នៅលើទូរស័ព្ទដៃ iPhone ជួនកាលបង្ហាញពាក្យ “slide-to-answer” នៅពេលមានការ call ចូល ប៉ុន្តែ ពេលខ្លះវាបែរជាលោតពាក្យ accept (ទទួលការហៅចូល) និងពាក្យ decline (បដិសេធការហៅចូល) នេះបណ្ដាលមកពីមូលហេតុ៖
១. ប្រសិនបើអេក្រង់ iPhone បិទសោរ វានឹងលោតពាក្យថា “slide-to-answer” នៅពេលមានអ្នកហៅចូល។
២. ប្រសិនបើអេក្រង់ iPhone មិនទាន់បិទសោរ វានឹងលោតពាក្យថា accept និង decline នៅពេលមានការហៅចូល។
ម្យ៉ាយវិញទៀត បើសិនជា iPhone របស់អ្នកបិទសោរ បន្ទាប់មកមានអ្នក call ចូល ហើយអ្នកចុចប៉ូតុង sleep ផ្នែកខាងស្ដាំ នោះវានិងបញ្ឈប់សម្លេងរោទ៍ ឬ រំញ័រ លើកទីមួយ ហើយបើសិនជាអ្នកចុចប៉ូតុង sleep ជាលើកទីពីរ នោះវានឹងបញ្ចប់ការហៅចូលភ្លាម។
ប្រភព៖ businessinsider
ប្រែសម្រួលដោយ៖ Ciel
ផ្ទាំងឃោសនាពាណិជ្ជកម្ម
