យោងតាមការចុះផ្សាយរបស់សារពត៌មាន Forbes បានអោយដឹងថា សហគ្រិនស្រ្តី Sara Blakely បានបង្កើតជំនួញមួយទាក់ទង់និងក្រុមហ៊ុនសម្លៀកបំពាក់រឹបរាងដែលមានឈ្មោះថា Spanx ហើយនាងមានទ្រព្យសម្បត្តិគិតជាទឹកប្រាក់សុទ្ធគឺ មួយពាន់លានដុល្លារអាមេរិច។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ Blakely បានទទួលភាពជោគជ័យក្រោមការគ្រប់គ្រងរបស់នាង ដោយមិនផឹកកាហ្វេសម្បីតែមួយពែង ដែលវាជារឿងកម្រមួយក្នុងនាមជាអ្នកជំនួញ។
អ្នកបង្កើត Spanx បានប្រាប់ ទស្សនាវដ្តី ដឺកខាត់ (The Cut) របស់ទស្សនាវដ្តី ញូវ យ៉ក ថា នាងមិនដែលផឹកសម្បីតែកាហ្វេមួយពែង។ ជំនួសមកវិញដោយនាងផឹកភេសជ្ជៈក្រឡុកម្យ៉ាងដែលពោលពេញទៅដោយគ្រឿងផ្សំល្អចំពោះសុខភាពសម្រាប់ការចាប់ផ្តើមការងារប្រចាំថ្ងៃរបស់នាង។ បន្ថែមពីលើនេះ នាងប្រាប់ថាគ្រឿងផ្សំនៃភេសជ្ជៈរបស់នាងមានដូចជា ផ្លែប៊ឺរីព្រៃ ផ្លែឈឺរីពណ៌ក្រម៉ៅ ស្ពៃស្លឹករួញ ផ្លែឌេត ដើមយីហ៊ុប បន្លែអេពីណា ស្លឹកជីវ៉ាន់ស៊ុយ ជីអង្កាម ក្រូចឆ្មា ទឹក ទឹកកក ឆៀល និង ឈើវ៉លណាត់។ ក្រៅពីនេះនាងផឹកតែបៃតងលាយទឹកឃ្មុំដែលយកមកពីកសិដ្ឋានចិញ្ចឹមឃ្មុំនៅរដ្ឋ Georgia។
មហាសេដ្ឋី Blakely តែងតែសង្កត់ធ្ងន់លើការថែរក្សាខ្លួនទាំងផ្នែកស្មារតី និងសុខភាពផ្លូវកាយ។ នាងព្យាយាមហាត់ យ៉ូហ្គា រៀងរាល់ថ្ងៃនៅម៉ោង ៦:៣០ នាទីព្រឹកនៅផ្ទះរបស់នាង ហើយមិនដែលខកខានការងូតទឹកនាពេលយប់ឡើយដើម្បីទទួលបានការគេងលក់ស្កប់ស្កល់។
នាងបន្តថា “ខ្ញុំតែងតែត្រាំទឹក នៅក្នុងបន្ទុបទឹកជាប្រចាំពី ៥ ទៅ ១០នាទី ហើយអ្វីដែលទទួលបាននោះគឺខ្ញុំមានអារម្មណ៍ថាកក់ក្តៅ។ វាធ្វើខ្លួនរបស់ខ្ញុំត្រជាក់ ប៉ុន្តែវាជួយអោយខ្ញុំមានភាពកក់ក្តៅនៅពេលចូលគេង។ ខ្ញុំតែងតែប្រើ ឡាវ៉េនដឺ និង អំបិល Epson នៅពេលងួតទឹកជារៀងរាល់យប់។”
ដូចនេះហើយកាហ្វេមិនមែនជាជម្រើសរបស់នាងទេ ប៉ុន្តែវាជាការប្រាស្រ័យទាក់ទងទៅវិញ។ សហគ្រិនរូបនេះបន្តថានៅមានទម្លាប់ប្រចាំថ្ងៃមួយទៀតដែលវាជាការគិតឃើញរបស់ខ្ញុំខ្លួនឯងគឺ “ខ្ញុំបានរកឃើញកន្លែងមួយដែលវាបានជួយជំរុញដល់ការគិតរបស់ខ្ញុំ វាគឺក្នុងឡានរបស់ខ្ញុំ។” នាងបន្តថា កន្លែងរស់នៅរបស់ខ្ញុំគឺនៅជិតក្រុមហ៊ុន Spanx របស់ខ្ញុំមែនទែន។ ខ្ញុំតែងតែក្រោក ១ ម៉ោងមុនពេលដែលខ្ញុំត្រូវទៅ Spanx ហើយខ្ញុំតែងតែជិះជំវិញផ្លូវដែលខុសពីទីសដៅដែលត្រូវទៅក្នុងទីក្រុង Atlanta ហើយនៅពេលនោះវាបានធ្វើអោយខ្ញុំគិតឃើញគំនិតដែលល្អៗ និងថ្មីៗច្រើន៕
ប្រភព៖ CNBC
