មួយរយៈកន្លងមកនេះ មានក្រុមហ៊ុនធំៗរបស់អាមេរិកមួយចំនួនបានស្ទុះស្ទារក្នុងការបណ្ដាក់ទុនក៏ដូចជាការចាប់ដៃគូរជាមួយក្រុមហ៊ុននាំមុខល្បីៗរបស់ប្រទេសចិន។
Ford Motor Co ដែលជាក្រុមហ៊ុនយក្សរបស់អាមេរិកទី២ ខាងផលិតរថយន្ត បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគ្នាជាមួយក្រុមហ៊ុនស្រាវជ្រាវអ៊ីនធឺណេត Baidu Inc ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា AI (artificial intelligence) និងបង្កើតប្រព័ន្ធវៃឆ្លាតនៅក្នុងរថយន្ត។
ក្រុមហ៊ុន Ford នឹងប្រើប្រាស់ប្រព័ន្ធជូនដំណឹងនិងការកំសាន្តរួមជាមួយនិងប្រព័ន្ធស្រូបសម្លេង DuerOS របស់ក្រុមហ៊ុន Baidu នៅក្នុងរថយន្តថ្មីរបស់ខ្លួន។
ប្រព័ន្ធស្រូបសម្លេង DuerOS នឹងអាចឱ្យម្ចាស់រថយន្តបញ្ជារថយន្តរបស់ពួកគេដោយប្រើប្រាសសម្លេង និងអាចប្រើប្រាស់សេវាកម្មនិងទទួលបានពត៌មានប្រចាំថ្ងៃ។
នៅឆ្នាំ ២០១៦ ក្រុមហ៊ុន Baidu និង Ford ធ្លាប់បានចាប់ដៃគ្នាម្តងរួចមកហើយក្នុងការវិនិយោគប្រាក់ ១៥០ លានដុល្លារលើក្រុមហ៊ុន Velodyne ដែលអភិវឌ្ឍកម្មវិធីធ្វើឱ្យរថយន្តបើកបរដោយខ្លួនឯង (self-driving cars)៕
ប្រភព៖ Reuters
អត្ថបទដោយ៖ Ciel
