មិនធម្មតា! Tesla សម្រេចផែនការផលិតរថយន្ត ៥០០០ គ្រឿងក្នុងរយៈពេលមួយសប្ដាហ៍

409

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានផលិតរថយន្តទំនើបរបស់ខ្លួន ៧,០០០ គ្រឿង ព្រមទាំងផលិតបាន ៥,០០០ គ្រឿងនៃប្រភេទរថយន្ត Model 3 បានសម្រេចតាមការគ្រោងទុក មុនពេលកំណត់បិទការផលិតប្រចាំត្រីមាសទី ២។

ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ចេញសារមួយនៅលើបណ្ដាញសង្គម Twitter និយាយថា ក្រុមហ៊ុនពិតជាផលិតបានរថយន្ត ៧,០០០ គ្រឿងនៅសប្តាហ៍មុន ដែលត្រូវនិងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៨ នេះ។

កាលពីដើមខែ មករា ឆ្នាំ ២០១៨ ក្រុមហ៊ុន Tesla បានដាក់ផែនការផលិតរថយន្តប្រើប្រាស់ថាមពលអគ្គិសនី Model 3 ឱ្យបាន ៥,​០០០ គ្រឿងក្នុងមួយសប្ដាហ៍ នៅមុនថ្ងៃកំណត់បិទការផលិតប្រចាំត្រីមាសទី ២ ដើម្បីបង្ហាញពីចង្វាក់នៃការផលិតដ៏ខ្លាំងក្លារបស់ខ្លួន។
បន្ទាប់ពីគម្រោងនេះបានបញ្ចប់ដោយលទ្ធផលដ៏ប្រសើរ ក្រុមហ៊ុនផលិតរថយន្តទំនើបនេះក៏រំពឹងថានឹងផលិតរថយន្ត Model 3 ឱ្យបាន ៦,០០០ គ្រឿងក្នុងរយៈពេលមួយសប្ដាហ៍នៅខែក្រោយ នេះបើតាមសម្តីរបស់ស្ថាបនិក Tesla លោក Elon Musk ប្រាប់ដល់សារពត៌មាន Reuters

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១២ ខែ មិថុនា កន្លងទៅ មានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយមានមូលដ្ឋាននៅក្នុងប្រទេសចិន បានលេចមុខត្រៀមធ្វើជាគូរប្រជែងជាមួយក្រុមហ៊ុន Tesla ដែលនេះអាចជាមូលហេតុមួយបណ្ដាលឱ្យក្រុមហ៊ុនរបស់មហាសេដ្ឋីពិពភលោកលំដាប់ទី ៥៤ Elon Musk ប្រឹងប្រែងបង្កើនសន្ទុះនៃការផលិត៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕