YouTube កាន់តែក្តៅស្លឹកត្រចៀកនៅពេលអ្នកផលិតវីឌីអូជាច្រើនទាមទារឱ្យមានការផ្លាស់ប្តូររបៀប subscribe

602

នៅក្នុងកម្មពិព័រណ៍​ពាណិជ្ជកម្មមួយកាលពីសប្តាហ៍មុន អ្នកបង្កើត Video ដែលមានអ្នកចុច subscribe រាប់លាននាក់នៅលើ YouTube បានសម្តែងពីការទាស់ចិត្តថា YouTube គ្រាន់តែបង្ហាញអ្នក follow ពីផ្នែកមួយនៃវីឌីអូថ្មីរបស់ពួកគេតែប៉ុណ្ណោះ ដែលនេះបណ្ដាលឱ្យ Video របស់ពួកគេពុំសូវមានអ្នកមើលច្រើន និងរកចំណូលបានតិច។

កាលពីឆ្នាំ ២០១៧ YouTube ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Alphabet Inc បានប្រឈមមុខនិងការមិនពេញចិត្តជាច្រើនពីសំណាក់អ្នកផលិតវិឌីអូដែលរកចំណូលបានពីការដាក់ផ្ទាំងពាណិជ្ជកម្មនៅលើវីឌីអូរបស់ពួកគេមានការធ្លាក់ចុះ ដោយសារ YouTube បានកែប្រែគោលការណ៍ថ្មី។

អ្នកផលិតម្នាក់ឈ្មោះ King Russell ដែលមាន subscribers ជាងបីលាននាក់បាននិយាយនៅក្នុងវេទិកាពិភាក្សា VidCon ថា លោកពិតជាមិនយល់ស្របទេដែល YouTube នៅតែមិនមានការអភិវឌ្ឍទៅមុខ ហើយលោកពិតជាចង់ឱ្យវាមានការផ្លាស់ប្តូរខ្លាំងណាស់។

YouTube ចាប់ផ្តើមានការធ្លាក់ចុះអ្នកទស្សនាវីឌីអូរបស់ខ្លួន ចាប់តាំងពីក្រុមហ៊ុនបណ្ដាញសង្គមធំៗ Facebook Inc និង Snap Inc និងក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon.com Inc បានត្រៀមនឹងបង្កើតកម្មវិធីដូចទៅនិង YouTube ដើម្បីទាក់ទាញអ្នកផលិត video ឱ្យចូលរួមនិងរកចំណូលជាមួយពួកគេ។

YouTube ក៏បានបង្ហាញនៅក្នុងវេទិកា VidCon ផងដែរថា អ្នកទស្សនាអាចចុចទៅលើ profile របស់អ្នកផលិតវីឌីអូដើម្បីទទួលបានសញ្ញានៅពេលមានវីឌីអូថ្មីៗពី channel ដែលពួកគេបាន subscribe ប៉ុន្តែ YouTube ក៏មិនបានបង្ហើបឱ្យដឹងពីភាគរយថានឹងមានមនុស្សប៉ុន្មាននាក់ធ្វើតាមរបៀបនេះដែរ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ២១ មិថុនា កន្លងទៅបណ្ដាញសង្គម Instagram ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Facebook បានបញ្ចេញមុខងារថ្មីមួយអាចឱ្យអ្នកប្រើប្រាស់បង្ហោះ និងទស្សនាវីឌីអូរយៈពេលវែងបានដូច YouTube ដែរ៕

ប្រភព៖ reuters

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕