ThinkPad X1 Carbon 2018 សាកសមបំផុតសម្រាប់អ្នកជំនួញ

539

ឆ្នាំនេះ Lenovo បានបញ្ចេញនូវ business laptop ជំនាន់ទី៦របស់ខ្លួនគឺ ThinkPad X1 Carbon។ ចំនុចពិសេសរបស់ laptop នេះគឺវាមានទម្ងន់ត្រឹមតែ 1.13 គីឡូក្រាម ប៉ុណ្ណោះ ហើយវាស្ថិតនៅក្នុងចំណោម laptop 14 អុីញ ដែលស្រាលជាងគេ ប៉ុន្ដែទោះជាយ៉ាងណាក៏សមត្ថភាពរបស់វាខ្លាំងមិនចាញ់laptop ធំៗប៉ុន្មានឡើយ។

Laptop នេះត្រូវបានផលិតឡើងដោយមានការសាកល្បងភាពធន់របស់វាដូចជាការសាកល្បងប្រើប្រាស់នៅក្នុងបរិស្ថានដែលមិនសមស្របសម្រាប់ laptop ភាគច្រើន។ ជាធម្មតាសព្វថ្ងៃនេះ laptop ដែលស្ដើងៗភាគច្រើនគឺតែងតែបាត់បង់នូវរន្ធដោតជាច្រើន តួយ៉ាងដូច Macbook Pro ជំនាន់ថ្មីជាឧទាហរណ៍ស្រាប់។ ផ្ទុយទៅវិញ X1 Carbon បានបំពាក់មកជាមួយនូវរន្ធដោយជាច្រើនដូចជា USB 3.0 ចំនួនពីរ HDMI ចំនួនមួយ រន្ធដោយកាត microSD ចំនួនមួយ និង USB Type-C ចំនួនពីរ។ ដូច laptop ThinkPad ដទៃទៀតដែរ X1 Carbon មាន keyboard ដែលអាចការពារការជ្រាបទឹកបាន ហើយវាក៏មានឧបករណ៍ស្កេនម្រាមដៃដូចស្មាតហ្វូនដែរ។ Keyboard របស់វាងាយស្រួលចុចជាង keyboard របស់ laptop ម៉ាកដទៃទៀត ដោយសារតែវាមានជម្រៅគ្រាប់ចុចរហូតដល់ 1.8 មីលីម៉ែត ហើយអ្នកដែលចូលចិត្តវាយអត្ថបទប្រាកដជាចូលចិត្តវាជាមិនខាន ចំណែកឯគ្រាប់ចុចពណ៌ក្រហមនៅកណ្ដាល keyboard អាចអោយយើងប្រើជំនួស trackpad បាន។ 

អេក្រង់របស់វាមានចាប់ពី Full HD រហូតដល់ 4K ហើយយើងក៏អាចជ្រើសរើសបានប្រភេទ touchscreen បានផងដែរ។ វាមានអេក្រង់ប្រភេទគ្រើមស្អាត ចំណែកឯtouchscreen ក៏ដំណើរការបានរលូនផងដែរ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺវាមានពណ៌ស្រស់ច្បាស់រហូតដល់ទៅ 100%។ 

Laptop នេះយើងអាចទិញបានដោយភ្ជាប់ជាមួយនឹង Intel Core i5 និង i7 ជំនាន់ទី8 RAM ចំនួន 16GB (ផ្សារភ្ជាប់នឹងម៉ាសុីន) ហើយនិង SSD ចំនួន 1TB។ វាអាចប្រើសម្រាប់កម្មវិធីការិយាល័យ និងប្រើអុីនធើណេត ព្រមទាំងអាចប្រើ photoshop ឬកម្មវិធីកាត់តវីដេអូបានយ៉ាងងាយស្រួលដោយគ្មានការរអាក់រអួលឡើយ។ 

និយាយរួម X1 Carbon នេះគឺសាកសមបំផុតសម្រាប់អ្នកជំនួញ អ្នកធ្វើការការិយាល័យ ឬអ្នកឌីស្សាញ ហើយវាមានទម្ងន់ស្រាលដែលអាចយកតាមខ្លួនបាន។ វាមានលក្ខណៈពិសេសខុសពីគេដោយវាមានពណ៌ខ្មៅទាំងអស់ដែលមើលទៅក៏ទាក់ទាញម្យ៉ាងដែរ។ គួររំលឹកថា laptop ThinkPad ចាប់ផ្ដើមផលិតដំបូងនៅឆ្នាំ 1992 ដោយ IBM ក្រោយមកវាក៏ត្រូវបានបញ្ជូនអោយទៅប្រើនៅក្នុងយានអវកាស ដោយ NASA ដោយសារតែភាពធន់អាចទ្រទ្រង់នឹងស្ថានភាពច្រើនប្រភេទរបស់វា។ នៅឆ្នាំ 2004 IBM ក៏បានលក់ម៉ាក ThinkPad ទៅអោយ Lenovo។

ប្រសិនបើអ្នកចង់ទិញផលិតផល ThinkPad អ្នកអាចទាក់ទងទៅ ICE Electronics ដែលជាអ្នកនាំចូលផ្លូវការ ផលិតផល Lenovo នៅក្នុងប្រទេសកម្ពុជា ឬតាម www.icekh.com ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។