មហាសេដ្ឋីលំដាប់ពិភពលោក និងជាស្ថាបនិករបស់ក្រុមហ៊ុន Virgin Group ដែលមានក្រុមហ៊ុនក្រោមចំណុះប្រមាណជាង ៤០០ ក្រុមហ៊ុន លោក Richard Branson ចាប់ផ្តើមរៀនធ្វើជំនួញតាំងគាត់មានវ័យ ១៦ ឆ្នាំ។
មនុស្សជាធម្មតាមានការគិតខុសៗគ្នា ហើយរបៀបក្នុងយកអ្វីដែលពួកគេគិតឃើញទាំងនោះមកអនុវត្តក៏ខុសគ្នាដែរ។ ចំពោះរឿងនេះ លោក Richard Branson បានផ្តល់ដំបូន្មានដ៏ល្អមួយថា “ប្រសិនបើអ្នកគិតឃើញអ្វីមួយ អ្នកគួរសរសេរវាទុក”។ លោកបានបន្ថែមទៀតថា ការសរសេរគំនិតចុះនៅលើក្រដាស គឺជាជំហ៊ានដំបូងក្នុងការបង្កើតគម្រោងឱ្យចេញជារូបរាងពិតប្រាកដ។
កាលពីនៅក្មេង គាត់ចូលចិត្តសរសេរនូវអ្វីដែលគាត់ចង់បាន រួមទាំងគោលដៅរយៈពេលខ្លី គោលដៅរយៈពេលវែង និងដំណោះស្រាយ។ វាបានជួយឱ្យគាត់រៀបចំការគិតបានល្អនិងមានលំដាប់លំដោយត្រឹមត្រូវ ហើយគាត់ក៏ទទួលបានភាពងាយស្រួលក្នុងការអនុវត្តតាមគំនិតទាំងនោះផងដែរ។
“បើអ្នកមានគំនិតហើយមិនសរសេរវាទុក នោះវានឹងក្លាយទៅជាសម្រាម” Richard Branson៕
ចុចអានអត្ថបទបន្ទាប់៖ រឿងរ៉ាវរបស់លោក Richard Branson និងការបង្កើតក្រុមហ៊ុនយក្ស VIRGIN GROUP
អត្ថបទដោយ៖ Ciel
