តើអ្នកត្រូវការអ្នកណែនាំអាជីវកម្មដែរឬទេ?

890

រយៈប៉ុន្មានឆ្នាំថ្មីៗនេះផលប៉ះពាល់សុខភាពផ្លូវចិត្តនៃភាពជាសហគ្រិនគឺ ស្ថិតនៅក្នុងការយកចិត្តទុកដាក់។ ការសិក្សាមួយរបស់សាកលវិទ្យាល័យកាលីហ្វ័រញ៉ាឆ្នាំ 2015 បានរកឃើញថា 30% នៃសហគ្រិនទាំងអស់សុទ្ធតែមានជំងឺធ្លាក់ទឹកចិត្តបើប្រៀបធៀបទៅនឹងអត្រាជាសកល 4,4% រឿងនេះ គឺមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះក្នុងនាមជាសហគ្រិន គឺមានភាពតានតឹង និងលំបាកខ្លាំងទំរាំទទួលបានជោគជ័យ។ ការបង្កើតអាជីវកម្មដំបូង សហគ្រិនអាចប៉ះពាល់ដល់គុណភាពជីវិត ទំនាក់ទំនងផ្ទាល់ខ្លួន និងសុវត្តិភាពហិរញ្ញវត្ថុ។

ដូច្នេះហើយ វិធីដែលមានសក្តានុពល ដើម្បីបន្ធូរសម្ពាធ គឺការសុំការណែនាំពីអ្នកដទៃ ដែលជាដំណើរការមួយដែលមេដឹកនាំអាជីវកម្មជាច្រើនបានឆ្លងកាត់។

តើអ្នកណែនាំអាចធ្វើអ្វីសម្រាប់អ្នក?

អត្ថប្រយោជន៍ជាក់ស្តែងដែលអ្នកទទួលបានពីអ្នកណែនាំគឺ ការចែករំលែកបទពិសោធន៍ធ្វើជំនួញដ៏ទូលំទូលាយរបស់ពួកគេជាមួយអ្នក។ ប៉ុន្តែវាមានច្រើនជាងនេះទៅទៀត ហើយវាមិនមែនគ្រាន់តែជាការផ្លាស់ប្តូរមួយផ្នែកតែប៉ុណ្ណោះទេ។ លោក Jeromine Alpe ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនពិគ្រោះយោបល់នៅកន្លែងធ្វើការ ក្រុមហ៊ុន Corporate Diversity Partners ជឿថាអ្នកណែនាំអាចប្រើបណ្ដាញរបស់ពួកគេដើម្បីជួយអ្នក។ នាងនិយាយថាអ្នកណែនាំក៏អាចជាស្មាឲ្យអ្នកយំ និងជួយមើលការខុសត្រូវលើអ្នកផងដែរ ការបង្រៀនគឺជាបទពិសោធន៍រួមគ្នាមួយដែលបង្រៀនអ្នកណែនាំឱ្យបានចំណេះកាន់តែច្រើន។

ឧទាហរណ៍៖ វាអាចជួយប្រឆាំងនឹងនៅគំនិតអវិជ្ជមានរបស់អ្នក ហើយអ្នកណែនាំ និងណែនាំអ្នកអំពីគំនិតថ្មីៗ។ លើសពីនេះទៅទៀត វាគឺជាមធ្យោបាយមួយនៃការភ្ជាប់បណ្តាញ និងការកសាងទំនាក់ទំនងអាជីវកម្មសម្រាប់ភាគីទាំងសងខាង។

តើអ្នកគួរជ្រើសរើសអ្នកណែនាំអាជីវកម្មដោយរបៀបណា?

ការជ្រើសរើសអ្នកណែនាំត្រូវការការប្រុងប្រយ័ត្ន។ លោកជេរ៉ូម៉ិន និយាយថាជ្រើសរើសនរណាម្នាក់ដែលអ្នកកោតសរសើរ និងធ្វើតាមអ្វីដែលពួកគេធ្វើដើម្បីវាយតម្លៃថា តើអ្នកអាចធ្វើតាមដំបូន្មានរបស់ពួកគេដែរឬទេ ទន្ទឹមនឹងនេះដែរលោកជឿជាក់ថា អ្នកគួរតែមានការយល់ដឹងឲ្យល្អអំពីអ្វីដែលពួកគេត្រូវការពីទំនាក់ទំនងនោះ។  អ្នកណែនាំអាជីវកម្មជាមួយផ្នត់គំនិតជោគជ័យ នឹងបង្កើនឱកាសទទួលបានជោគជ័យរបស់ខ្លួន បើសិនអ្នកបណ្តាក់ទុន និងចំណាយពេលវេលាក្នុងការបង្ហាញឱ្យច្បាស់ថាហេតុអ្វីបានជាពួកគេកំពុងធ្វើជាមួយអ្នក។

ហើយលោកបានបន្ថែមទៀតថា អ្នកផ្តល់ប្រឹក្សាគឺនៅជុំវិញអ្នក ហើយមនុស្សភាគច្រើនគិតថាអ្នកណែនាំ គឺជាមនុស្សម្នាក់ដែលមានកម្រិតខ្ពស់ជាង ១០ នាក់ក្នុងអាជីវកម្ម ប៉ុន្តែសម្រាប់ខ្ញុំអ្នកណែនាំដ៏ល្អបំផុតរបស់ខ្ញុំតែងតែជាមិត្តភក្ដិពូកែៗរបស់ខ្ញុំ។

សូមបញ្ជាក់ដែរថាអ្នកណែនាំមិនមែនជាគ្រូនោះទេ។ អ្នកណែនាំ គឺជាមនុស្សដែលធ្លាប់ធ្វើរឿងណាមួយដោយជោគជ័យ ដែលអ្នកក៏ចង់ធ្វើរឿងនោះដែរ។ ឧទាហរណ៍ថា អ្នកចង់ក្លាយជាអ្នកជំនួញឆ្នើម អញ្ចឹងអ្នកណែនាំរបស់អ្នកគួរតែអ្នកជំនួញដែរមានបទពិសោធន៍ជោគជ័យច្រើន ប៉ុន្តែមនុស្សដែលកាន់តែជោគជ័យ អ្នកនិងកាន់តែពិបាកសុំគេធ្វើជាអ្នកណែនាំសម្រាប់អ្នក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ apamat.com។ ក្រៅពីធ្វើជំនួញ នៅពេលទំនេរ ខ្ញុំតែងតែអង្គុយសរសេរអត្ថបទចែករំលែកចំណេះដឹងធ្វើអាជីវកម្ម និងចំណេះដឹងផ្សេងទៀតដែលមនុស្សតែងតែជួបប្រទះក្នុងជីវិត។ ខ្ញុំសង្ឃឹមថាការខិតខំរបស់ខ្ញុំនឹងអាចជួយដល់អ្នកទាំងអស់គ្នាបានខ្លះ។