រឿង 5 យ៉ាងដែលមហាសេដ្ឋី Sara Blakely ធ្វើមុនពេលសម្រេចចិត្តលាឈប់ពីការងារទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន

615

ការដែលបោះបង់ចោលការងារដែលផ្តល់ប្រាក់ខែដ៏ទៀងទាត់ ហើយទៅធ្វើជាសហគ្រិនពេញម៉ោងដោយមិនដឹងអំពីការងារនោះច្បាស់លាស់ មិនមែនមានភាពងាយស្រួលនោះទេ។ លើសពីនេះទៅទៀតវាពិបាកណាស់ក្នុងការដឹងពីពេលវេលាច្បាស់លាស់ដើម្បី បោះជំហ៊ានទៅរកដំណាក់កាលចុងក្រោយនៃភាពជោគជ័យ។ គេហទំព័ររបស់ទស្សនាវដ្តី ញូវ យ៉ក ឈ្មោះ Science of Us បានធ្វើការសិក្សាស្រាវជ្រាវទៅលើសហគ្រិនជាង ៥០០០ នាក់ក្នុងវគ្គសិក្សាដែលមានរយៈពេល ១៤ ឆ្នាំ ដោយ Adam Grant ដែលជាអ្នកជំនាញនៃអង្គការចិត្តសាស្រ្ត បានរកឃើញថាអ្នកដែលផ្អាកការងារប្រចាំថ្ងៃ ក្នុងកំឡុងពេល​ធ្វើការរកស៊ីមានឱកាសបរាជ័យ ៣៣% តិចជាងអ្នកដែលមិនបានសម្រេចចិត្តធ្វើដូចនេះ។

Sara Blakely ដែលជាអ្នកបង្កើតក្រុមហ៊ុន Spanx​ គឺជាសហគ្រិនមួយរូបដែលបង្ហាញពីវិថីធ្វើជំនួញដែលមានសុវត្តិភាព។មហាសេដ្ឋីរកស៊ីវិស័យសម្លៀកបំពាក់រូបនេះមានអាជីពជាអ្នកលក់ម៉ាស៊ីនទូរលេខអស់រយៈពេល ២ ឆ្នាំ កំឡុងពេលដែលនាងកំពុងដំណើរការលើការរកស៊ីរបស់នាង។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តចម្បងរបស់នាងដែលអ្នកគួរយកមកពិចារណាមុនពេលសម្រេចចិត្តចាកចេញពីរបរប្រចាំថ្ងៃរបស់អ្នក ដើម្បីបើកអាជីវកម្មផ្លូវការមួយ។

. ធ្វើការសិក្សាស្រាវជ្រាវ

Blakely ចំណាយពេលសម្រាកនាពេលយប់របស់នាងអស់រយៈពេលពីរឆ្នាំដើម្បីសិក្សាពី Spanx ដែលជាប្រភេទខោអាវទ្រនាប់ថ្មីមួយសម្រាប់នារី នៅពេលដែលត្រូវចំណាយពេលមួយថ្ងៃពេញរបស់នាងធ្វើការអោយ Danka ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈការិយាល័យ។ តាមរយៈគេហទំព័ររបស់ Forbes សហគ្រិនរូបនេះបានចំណាយពេលមួយសប្តាហ៍នៅបណ្ណាល័យដើម្បីធ្វើការស្រាវជ្រាវអំពីគំរូ និងម៉ូតរបស់ទ្រនាប់ជើង។ នាងក៏បានដើរតាមរោងសិប្បកម្មដើម្បីរកមើលសាច់ក្រណាត់ដែលល្អ និងផ្តល់ភាពត្រជាក់នៅពេលពាក់លើខ្លួន។ Blakely បានក្លាយជាអ្នកជំនាញដែលបានបង្រៀនខ្លួនឯងគ្រប់ចំណុចដើម្បីបង្កើតនូវផលិតផលមួយដែលនាងដឹងថាវានឹងទទួលបានភាពជោគជ័យនៅថ្ងៃខាងមុខ។

. លក់នូវអ្វីដែលអ្នកយកចិត្តទុកដាក់

Blakely គឺជាមនុស្សម្នាក់ដែលចាប់ផ្តើមអាជីពជាអ្នកលក់ ដូចដែលនាងមានគំនិតចង់បង្កើតម៉ាកផលិតផលផ្ទាល់ខ្លួនរបស់នាង ប៉ុន្តែវាមិនមែនថាគ្រាន់តែគិតចោលនោះទេ។ នៅក្នុងឆ្នាំ ២០១១ នាងបានប្រាប់ USA Today ថា ខ្ញុំចូលចិត្តលក់ ហើយវាជាជំនាញរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំចង់លក់អ្វីដែលជាចំណង់របស់ខ្ញុំ។​ នាងបានចាប់យកការអភិវឌ្ឍន៍លើផ្នែកសម្លៀកបំពាក់រឹបរាងរបស់ស្រ្តី ដែលខ្លួននាងផ្ទាល់ក៏ចង់ពាក់វាដែរ។ ដូចនេះហើយមេរៀនដែលត្រូវចងចាំនោះ គឺជំនួញរបស់អ្នកងាយ​ស្រួលនិងបរាជ័យ ប្រសិនបើសូម្បីតែអ្នកខ្លួនឯងក៏មិនទិញអ្វីដែលអ្នកកំពុងព្យាយាមលក់។

៣. ដុសខាត់ការលក់របស់អ្នក

វាងាយស្រួលណាស់ក្នុងការឃោសនាអំពីផលិតផលរបស់អ្នកដោយប្រើរយៈពេលវែង ប៉ុន្តែតើធ្វើយ៉ាងណាវិញបើសិនជាអ្នកមានពេលខ្លី? ចំពោះ Blakely នៅពេលដែលនាងកំពុងតែលក់​ផលិត​ផលរបស់នាងអោយទៅអ្នកទិញ អ្នកផ្គត់ផ្គង និង អតិថិជន នាងតែងតែធ្វើខ្លួ​នដូចធម្មតាដោយចាត់ទុកប្រយោជន៏របស់អ្នកពាក់ផលិតផលរបស់នាងជាធំ។ នាងប្រាប់​ ABC News ថា ប្រសិនបើខ្ញុំមានពេល ១០ វិនាទីជាមួយនិងអតិថិជនម្នាក់ ជំនួសអោយការដែលនិយាយថា ខ្ញុំមានផលិតផលមួយ ហើយវាឈប់នៅទីនេះ និងចាប់ផ្តើមនៅទីនោះ ខ្ញុំនឹងនិយាយថា “ខ្ញុំមានផលិតផលមួយដែលអាចធ្វើអោយគូទរបស់អ្នកមើលទៅកាន់តែស្អាត និងមានភាពជឿជាក់។”

៤. ស្វែងរកអតិថិជន

ជំនួសអោយការប្រើប្រាស់អ៊ីម៉ែល Blakely បានជ្រើសយកការទំនាក់ទំនងផ្ទាល់ គឺការសន្ទនាតាមទូរស័ព្ទដើម្បីស្វែងរកអតិថិជនថ្មីរបស់នាង។ នាងបានពន្យល់ Guy Raz ក្នុងកម្មវិធី NPR (National Public Radio) អំពីវិធីសាស្រ្តក្នុងការធ្វើរឿងនេះដែលអាចហៅដដែលៗបានថា ទីស្នាក់ការកណ្តាលរបស់អ្នកលក់រាយហើយវាគឺជាគន្លឹះដែលអាចអោយនាងឈានជើងចូលក្នុងវិស័យនេះបាន។ ការហៅតាមទូរស័ព្ទទាំងនេះ បាននាំអោយមានការសន្ទនាជាមួយអ្នកទិញ អាចអោយមានការប្រជុំប្រសិនបើ Blakely ធ្វើដំណើរទៅកាន់ការិយាល័យរបស់ហាងនាងនៅរដ្ឋ Texas

៥. បង្កើតតម្រូវការ ឬបង្កើតទីផ្សារ

ដោយគ្មានថវិកាទីផ្សារ Blakely ត្រូវការការឆ្នៃប្រឌិតខ្លះដើម្បីធ្វើការឃោសនាអោយ Spanx។ នៅពេលនាងមានអារម្មណ៍ថា Neiman Marcus មិនបានធ្វើការផ្សព្វផ្សាយនូវផលិតផលរបស់នាងអោយបានល្អ នាងបានប្រើវិធីសាស្រ្ត និងបង្កើតការបង្ហាញដោយខ្លួននាងផ្ទាល់ជាមួយនិងការចុះបញ្ចីសាច់ប្រាក់លើការចំណាយ។ មួយវិញទៀតដោយបារម្មណ៍ថា Spanx មិនអាចលក់ចេញបានច្រើន នាងបានហៅមិត្តភក្តិរបស់នាងដែលរស់នៅតាមបណ្តារដ្ឋផ្សេងៗ អោយជួយទិញផលិតផលរបស់នាង ដោយសុខចិត្តសងការចំណាយទៅពួកគេវិញ។ ហើយជាការពិតណាស់អ្វីដែលជាភាពជោគជ័យដ៏ធំរបស់នាងដែលទទួលបានមកវិញនោះគឺ Spanx បានក្លាយជាផលិតផលដែលគេចង់បាន និងជាទីពេញនិយមនៅក្នុងតារាង Oprah Winfrey ដែលទទួលបានក្រោយពេលដែល Blakely បានផ្ញើម៉ូតរបស់ Spanx ទៅកាន់កម្មវិធីជជែកកម្សាន្តដែលនិយាយអំពីស្តាយស្លៀកពាក់ផ្ទាល់ខ្លួន។

ដូចនេះហើយការដែលយើងដឹងអំពីឱកាសដែលសាកសមសម្រាប់ធ្វើអ្វីមួយ វាបានជួយអោយយើងមានភាពជោគជ័យខ្លាំងក្នុងការធ្វើជំនួញរបស់យើង ជាជាងការដែលយើងខំប្រឹងឈោងចាប់វា ដូចដែល Blakely បានសម្រេចចិត្តឈប់ពីការងារប្រចាំថ្ងៃរបស់នាងពីរសប្តាហ៍មុនពេលដែលនាងបង្ហាញខ្លួននៅក្នុងកម្មវិធី Oprah Winfrey ​៕

ប្រភព៖ Inc

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!