សព្វថ្ងៃនេះទីផ្សារជាផ្នែកមួយដ៏សំខាន់ សំរាប់ក្រុមហ៊ុនធ្វើការផ្សព្វផ្សាយផលិតផលទៅអោយមានអតិថិជនក្នុងគោលបំណង់ចង់ឲ្យអតិថិជនទិញនូវផលិតផលរបស់ពួកគេ ប៉ុន្តែជាក់ស្តែង​​ការផ្សព្វផ្សាយខ្លះវាហាន់បីដូចជាបំផ្លើសការពិត។​ លើសពីនេះទៅទៀតមានការផ្សព្វផ្សាយខ្លះហាក់បីដូចជា បង្ខំឲ្យអតិថិជនជាវទំនិញរបស់ខ្លួនទាំងអ្នកទិញមិនចង់ទិញ។ យ៉ាងណាមិញ អ្នកប្រើប្រាស់អាចវាយតម្លៃ​ផលិតផលទាំងនោះទាំងពីមិនទាន់បានប្រើ។ ដូច្នេះ នៅពេលដែលអ្នកចង់ផ្សាព្វផ្សាយផលិតផល​ អ្នកមិនគួរនិយាយអ្វីដែលលើសពីការ​ពិត​នៃផលិតផលរបស់អ្នកនោះទេ។  រូបភាពនៃការផ្សព្វផ្សាយមួយចំនួនតូចបាន​ប្រើ​គ្រប់វិធី ដើម្បីឲ្យអតិថិជនទិញនូវទំនិញរបស់ខ្លួន ដូចជាការបង្ខំអោយទិញ ឬដោយទំរង់ផ្សេងៗ។ ក្នុងចំណុចនេះ ចង់បញ្ជាក់ថា យើងគួរតែប្រើវិធីសាស្រ្តមួយ​ចំនួនដែលអាចមានប្រសិទ្ធិភាពសំរាប់ផ្សព្វផ្សាយផលិតផលខ្លួន៖​

១.  បង្ហាញចំនុចសំខាន់របស់ផលិតផលទៅកាន់អតិថិជន៖

ជាការពិត ពេលខ្លះអ្នកទិញមិនអាចដឹង និងយល់ពីផលិតផលរបស់អ្នកលក់ទាំងស្រុងនោះទេ ដោយតម្រូវឲ្យ អ្នកលក់ធ្វើការបង្ហាញនូវគុណប្រយោជន៍ និង វិធីប្រើប្រាស់ដល់​អ្នកទិញ ប៉ុន្តែក្នុងករណីនេះមិនមានន័យថាឲ្យអ្នកលក់និយាយនូវការពិតទាំងស្រុងទៅកាន់អ្នកទិញនោះទេ។ ប៉ុន្តែអ្នកអាចនិយាយអំពីគុណសម្បត្តិ គុណភាព និងប្រសិទ្ធភាពនៃផលិតផលដែលអ្នកកំពុងលក់។

២. មានថ្វីមាត់៖

ពូកែនិយាយអោយគេពេញចិត្តក្នុងការស្តាប់ និង ងាយយល់ ដោយមិនមាន​ភាព​វែងពេក។​ បន្ថែមពីនេះទៀត យើងក៏អាចមានចំនុចផ្សេងៗ ឬរបស់ផ្សេងដើម្បីភ្ជាប់​ជាមួយការផ្សព្វផ្សាយ​ដើម្បី​អោយអតិថិជនអាចងាយចាំនូវផលិតផលរបស់យើងផងដែរ។

៣. ត្រូវយល់ពីស្ថានភាពនៃទីតាំងដែលយើងត្រូវធ្វើការផ្សព្វផ្សាយ៖

ក្នុងការជ្រើសរើសទីតាំងសម្រាប់ធ្វើការផ្សព្វផ្សាយ វាពិតជាមានសារៈសំខាន់ណាស់ ដោយតម្រូវឲ្យម្ចាស់អាជីវកម្មត្រូវសិក្សាស្វែងយល់ថា​ ថាតើអតិថិជនគោលដៅរបស់យើងជានរណា ក្នុងវ័យមួយណា ក្មេង មនុស្សជំទង់ ឬ មនុស្សចាស់ដោយរៀនយល់ពីអត្តចរិត និង និយាយអោយសមស្របទៅ​តាមអ្វីដែលពួកគាត់ចូលចិត្ត​​៕

អត្ថបទដោយ ៖ Frey

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។