៦ ចំណុចដើម្បីបង្កើតក្រុមដ៏អស្ចារ្យ

912

ចំណុចទាំង៦នេះហើយ ពិតជាមានប្រសិទ្ធិភាពសំរាប់អ្នកដឹកនាំគ្រប់រូបនៅពេលដែលពួកគាត់ចង់បំពេញភាពជាអ្នកដឹកនាំដ៏ល្អ និងសំរេចការងាររបស់ពួកគេអោយកាន់តែមានប្រសិទ្ធិភាព។

សព្វថ្ងៃនេះបុគ្គលិកភាគច្រើនគឺជាផ្នែកមួយដ៏សំខាន់សំរាប់ការងារអ្វីមួយ។ តើយើងគួរមានចំនុចអ្វីខ្លះដើម្បីក្លាយជាសមាជិកក្រុមការងារដ៏ល្អ? 

១. ភាពស្មោះត្រង់៖ សមាជិកក្រុមដ៏ល្អម្នាក់គឺតែងប្រឈមមុខចំពោះការងារ និងបញ្ហាអ្វីមួយ មិនមែនចេញមុខតែពេលទទួលជោគជ័យ និងមុខមាត់ទេ។ កុំលេងសើចចំពោះការងារ ឬក៏ពេលដឹកនាំអ្នកដទៃឡើយ។ អ្នកអាចពឹងពាក់សមាជិកក្រុមដ៏ល្អដើម្បីប្រាប់អ្នកពីអ្វីមួយ មិនថាវាជាព័ត៌មានល្អ ឬដំណឹងអាក្រក់ចែករំលែកដោយទុកតែឯងនោះទេ។

​ ២. សមាជិកក្រុមដ៏ល្អម្នាក់ធ្វើការចែករំលែក៖ ភាពសមហេតុសមផលរបស់គាត់ និង មានអារម្មណ៍ថាមានយុត្តិធម៌នៅក្នុងក្រុម អារម្មណ៍នៃសមធម៌គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការលើកទឹកចិត្តសមូហភាពសមាជិកក្រុមទាំងមូល។ 

៣. អាចទុកចិត្តបាន សមាជិកក្រុមដ៏ល្អអាចត្រូវបានរាប់រក៖  រាល់ការងារតែងមានកំណត់ថ្ងៃយ៉ាងច្បាស់លាស់ ដូច្នេះសមាជិកដ៏ល្អត្រូវមានទទួលខុសត្រូវខ្ពស់ចំពោះការងារ ដើម្បីអោយសមាជិកក្រុដទៃមានទំនុកចិត្តលើ។

៤. សមាជិកក្រុមដ៏ល្អមួយទទួលបានការសសើរដ៏សមរម្យសំរាប់ការងាររបស់ពួកគេ៖ ប៉ុន្តែមិនដែលគិតដល់ការទទួលបានការសរសើរដោយវាជាសមិទ្ធិផការងាររបស់អ្នកដទៃឡើយ។ នេះក៏ជាក្រមសីលធម៌មួយដ៏ល្អផងដែរ។

៥. ការជួយគ្នានូវអ្វីដែលយើងចេះ៖ លក្ខណៈសំខាន់នៃក្រុមការងារដែលមានប្រសិទ្ធភាព គឺសមត្ថភាពចែករំលែក។ សមាជិកទាំងអស់មានចំណុចខ្លាំង និងចំណុចខ្សោយមួយចំនួន។ សមាជិកក្រុមដ៏ល្អម្នាក់ផ្តល់នូវជំនាញ ឬចំណេះដឹងខ្លះៗដែលជួយឱ្យក្រុមនេះឈានទៅមុខ។ ដូចពាក្យមួយបានពោល “បើចង់ដើរលឿនត្រូវម្នាក់ឯង តែបើចង់ដើរបានវែង ត្រូវដើរជាក្រុម។”

៦. ជំនាញទំនាក់ទំនងល្អ៖ ការងារជាក្រុមគឺជាសង្គមដែលមានសមាជិកក្រុមដ៏ល្អដូច្នេះត្រូវតែមានជំនាញនិងភាពប៉ិនប្រសព្វប្រាស្រ័យទាក់ទង អាកប្បកិរិយាវិជ្ជមាន គ្មាននរណាម្នាក់អាចដើរតាមមេដឹកនាំដែលគ្មានគោលដៅវែងឆ្ងាយទេ ហើយសមាជិកដូចគ្នាក៏ដូចគ្នាដែរ។ អាកប្បកិរិយាវិជ្ជមាន គឺមានសារៈសំខាន់សម្រាប់សមាជិកក្រុមដ៏ល្អ។ 

ចំនុចទាំង៦ អាចធ្វើអោយយើងដើរបានវែងឆ្ងាយ និងមានភាពសហការល្អ បន្ទាប់ពីនោះយើងនិងឃើញសមិទ្ធិផលដែលក្រុមល្អមួយសមនិងទទួលបាន៕

អត្ថបទដោយ Frey

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។