អាជីវកម្មថ្មីមួយ ប្រើពេល 5 ថ្ងៃប្រមូលទុនបាន 66 លានដុល្លារ ដោយប្រើក្រដាសបទបង្ហាញទាំង 24 សន្លឹកនេះ

2318
ស្ថាបនិកទាំងពីររបស់ Front នាង Mathilde Collin និងលោក Laurent Perrin

វិនិយោគិនបច្ចេកវិទ្យាជាច្រើននាក់ បានបោះលុយរបស់ពួកគេចូលក្នុងអាជីវកម្មបង្កើតថ្មីមួយឈ្មោះថា Front ។ អាជីវកម្មបង្កើតថ្មីនេះ គឺជា App ចែករំលែកសារឆ្លងឆ្លើយគ្នាមកពី Email, texts, Slack និងបណ្តាញសង្គម ដោយប្រើតែកម្មវិធីមួយបណ្ណោះ គឺ Front នេះឯង។ 

ឆ្នាំនេះ Mathilde Collin មានអាយុ 28 ឆ្នាំ ដែលជាសហស្ថាបនិក និងជានាយិការរបស់ Front ផងនោះ បានចំណាយពេល 5 ថ្ងៃក្នុងការប្រមូលទុនក្នុងជុំទី 2 (Series B) ។ នាងបានដាក់គោលដៅទៅរកវិនិយោគគិនចំនួន 11 នាក់ ហើយទទួលបានកិច្ចសន្យាវិនិយោគចំនួន 10 ច្បាប់ គិតជាប្រាក់សរុបចំនួន 66 លានដុល្លារអាមេរិច។ 

ក្រោយមក Collin នាងបានចែករំលែកផ្ទាំងបទបង្ហាញដែលប្រើនៅក្នុងដំណើរប្រមូលទុននេះ ហើយកាលពីមុនមក នាងក៏តែងតែចែករំលែកដល់សហគ្រិនដទៃទៀតជារឿយៗផងដែរ។

សារពត៌មាន Business Insider បានសុំអនុញ្ញាតិចុះផ្សាយនូវឯកសាររបស់នាងទាំងនេះ ហើយយើងបានយកមកចែករំលែកដល់សហគ្រិនកម្ពុជាបន្តដូចខាងក្រោម។

ចាប់ផ្តើមដោយភាពសាមញ្ញ និងច្បាស់លាស់

ផ្ទាំងនេះបង្ហាញពីបញ្ហាដែល Front និងដោះស្រាយ

 

ផ្ទាំងនេះ Front ពន្យល់អំពីរបៀបដែលពួកគេដោះស្រាយបញ្ហា

ផ្ទាំងនេះប្រាប់អំពីចំណុចពិសេសៗរបស់ Front

ផ្ទាំងនេះបង្ហាញអំពី Front បានផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ទ្វេដង

ផ្ទាំងនេះរៀបរាប់អំពីអតិថិជនធំៗដែលប្រើប្រាស់ Front

ផ្ទាំងនេះគឺជាតារាងដ៏សមញ្ញមួយបង្ហាញពីកំណើននៃប្រាក់ចំណូលរបស់ Front

សញ្ញានៃការធ្លាក់ចុះ មានន័យថាអតិថិជនមិនបញ្ឈប់ការប្រើប្រាស់ ហើយទិន្នន័យបានបង្ហាញថា អតិថិជនកាន់តែច្រើន វាយតម្លៃថា Front មានប្រយោជន៍សម្រាប់ពួកគេ

ផ្ទាំងនេះបង្ហាញអំពីការប្រើប្រាស់កម្មវិធី Front កើនឡើងជាលំដាប់

ផ្ទាំងនេះបង្ហាញអំពីកំណើននៃការលក់

ផ្ទាំងនេះនិយាយអំពីគម្រោងបង្កើនការលក់

ផ្ទាំងនេះនិយាយអំពីយុទ្ធសាស្រ្តលក់ និងធ្វើទីផ្សារទាក់ទាញអតិថិជនឲ្យបានកាន់តែច្រើន

ផ្ទាំងនេះប្រាប់អំពីការរក្សារឲ្យបាននូវការរីកចម្រើនជាបន្តទៀត

ផ្ទាំងនេះបង្ហាញពីចំនួនមនុស្សដែលចង់ចូលធ្វើការឲ្យ Front

ផ្ទាំងនេះបង្ហាញអំពីភាពឆ្លាតវៃក្នុងការប្រើប្រាស់សាច់ប្រាក់របស់ក្រុមហ៊ុន

ផ្ទាំងនេះនិយាយពីការព្យាករណ៍អនាគតរបស់ក្រុមហ៊ុននៅឆ្នាំ 2019

ចាប់ពីផ្ទាំងនេះ Front ប្រាប់ហេតុផលថា ហេតុអ្វីបានជាពួកគេត្រូវការទុនបន្ថែម

ដោយសារឃើញឱកាសធំ

ដោយសារ Collin ចង់ជួលបុគ្កលិកជំនាញបន្ថែមទៀតមកអភិវឌ្ឍកម្មវិធី

ផ្ទាំងនេះនិយាយអំពីអ្វីដែល Front ផ្តោត និងបោះជំហានទៅមុខ

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។