ជាទូទៅអ្នកប្រហែលជាឆ្ងល់ថា តើក្នុងមួយថ្ងៃៗ ក្នុងនាមជានាយកប្រតិបត្តិមួយរូបត្រូវមានតួនាទីធ្វើអ្វីខ្លះ? ហើយពួកគេចំណាយពេលធ្វើអ្វីខ្លះទៅ? ការសិក្សាមួយរបស់សកលវិទ្យាល័យ Harvard បានសិក្សាទៅលើនាយកប្រតិបត្តិទាំង 27 រូបដែលមានសក្តានុពល និងរកបានចំណូលក្នុងមួយឆ្នាំប្រមាណ 13.1 ពាន់លានដុល្លារអាមេរិចក្នុងមួយឆ្នាំ។ ក្នុងនោះផងដែរ ការសិក្សានោះបានបង្ហាញអោយឃើញថា ពេលវេលាជាធនធានដ៏កម្របំផុតសម្រាប់នាយកប្រតិបត្តិគ្រប់រូប។ ហេតុដូច្នេះហើយ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេត្រូវចំណាយពេលវេលាទាំងនោះអោយបានត្រឹមត្រូវបំផុត។ ម្យ៉ាងវិញទៀត 75% នៃសកម្មភាពប្រចាំថ្ងៃរបស់ពួកគេម្នាក់ៗ គឺត្រូវបានរៀបចំទុកជាមុនជានិច្ច។

ការសិក្សាបានបង្ហាញថា ជាមធ្យមនាយកប្រតិបត្តិធ្វើការរហូតដល់ទៅជិត 10 ម៉ោងក្នុងថ្ងៃធម្មតា ហើយនៅចុងសប្តាហ៍ពួកគេក៏នៅតែធ្វើការប្រហែលជា 4 ម៉ោងដែរក្នុងមួយថ្ងៃ។ ក្នុងនោះផងដែរ 25% នៃចំនួនម៉ោងធ្វើការគឺចំណាយទៅលើការបង្កើតទំនាក់ទំនងជាមួយអតិថិជន 25% ទៀតចំណាយលើការត្រួតពិនិត្យលើឯកសារឡើងវិញ 15% លើការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន 21% លើការបង្កើតយុទ្ធសាស្រ្តថ្មីៗ 3% លើការអភិវឌ្ឍន៍ជំនាញ និងអានសៀវភៅ និង 1% ទៀតទៅលើការគ្រប់គ្រង និងដោះស្រាយបញ្ហា។

អ្វីដែលនាយកប្រតិបត្តិគ្រប់រូបត្រូវមមាញឹកជាងគេនោះ គឺការប្រជុំ ព្រោះ 72% នៃចំនួនម៉ោងធ្វើការរបស់ពួកគេគឺត្រូវបានចំណាយទៅលើការប្រជុំ ហើយភាគច្រើននៃការណាត់ប្រជុំនោះគឺជាការជួបដោយផ្ទាល់។ ការប្រជុំតាមប្រព័ន្ធអេឡិចត្រូនិច គឺមានប្រហែលតែ 25% ប៉ុណ្ណោះ ចំណែកឯការសន្ទនាតាមទូរស័ព្ទឬ ផ្ញើសំបុត្រមិនសូវជាកើតឡើងញឹកញាប់ទេ។ ជាធម្មតា នាយកប្រតិបត្តិទាំងនោះជ្រើសរើសការណាត់ជួបដោយផ្ទាល់ច្រើនជាង ដោយសារវាជាមធ្យោបាយមួយក្នុងការបង្កើនឥទ្ធិពលទៅភាគីម្ខាងទៀត ហើយវាក៏អាចចំណេញពេលវេលាក្នុងការចរចាគ្នាផងដែរ។

ប៉ុន្តែរឿងមួយដែលចោតជាបញ្ហាជារួមចំពោះ CEO គឺពួកគេហាក់ដូចជាមិនមានតុល្យភាពរវាងពេលវេលាសម្រាប់ធ្វើការ និងពេលវេលាផ្ទាល់ខ្លួននោះទេ។ បើគិតពីមួយថ្ងៃៗវិញ 31% នៃពេលរបស់ពួកគេត្រូវចំណាយលើកាងារ 10% ទៅលើការធ្វើដំណើរ 29% លើការគេង។ នៅសល់តែ 25% ប៉ុណ្ណោះជាពេលវេលាផ្ទាល់ខ្លួនសម្រាប់ចំណាយពេលនៅជាមួយគ្រួសារ និងមានពេលត្រឹមតែ 5% គឺជាពេលវេលាសម្រាប់លំហែកាយ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.