បច្ចេកវិទ្យាកាន់តែទំនើប និងមានភាពជឿនលឿនយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយគេរំពឹងទុកថា ទៅថ្ងៃអនាគត ពិភពលោកនឹងប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិច និង Robot ឱ្យធ្វើការជំនួសមនុស្សវិញ។
ថ្មីនេះៗ ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយរបស់ប្រទេសចិន Baidu បានប្រកាសថា ខ្លួនបានបង្កើនការផលិតយ៉ាងស្ទុះស្ទារនៃរថយន្តក្រុង self-drive។
នៅក្នុងសេចក្តីប្រកាសមួយបន្ទាប់ពីការផលិតបានរថយន្តក្រុងគ្មានមនុស្សបើក Apolong ចំនួន ១០០ គ្រឿង ក្រុមហ៊ុន Baidu បានសរសេរថា រថយន្តរបស់ខ្លួននឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាលក្ខណៈផ្សាយពាណិជ្ជកម្មដំបូងនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសចិន នឹងបោះគោលដៅទៅក្នុងទីផ្សារបរទេសនាពេលខាងមុខ។
រថយន្តក្រុង Apolong អាចផ្ទុកអ្នកដំណើរបានរហូតដល់ ១៤ នាក់ ប៉ុន្តែវាគ្មានកន្លែងអង្គុយសម្រាប់អ្នកបើកបរ គ្មានចង្កូតនិងឈ្នាន់បញ្ជាទេ។ រថយន្តនេះប្រើប្រាស់ថាមពលអគ្គិសនី និងអាចធ្វើដំណើរបានដល់ ១០០ គីឡូម៉ែត្រ ហើយក្រោយពីសាកថ្មបាន ២ ម៉ោងរួច វាអាចធ្វើដំណើរបានរហូតដល់ ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្តគ្មានមនុស្សបើក Apolong ត្រូវបានផលិតឡើងដោយមានការសហការពីក្រុមហ៊ុន Softbank Group របស់ជប៉ុន ហើយរថយន្ត Apolong ក៏រំពឹងថានឹងដាក់ឱ្យប្រើប្រាស់នៅលើផ្លូវមួយចំនួនក្នុងប្រទេសជប៉ុនផងដែរ៕
ប្រភព៖ bbc
អត្ថបទដោយ៖ Ciel
