កម្មវិធីរចនារូបភាព Adobe Photoshop រហូតមកដល់ពេលនេះគឺមានអាយុកាល ២៨ ឆ្នាំហើយ ចាប់តាំងពីការបង្កើតនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងកំឡុងឆ្នាំ ១៩៩០ ដោយស្ថាបនិក Thomas និង John Knoll។
អ្នកស្រាវជ្រាវកម្មវិធី Adobe លោក Vlad Morarium បាននិយាយថា “ការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាវៃឆ្លាត AI (Artificial Intelligence) គឺដើម្បីស្កេនរកមើលពីសញ្ញាក្លែងក្លាយដែលមាននៅលើរូបភាពដែលមិនអាចមើលឃើញដោយភ្នែកទទេ។”
AI អាចបង្ហាញពីរូបភាពណាដែលត្រូវបានគេដាក់បន្ថែម ឬ កាត់ចេញនៅពេលណា និងនៅត្រង់ចំណុចណានៃរូបភាព។
លោក Morarium បានចំណាយពេល ១៤ ឆ្នាំ ដើម្បីស្រាវជ្រាវពីវិធីពិនិត្យមើលរូបភាពក្លែងក្លាយ។ គាត់ថែមទាំងបានរៀបចំឱ្យកម្មវិធី Artificial Intelligence អាចពិនិត្យចំណុច ៣ សំខាន់នៅលើរូបភាពក្នុង Adobe Photoshop ដែលរួម៖
១. ការតភ្ជាប់រវាងរូបភាពពីរខុសគ្នា
២. ការ copy ឬ move រូបភាពពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត
៣. ការកាត់ចោលផ្នែកណាមួយនៃរូបភាព ហើយដាក់បំពេញមកវិញដោយរូបភាពផ្សេង។
ទោះជាយ៉ាងណា ក្រុមហ៊ុន Adobe Photoshop បានព្រមានថា គ្មានបចេ្ចកវិទ្យាណាមួយដែលអាចផ្តល់នូវប្រព័ន្ធបញ្ជាក់ការពិតបានល្អឥតខ្ចោះនោះទេ៕
ប្រភព៖ bbc
អត្ថបទដោយ៖ Ciel
