នៅពេលនិយាយដល់ប្រភេទស្មាតហ្វូនប្រើប្រតិបត្តិការ Android ដូចជា Samsung Galaxy S9 និង LG G7 ThinQ កាន់តែធ្វើឱ្យអ្នកប្រើប្រាស់រារែកក្នុងជ្រើសរើសស្មាតហ្វូនដែលសាកសមសម្រាប់ពួកគេ។
យ៉ាងណាមិញ មានហេតុផលជាច្រើនដែលអាចកំណត់បានថា Galaxy S9 មានលក្ខណៈល្អជាង LG G7 ប៉ុន្តែ ចំពោះហេតុផលទាំង ៤ នេះ អាចធ្វើឱ្យអ្នកពិចារណាលើ LG G7 មុនពេលពិនិត្យមើល Samsung Galaxy S9។
១. G7 មានផ្ទៃអេក្រង់ធំជាង S9
ទូរស័ព្ទដែលមានផ្ទៃអេក្រង់ធំក្នុងតម្លៃប្រមាណជាង ៧០០ ដុល្លារ(ទីផ្សារអឺរ៉ុប) LG G7 មានផ្ទៃអេក្រង់ ៦.១ អ៊ីញ ធំជាង Galaxy S9 ដែលមានផ្ទៃអេក្រង់ត្រឹមតែ ៥.៨ អ៊ីញ។
២. LG G7 មានក្បាលឆកដែល Galaxy S9 មិនមាន
បើទោះបីជាយកគំរូក្បាលឆកតាមស្មាតហ្វូនប្រតិបត្តិការ IOS ដូចជា iPhone X ប៉ុន្តែ LG G7 មើលទៅមានលក្ខណៈគួរឱ្យទាក់ទាញជាងស្មាតហ្វូនក្បាលឆកដទៃទៀត។ លោកអ្នកក៏អាចធ្វើការផ្លាស់ចំណុចក្បាលឆកនេះនៅលើ G7 ThinQ បានដែរ ប្រសិនបើអ្នកមិនចូលចិត្ត។
៣. LG G7 មានសម្លេងពិរោះនៅពេលប្រើជាមួយកាសស្តាប់មានខ្សែ ឬ អត់ខ្សែ
សម្រាប់អ្នកដែលចូលចិត្តស្តាប់តន្រ្តីដោយប្រើកាស អ្នកនឹងអាចកត់សម្គាល់បានថា LG G7 មានគុណភាពសម្លេងល្អជាងប្រភេទស្មាតហ្វូនដទៃ។ LG G7 ប្រើប្រាស់ audio “aptX HD” ដែលអាចផ្តល់កម្រិតសម្លេងច្បាស់និងភ្ជាប់បានរយៈឆ្ងាយជាមួយកាស Bluetooth ជាង Galaxy S9។
៤. LG G7 ThinQ មាន lens នៅក្នុងកាមេរ៉ាភ្លោះដែលអាចចាប់យកជ្រុងរូបភាពច្រើនជាង Galaxy S9
កាមេរ៉ាភ្លោះរបស់ LG G7 អាចចាប់យកជ្រុងរូបភាពបានច្រើន ធំទូលាយ និងច្បាស់ជាងស្មាតហ្វូនដែលមានកាមេរ៉ាភ្លោះធម្មតា។
ទោះជាយ៉ាងណា នេះគ្រាន់តែជាការប្រៀបធៀបលក្ខណៈមួយចំនួនរបស់ LG G7 ដែល Galaxy S9 មិនមាន ប៉ុន្តែ ជាក់ស្តែងនៅមានហេតុផលជាច្រើនទៀតដែលអ្នកត្រូវធ្វើការពិចារណាឱ្យបានលំអិតមុនពេលសម្រេចចិត្តទិញស្មាតហ្វូន LG G7 ThinQ ឬ Samsung Galaxy S9៕
ប្រភព៖ businessinsider
អត្ថបទដោយ៖ Ciel
