកទាំងអស់គ្នាបានខ្លះ។