អ្នកស្រី Helena Morrissey គឺជាស្រ្តីដ៏កំពូលម្នាក់ដែលទទួលខុសត្រូវទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង $1 trillion របស់ក្រុមហ៊ុន Legal and General Investment Management។
បច្ចុប្បន្ន អ្នកស្រី មានអាយុ ៥២ ឆ្នាំ និងបានសរសេរសៀវភៅមួយក្បាលអំពី ស្រ្តីនៅក្នុងកម្លាំងការងារ និងភាពជាប្រធានគម្រោងចម្រុះយេនឌឺ។ លោកស្រី Helena Morrissey ព្រមទាំងភរិយាឈ្មោះ Richard Morrissey មានកូនរហូតដល់ ៩ នាក់ ប្រុស ៣ ស្រី ៦ អាយុចាប់ពី ៩ ដល់ ២៦ ឆ្នាំ។
នៅក្នុងសៀវភៅរបស់គាត់ Morrissey បានសរសេររៀបរាប់អំពី ភាពខ្លាំងរបស់ស្រ្តីនៅកន្លែងការងារ និងលើកពីចំណុចសំខាន់ ៣ ដែលអ្នកមិនត្រូវរារែក៖
១. ផ្តោតទៅលើភាពខ្លាំងរបស់អ្នក
លោកស្រី Helena Morrissey និយាយថា បើសិនចៅហ្វាយរបស់អ្នកមិនអនុញ្ញាតិឱ្យអ្នកធ្វើការងារដោយខ្លួនឯង វាប្រហែលជាពេលដែលអ្នកត្រូវចាកចេញទៅរកក្រុមហ៊ុនណាដែលផ្តល់តម្លៃជាងនេះ។
២. រកវិធីផ្សេងធ្វើការ
ច្បាស់ណាស់ថា ចៅហ្វាយនាយចូលចិត្តដំណោះស្រាយ ហើយបើសិនជាអ្នកដឹងពីរបៀប work smart អ្នកមិនត្រូវខ្លាចក្នុងការផ្តល់យោបល់វិជ្ជមានសម្រាប់ការអភិវឌ្ឍឡើយ។
៣. ត្រូវចេះប្រាស្រ័យទាក់ទងគ្នានៅកន្លែងធ្វើការ
ប្រសិនបើអ្នកចង់ពុះបំបែកភ្នំ រឿងដែលសំខាន់អ្នកត្រូវមានមនុស្សគាំទ្រអ្នក ជាពិសេស មនុស្សដែលមានកម្លាំងខ្លាំងជាងអ្នក។
“អ្នកត្រូវភ្ជាប់មិត្តភាពជាមួយមនុស្សដែលត្រៀមប្រើប្រាស់ថាមពលរបស់ពួកគេដើម្បីជួយអ្នកឱ្យមានការអភិវឌ្ឍនិងបង្កើនលទ្ធផល” Helena Morrissey៕
ប្រភព៖ cnbc
អត្ថបទដោយ៖ Ciel
