App សំខាន់ៗដែលផ្តល់ភាពងាយស្រួលដល់និស្សិតកំពុងរៀននៅសកលវិទ្យាល័យ

1607

និស្សិតដែលកំពុងរៀននៅសកលវិទ្យាល័យភាគច្រើនសុទ្ធតែមានទូរស័ព្ទប្រើប្រាស់។ និស្សិតមួយចំនួនប្រើប្រាស់វាដើម្បីជាការកម្សាន្ត និងជាមធ្យោបាយក្នុងការទំនាក់ទំនងជាមួយសង្គម។ ប៉ុន្តែក្នុងវ័យសិក្សាបែបនេះ និស្សិតក៏អាចទាញផលប្រយោជន៍យ៉ាងច្រើនពីបច្ចេកវិទ្យាដើម្បីអោយការសិក្សារបស់ខ្លួនមានការរីកចម្រើនផងដែរ។ ខាងក្រោមគឺជា App មួយចំនួនដែលអ្នកគួរទាញយកមកប្រើដើម្បីអោយផលិតភាពការសិក្សារបស់អ្នកទទួលបានភាពរីកចម្រើន៖

១. Any.do

Any.do ជា app មួយដែលអ្នកអាចកត់ត្រានូវរឿងដែលអ្នកចង់ធ្វើនៅថ្ងៃស្អែក ក្នុងសប្តាហ៍នេះ ឬថ្ងៃណាមួយបានដោយងាយស្រួល។ អ្នកមិនចាំបាច់សរសេរក៏បាន​អ្នកអាចនិយាយដើម្បីអោយវាកត់ត្រាខ្លួនឯងតែម្តងក៏បាន។ App នេះមានភាពងាយស្រួលខ្លាំងមែនទែន។ ចំពោះកិច្ចការណាដែលអ្នកបានធ្វើរួចរាល់អស់ អ្នកគ្រាន់តែគ្រវីទូរស័ព្ទបន្តិច វានឹងលុបទាំងអស់អោយភ្លាម។

២. Scribd

Scribd ត្រូវបានគេស្គាល់ថាជាបណ្ណាល័យលើអនឡាញដ៏ធំជាងគេបង្អស់។ វាជួយអោយនិស្សិតទទួលបានឯកសាររាប់លានរាប់សែនដែលចែកចាយដោយអ្នកប្រើប្រាស់ផ្សេងទៀតទូទាំងពិភពលោក។

៣. iTunes U

សម្រាប់អ្នកដែលប្រើប្រាស់ Apple អ្នកនឹងមាន iTunes U នៅក្នុងកម្មវិធីស្រាប់តែម្តង។ App នេះអាចជួយអោយអ្នករៀននូវវគ្គខ្លីៗទៅតាមមុខវិជ្ជាដែលអ្នកចង់រៀនបានឥតគិតថ្លៃ ហើយម្យ៉ាងវិញទៀត ការបង្រៀននោះគឺសុទ្ធសឹងតែចេញពីសាលាល្បីៗ។

៤. Selfcontrol

នៅពេលដែលអ្នកកំពុងតែយកចិត្តទុកដាក់រៀនសូត្រ ប៉ុន្តែស្រាប់តែមានអារម្មណ៍ថាមិនអាចដកខ្លួនចេញពីបណ្តាញសង្គមឬគេហទំព័រណាមួយសោះ។ តាំងចិត្តថាឈប់ហើយ ប៉ុន្តែនៅតែអូសចុះអូសឡើងមិនមើលមិនបាន។ Selfcontrol មានលក្ខណៈពិសេសត្រង់ថា អ្នកអាច block នូវ website ណាមួយដែលគិតថារំខាន ដូច្នេះអ្នកនឹងមានអារម្មណ៍ផ្តោតលើការសិក្សាវិញម្តង។ លុះដល់ពេលណាមួយដែលអ្នកបានកំណត់ អ្នកនឹងអាចដំណើរការលើ Website នោះវិញដដែល។

៥. Snap2PDF

Snap2PDF ជា app មួយដែលអ្នកអាចប្រើប្រាស់ដើម្បីបម្លែងរាល់ឯកសារផ្សេងៗទៅជា PDF បាន។

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.