Instagram ដែល Facebook ទិញក្នុងតម្លៃ 1 ពាន់លានដុល្លារ កាលពីឆ្នាំ 2012 ឥឡូវនេះមានតម្លៃ 100 ពាន់លានដុល្លារ

551

បណ្តាញសង្គមយក្ស Instagram របស់ Facebook Inc ត្រូវបានគេវាយតម្លៃថាមានតម្លៃរហូតដល់ 100 ពាន់លានដុល្លារអាមេរិច។ តម្លៃនេះ គឺស្មើនិង 100 ដងនៃតម្លៃដំបូងដែល Facebook ទិញយក Instagram នៅឆ្នាំ 2012 ក្នុងតម្លៃតែ 1 ពាន់លានប៉ុណ្ណោះ។ 

Instagram គឺជាបណ្តាញសង្គមដែលផ្តោតលើការចែករំលែករូបភាព ហើយជារាងរាល់ខែមានអ្នកប្រើប្រាស់រហូតដល់ទៅ  1 ពាន់លាននាក់នៅទូទាំងពិភពលោក បើគិតត្រឹមខែនេះ ហើយចំនួនអ្នកប្រើប្រាស់ដ៏ច្រើននេះ និងអាចរំកិលប្រាក់ចំណូលឲ្យ Instagram រហូតដល់ទៅ 10 ពាន់លានដុល្លារក្នុងរយៈពេល 12 ខែខាងមុខ។ បើតាមអ្នកស្រាវជ្រាវរបស់  Bloomberg Intelligence លោក Jitendra Waral បានសរសេររបាយការណ៍កាលពីថ្ងៃចន្ទថា Instagram គឺកំពុងតែទាក់ទាញអ្នកប្រើប្រាស់ថ្មីបានលឿនជាង Facebook ទៅទៀត ហើយតាមយុទ្ធសាស្រ្ត 5 ឆ្នាំក្រោយនិងមានអ្នកប្រើប្រាស់ Instagram ចំនួន 2 ពាន់លាននាក់។ 

នៅឆ្នាំក្រោយ ចំណូលរបស់ Instagram និងអាចស្មើ 16% នៃចំណូលរបស់ Facebook ខណៈកាលពីឆ្នាំមុនស្មើ 10.6% នេះបើតាមទិន្នន័យរបស់ Bloomberg Intelligence។ កាលពីសប្តាហ៍មុន Instagram ទើបតែបញ្ចេញ IGTV ដែលត្រូវបានគេជឿថា វានិងជួយឲ្យ Instagram កាន់តែរីកចម្រើនបន្ថែមទៀត ខណៈចំណូលភាគច្រើនបានមកពីសេវាផ្សាយពានិជ្ជកម្ម ចំណែកកម្មវិធីទូរទស្សថ្មី IGTV កំពុងតែស្ថិតក្រោមការអភិវឌ្ឍន៍នៅឡើយ។

តម្លៃភាគហ៊ុនរបស់ Facebook បានធ្លាក់ចុះ 3.7% គឺ $194.23 ក្នុងមួយភាគហ៊ុន គិតត្រឹមម៉ោង 2:12 រសៀល ថ្ងៃទី 25 មិថុនានេះ នៅក្នុងទីក្រុងញូវយ៉ក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។