ក្រុមហ៊ុនរបស់ប្រទេសឥណ្ឌូនេស៊ី Lippo Group បានវិនិយោគ ៤៤ លានដុល្លារទៅក្នុងក្រុមហ៊ុន Tencent របស់ចិន

280

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសឥណ្ឌូនេស៊ី Lippo Group បានប្រកាសនៅពីថ្ងៃអង្គារ ទី ២៦ ខែ​ មិថុនា បានវិនិយោគ ៦២៨ ពាន់លានរូពៀ ដែលស្មើនិង ៤៤.៣៥ លានដុល្លារអាមេរិក ទៅក្នុងក្រុមហ៊ុនអ៊ីនធឺណេតយក្សរបស់ចិន Tencent Holdings Ltd តាមរយៈភាគហ៊ុន នេះយោងតាមសារពត៌មាន Reuters

ក្រុមហ៊ុន Lippo បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបណ្ដាក់ទុកនេះបានធ្វើរួចរាល់ដោយការិយាល័យរបស់ខ្លួននៅទីក្រុងហុងកុង ក្នុងគោលបំណងរួមចំណែកជាមួយក្រុមហ៊ុនបច្ចេកវិទ្យា។

Lippo គឺជាក្រុមហ៊ុនមេមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើការវិនិយោគតាមយុទ្ធសាស្រ្ត និងមានប្រតិបត្តិការនៅក្នុងទីផ្សារ ៨ កន្លែងជុំវិញសកលលោក។ Lippo ក៏ជាក្រុមហ៊ុនមានឥទ្ធិពលជាងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបម្រើការក្នុងវិស័យសេវាកម្មអចលនទ្រព្យ ផ្សារទំនើប បណ្ដុំអគារ មន្ទីរពេទ្យ ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អាជីវកម្មនានាផងដែរ។

Tencent Holdings គឺជាម្ចាស់បណ្ដាញសង្គមដ៏ល្បីជាងគេនៅក្នុងប្រទេសចិន WeChat, Snapchat, Spotify, និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តទំនើប Tesla ហើយក៏ជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេទីពីរនៅក្នុងតំបន់អាស៊ីផងដែរ។

ក្នុងតារាងមហាសេដ្ឋីកំពូលៗរបស់ Forbes បានបង្ហាញថា សហស្ថាបនិក Tencent លោក Ma Huateng មានឈ្មោះហៅក្រៅថា Pony Ma គឺជាមហាសេដ្ឋីដែលមានជាងគេបំផុតក្នុងលោកទី ១៧ មានទ្រព្យសម្បតិ្តសរុប ៤៥.៣ ពាន់លានដុល្លារ។

កាលពីពេលកន្លងទៅថ្មីនេះៗ មានសារពត៌មានជាច្រើនបានចុះផ្សាយថា Pony Ma ម្ចាស់ក្រុមហ៊ុនអ៊ីធឺណេត Tencent ជាគឺគូប្រជែងដ៏ខ្លាំងរបស់ក្រុមហ៊ុន Alibaba ដែលគ្រប់គ្រងដោយ Jack Ma

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕