សហគ្រិនវ័យក្មេងដែលត្រូវវិនិយោគិនបដិសេធ ១៤៨ដង បង្ហើបពីវិធី ២ ដែលជួយនាងឲ្យរកទុនបាន 30 លានដុល្លារ

1373

បន្ទាប់ពីទទួលការបដិសេធពីវិនិយោគិនចំនួន ១៤៨ នាក់មក គ្មាននរណាម្នាក់អាចគិតថានាងទទួលបានជោគជ័យនោះទេ។ ប៉ុន្តែមានរឿងមួយដែល Kathryn Minshew តែងតែគិតនឹងឱ្យតម្លៃវានោះគឺជាការព្យាយាម  នៅពេលវិធីសាស្រ្តមួយមិនដំណើរការ គាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើវិធីផ្សេងទៀត។  Minshew គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន The Muse ដែលជាគេហទំព័រស្វែងរកការងារ និងកន្លែងផ្តល់សេវាប្រឹក្សាដល់អាជីវកម្មបង្កើតថ្មី។ បន្ទាប់ពីនាង និងសហការីរបស់នាង រកបានទុនជិត ៣០លានដុល្លារ នាងបានចែករំលែកវិធីសាស្ត្រពីរដែលបានជួយនាងឱ្យជោគជ័យ៖

១. នាងបានរៀបចំរបៀបណាត់ជួបប្រជុំជាមួយវិនិយោគិនទុកជាមុន ៣សប្តាហ៍ 

Minshew បាននិយាយថា នាងនឹងធ្វើការណាត់ជួបណាមួយ ឲ្យតែវិនិយោគិនចាប់អារម្មណ៍។ នាងបានសុំឱ្យពួកគេជួបនៅក្នុងពេលវេលាច្បាស់លាស់ណាមួយ ហើយប្រសិនបើពួកគេនិយាយថា ពួកគេមិនមានពេលទេ នោះនាងនឹងឆ្លើយតបទៅវិញថា: “ខ្ញុំមានកិច្ចប្រជុំផ្សេងទៀត ប៉ុន្តែខ្ញុំអាចរង់ចាំអ្នកបានពីរទៅបីថ្ងៃ អ្នកអាចគិតម្តងទៀតបាន។ អ្នកអាចសាកល្បងវា ហើយបើមិនអញ្ចឹងទេ ប្រហែលជាមានវគ្គក្រោយទៀតដែលអ្នកអាចចូលរួម”។

ដោយជៀសមិនរួច Minshew បាននិយាយថា វិនិយោគិនជាច្រើន នឹងនិយាយថាពួកគេនឹងផ្លាស់ប្តូរកាលវិភាគរបស់ពួកគេ ដើម្បីឱ្យសមស្របនឹងការណាត់របស់នាង។ ហើយអ្នកដែលមិនអាចនិយាយ ឬនិយាយ ថា “សុំទោស ដែលខ្ញុំមិនអាចធ្វើវាបាន” ពួកគេប្រហែលជានឹងមិនដែលគាំទ្រក្រុមហ៊ុនរបស់នាងទេ។

២. នាងបានស្នើសុំមតិស្ថាបនាដោយត្រង់ ពីអ្នកចូលរួម

យុទ្ធសាស្រ្តនេះបានធ្វើឱ្យនាងមានទំនុកចិត្តថា គំនិតរបស់នាងអាចសម្រេចបាន។ Minshew បាននិយាយថា ប្រសិនបើអ្នកប្រាប់នរណាម្នាក់ថាអ្នកជាស្ថាបនិកក្រុមហ៊ុន និងសុំយោបល់របស់ពួកគេ នោះពួកគេទំនងជាផ្តល់ឱ្យអ្នកនូវគំនិតវិជ្ជមាន ពីព្រោះពួកគេមិនចង់ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក។ ប្រសិនបើអ្នកប្រាប់ពួកគេថាអ្នកជាអ្នកពិគ្រោះយោបល់ជួយក្រុមហ៊ុនឱ្យយល់ពីរបៀបការពារទីផ្សាររបស់ខ្លួន ឬជួយក្រុមហ៊ុនឱ្យយល់ច្បាស់ពីអ្វីដែលវាកំពុងដំណើរការល្អ នោះពួកគេនឹងផ្តល់ឱ្យអ្នកនូវមតិរិះគន់ដែលមិនត្រឹមត្រូវតែម្តង។

នាងបាននិយាយថា ដោយផ្អែកលើមតិយោបល់ដែលនាងទទួលបានពីវិនិយោគគិនគោលដៅរបស់នាង  ទោះបីជាមានកន្លែងខ្លះអាចកែលម្អពិតមែន ក៏ប៉ុន្តែវាចាំបាច់សម្រាប់ The Muse ។ Minshew បាននិយាយថា “យើងកំពុងនៅលើផ្លូវមួយដែលមនុស្សចូលចិត្ត” ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ apamat.com។ ក្រៅពីធ្វើជំនួញ នៅពេលទំនេរ ខ្ញុំតែងតែអង្គុយសរសេរអត្ថបទចែករំលែកចំណេះដឹងធ្វើអាជីវកម្ម និងចំណេះដឹងផ្សេងទៀតដែលមនុស្សតែងតែជួបប្រទះក្នុងជីវិត។ ខ្ញុំសង្ឃឹមថាការខិតខំរបស់ខ្ញុំនឹងអាចជួយដល់អ្នកទាំងអស់គ្នាបានខ្លះ។