ម្ចាស់ក្រុមហ៊ុន Amazon តែងតែធ្វើរឿងមួយជានិច្ចមុនពេលបើកទូទឹកកក

1670

ការផ្តល់កម្លាំងចិត្ត និងការលើកទឹកចិត្ត គឺពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ មិនថាអ្នកមាន ឬ អ្នកក្រ សុទ្ធតែត្រូវការការលើកទឹកចិត្ត។ ការលើកទឹកចិត្តនេះ គឺជាអាហារទ្រទ្រង់ស្មារតីឱ្យមនុស្សមានភាពក្លាហានបន្តដំណើរទៅមុខទៀត បន្ទាប់ពីរងនូវការប៉ះទង្គិចផ្លូវចិត្តអវិជ្ជមានណាមួយ។

ជាក់ស្តែង លោក Jeff Bezos ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Amazon និងជាមហាសេធដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក តែងតែអានប្រយោគមួយរបស់កវីនិពន្ធជនជាតិអាមេរិក Ralph Waldo Emerson ដែលគាត់បិតនៅមុខទូទឹកកករបស់គាត់ដើម្បីជាការលើកទឹកចិត្តដល់ខ្លួនឯង។

 

នៅក្នុងប្រយោគនោះមានខ្លឹមសារថា “ត្រូវសើចឱ្យបានច្រើន និងញឹកញាប់។ ត្រូវទទួលបានការគោរពពីមនុស្សឆ្លាត និងសេចក្តីស្រលាញ់ពីកូនៗ។ ត្រូវទទួលបានការស្ងើចសរសើរពីការរិះគន់ដោយស្មោះត្រង់ និងត្រូវអត់ធ្មត់ជាមួយការបោកប្រាស់ពីមិត្តមិនក្លែងក្លាយ។ ត្រូវស្រលាញ់ភាពស្រស់ស្អាត។ ត្រូវស្វែងរករបស់ល្អបំផុតពីអ្នកដទៃ។ ត្រូវចាកចេញពីពិភពលោកនេះឱ្យល្អបន្តិច មិនថាដោយមានកូនដែលមានសុខភាពល្អ ឬ ដោយកេរ្តិ៍ឈ្មោះល្អក្នុងសង្គម។ ខណៈពេលដែលអ្នកនៅមានជីវិត ត្រូវរស់ឱ្យស្គាល់ជីវិតមួយដែលមានពេលដកដង្ហើមបានស្រួល។ ទាំងនេះគឺជារបស់ដែលអ្នកត្រូវសម្រេចឱ្យជោគជ័យ។” Ralph Waldo Emerson

ក្រៅពីល្បីដោយការបង្កើតក្រុមហ៊ុន Amazon លោក Jeff Bezos ត្រូវបានគេស្គាល់ថាជាមនុស្សចូលចិត្តអានសៀវភៅ និងមានចំណង់ចំណូលចិត្តច្បាស់លាស់។ ប្រយោគដែលគាត់ចូលចិត្តប្រើចំពោះចំណង់ចំណូលចិត្តគឺ “អ្នកមិនមែនជ្រើសរើសចំណង់ចំណូលចិត្តរបស់អ្នកទេ ប៉ុន្តែចំណង់ចំណូលចិត្តជ្រើសរើសអ្នក។” “យើងទាំងអស់គ្នាសុទ្ធតែមានចំណង់ចំណូលចិត្តយ៉ាងពិតប្រាកដតាំងពីកំណើត ហើយមនុស្សដែលសំណាងគឺជាអ្នកដែលធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួន។” Jeff Bezos៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕