សូម្បីតែសម្ភារៈដែលធ្លាប់ប្រើហើយក៏ដាក់លក់ Online ដើម្បីបានចំណូលសន្ធឹកសន្ធាប់បានដែរ

768

Dollas Wolford ជានិស្សិតមួយរូបដែលទើបនឹងបញ្ចប់ការសិក្សាផ្នែកឱសថនៅសកលវិទ្យាល័យ ប៉ុន្តែបន្ទាប់ពីរៀនចប់ហើយ នាងស្រាប់តែមានអារម្មណ៍ថានាងបានចំណាយលើការសិក្សាច្រើនណាស់។ ពេលនោះ នាងមានគំនិតមួយចង់លក់របស់របរដែលនាងធ្លាប់ប្រើរួច នៅតាម Online។ ក្រោយមក នាងបានប្រើប្រាស់ app ឈ្មោះ Mercari សម្រាប់លក់ឥវ៉ាន់របស់នាង រួមទាំងសម្លៀកបំពាក់ សម្ភារៈផ្ទះបាយ និងគ្រឿងបច្ចេកវិទ្យា។ ជាលទ្ធផល ត្រឹមតែរយៈពេល ៤ ខែ នាងរកបានចំណូលរហូតដល់ $2,400។ ក្នុងនោះដែរ នាងបានលើកឡើងនូវគន្លឹះចំនួន ៤ សម្រាប់អ្នកដែលចង់លក់សម្ភារៈដែលប្រើហើយតាម Online។

១. ចាប់ផ្តើមពីការលក់របស់តូចតាចទៅមុន

Wolford និយាយថា ភាគច្រើនរបស់ដែលនាងដាក់លក់មានតម្លៃប្រហែលតែ $10 ប៉ុណ្ណោះ។ នាងមិនបានដាក់លក់ឥវ៉ាន់ដែលថ្លៃៗទេ ព្រោះនាងគិតថាបើទោះបីជារបស់ទាំងនោះមានតម្លៃតិចតួចមែន ប៉ុន្តែប្រសិនបើមានអ្នកទិញច្រើនក្នុងមួយថ្ងៃៗ នោះពីមួយខែទៅមួយខែក៏នាងអាចសន្សំលុយបានមិនតិចដែរ។

២. ផ្តល់ព័ត៌មានទៅកាន់អ្នកទិញអោយបានក្បោះក្បាយ

នៅពេល Wolford បង្ហោះរបស់ដែលនាងធ្លាប់ប្រើហើយលក់ Online នាងតែងសរសេរការណែនាំនៅខាងលើផលិតផលនោះយ៉ាងលំអិតទៅកាន់អ្នកទិញ។ ឧទាហរណ៍ដូចជា Brand របស់ឥវ៉ាន់នោះជាដើម ព្រោះអ្នកទិញប្រាកដជាចង់ដឹងថា តើផលិតផលនោះមានម៉ាកអ្វី និងមានប្រភពមកពីណា?

៣. ត្រូវបើកចិត្តអោយទូលាយ

មានសម្ភារៈខ្លះ វាមិនសូវមានតម្លៃសម្រាប់អ្នក តែមិនប្រាកដថា អ្នកដទៃនឹងពេញចិត្តវានោះទេ។ ដូច្នេះចូរកុំស្មានដោយផ្អែកលើចំណង់ចំណូលចិត្តខ្លួនឯងថារបស់ទាំងនោះគ្មានអ្នកទិញ សាកដាក់របស់ទាំងនោះលក់ទៅ។

៤. បើមិនមានគម្រោងប្រើទេ ចូរដាក់លក់ទៅ

Wolford អោយយោបល់ថា ប្រសិនបើរបស់ណាដែលអ្នកមិនធ្លាប់ប្រើ ឬមិនធ្លាប់សូម្បីតែប៉ះទាល់តែសោះ សូមដាក់លក់វាតែម្តងទៅ ពីព្រោះបើអ្នកនៅតែទុកទៀតក៏អ្នកនៅតែមិនប្រើដដែល៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.