កម្មវិធីឡាយវីឌីអូ Tik Tok ត្រូវបានហាមឃាត់ក្នុងប្រទេសសមាជិកអាស៊ានមួយ

734
រូបតំណាង

អាជ្ញាធររបស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសនៅថ្ងៃពុធនេះថា បានបិទការប្រើប្រាស់កម្មវិធីឡាយវីឌីអូ Tik Tok របស់ប្រទេសចិន ដែលមានការប្រើប្រាស់រូបភាពអាសអាភាស មាតិកាមិនសមរម្យ និងប្រើពាក្យប្រមាថគ្នាពីអ្នកលេងកម្មវិធីនេះ។

រដ្ឋមន្ត្រីក្រសួងពត៌មាននិងទំនាក់ទំនង លោក Rudiantara មានប្រសាសន៍ថា “ការហាមឃាត់បណ្ពោះអាសន្ននេះ បានដាក់ឱ្យមានប្រសិទ្ធិភាពកាលពីថ្ងៃអង្គារ និងអាចលើកលែងការហាមឃាត់វិញក្រោយពេលដែល Tik Tok កែប្រែមាតិការបស់ខ្លួន។”

Tik Tok គឺជាកម្មវិធីដែលទទួលបានការពេញនិយមពីយុវវ័យជាច្រើនក្នុងការបង្ហោះនិងឡាយវីឌីអូប្លែកៗ ហើយកម្មវិធីនេះទទួលបានការទាញយកច្រើនបំផុតជុំវិញសកលលោកពី Apple app store ចាប់តាំងពីត្រីមាសដំបូងនៃឆ្នាំ ២០១៨។

កម្មវិធី Tik Tok មានតម្លៃជាង ៣០ ពាន់លានដុល្លារ និងជា tech start-ups មួយរបស់ប្រទេសចិនដែលមានការលូតលាស់លឿនបំផុត និងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Toutiao ឬ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Bytedance Technology

គួររំលឹកដែរថា កាលពីឆ្នាំមុន ប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាម៉ូស្លីមនេះ បានព្រមានពីការបញ្ឈប់ការប្រើប្រាស់កម្មវិធី WhatsApp របស់ក្រុមហ៊ុន Facebook ក្នុងករណីដែលមានអ្នកប្រើប្រាស់រូបភាពអាសអភាសជា Graphics Interchange Format (GIF)៕

ប្រភព៖ reuters

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕