ទម្លាប់អាក្រក់មួយដែល Bill Gates ក្រើនរំព្ញកដល់និស្សិតដែលកំពុងរៀននៅសកលវិទ្យាល័យ

15951

Bill Gates ដែលយើងគ្រប់គ្នាសុទ្ធតែស្គាល់ថាជាស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ បានរៀបរាប់ពីទម្លាប់អាក្រក់របស់គាត់មួយដែលយើងមិនគួរធ្វើជាដាច់ខាតពេលចេញរកស៊ី។ ក្នុងជំនួបរវាងលោក ជាមួយនឹងលោក Warren Buffett នៅសកលវិទ្យាល័យ Nebraska Lincoln’s លោក Bill Gates បានប្រាប់ថាកាលពីគាត់នៅជានិស្សិត គាត់មានទម្លាប់មិនល្អមួយគឺពន្យាពេលជានិច្ច។

គាត់បានលើកឡើងថា ពេលដែលគាត់នៅរៀន គាត់ចូលចិត្តធ្វើកិច្ចការដែលគ្រូដាក់អោយនៅមួយ ឬពីរថ្ងៃមុនគ្រូប្រមូលជានិច្ច។ លើសពីនោះទៅទៀត សូម្បីតែពេលជិតប្រលងក៏គាត់មើលមេរៀនតែមួយ ឬក៏ពីរថ្ងៃមុនដូចគ្នា។ គាត់ចូលចិត្តបង្ហាញទៅកាន់អ្នកជុំវិញខ្លួនថា គាត់មិនបានយកចិត្តទុកដាក់ទៅលើការសិក្សាប៉ុន្មានណាស់ណាទេ។ លុះត្រាតែថ្ងៃប្រលងខិតជិតមែនទែនហើយទើបគាត់ស្វះស្វែងរៀនខ្លាំង ម្លោះហើយទើបមានមនុស្សជាច្រើនសើចចំអកដាក់គាត់។ ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ គាត់នៅតែទទួលបាននិទ្ទេស A លើមុខវិជ្ជាយ៉ាងច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះបានសង្កត់ធ្ងន់ថា ទម្លាប់ធ្វើការនៅនាទីចុងក្រោយបែបនេះជាទម្លាប់អាក្រក់បំផុតសម្រាប់គាត់ ហើយគាត់ត្រូវចំណាយពេលប្រហែលជាពីរឆ្នាំទើបអាចកែទម្លាប់នេះបាន។ ទម្លាប់មួយនេះគឺពិតជាមានហើយក្នុងវ័យសិក្សានៅសកលវិទ្យាល័យ ប៉ុន្តែលោកបានណែនាំទៅកាន់និស្សិតថា ពេលចេញធ្វើជំនួញ “ចូរកុំពន្យាការងារបែបនេះទៀត”។ គ្មាននរណានឹងមកសរសើរអ្នកថាអ្នកពូកែធ្វើការនៅនាទីចុងក្រោយបានលឿននោះទេ បើអ្នកយឺត អ្នកនិងបរាជ័យ។ ម្យ៉ាងវិញទៀត យើងដឹងហើយថា ការងារនៅក្នុងអាជីវកម្មត្រូវការការរៀបចំទុកជាមុនអោយបានល្អ មិនមែនជាការធ្វើអោយតែហើយៗនោះទេ។ បើអ្នកចេះតែធ្វើវាប្រញាប់ប្រញាល់ នោះផែនការអាជីវកម្មរបស់អ្នកនឹងមិនជោគជ័យនោះឡើយ។ ចាប់តាំងពី Bill Gates ទទួលស្គាល់នូវទម្លាប់ពន្យាពេលមួយនេះហើយ លោកក៏សម្រេចចិត្តត្រលប់ទៅជានិស្សិតមួយរូបវិញដែលមានការរៀបចំការងារបានល្អហើយបញ្ចប់ការងារទៀងទាត់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ការសិក្សាទៅលើផ្នែកចិត្តវិទ្យាមួយបានបង្ហាញថា អ្នកកាន់តែពន្យាពេលធ្វើការងារប៉ុណ្ណា គុណភាពនៃការងាររឹតតែចុះថយ ហើយអ្នកអាចមានសុខភាពផ្លូវចិត្តទៀតផង។ បើទោះបីជាការពន្យាពេលបែបនោះអាចអោយអ្នកមានពេលវេលាសម្រាកនិងរីករាយពិតមែន ប៉ុន្តែវាគ្រាន់តែផ្តល់ការធូស្រាលរយៈពេលខ្លីប៉ុណ្ណោះ អ្វីដែលសំខាន់អ្នកនៅតែត្រូវធ្វើការងារនោះដដែល៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.