មេរៀនជីវិតដែលយើងគួររៀនពីឪពុករបស់ប្រធានរដ្ឋចិនលោក Xi Jing Ping

393

លោក Xi Jing Peng ប្រធានរដ្ឋចិនបាននិយាយថា នៅពេលគាត់នៅវ័យកុមារភាព គាត់មានគំនិតអត្មានិយមគិតតែពីខ្លួនឯងជានិច្ច​ ហើយចង់បានតែភាពល្អឥតខ្ចោះបំផុតសម្រាប់ខ្លួនឯង។ ពេលវេលាចេះតែរំកិលទៅមុខ មនុស្សដែលនៅជិតទាំងប៉ុន្មានចាកចេញពីគាត់អស់ស្ទើរគ្មានសល់។​ ខ្ញុំមិនបានគិតថាវាជាកំហុសរបស់គាត់ទេ ប៉ុន្តែគាត់បែរជារិះគន់អ្នកដទៃទៅវិញ។

ខណៈពេលនោះ ឪពុកគាត់បាននិយាយនូវប្រយោគបី ដែលបានកែប្រែខ្សែជីវិតរបស់គាត់ ។

ថ្ងៃមួយឪពុករបស់គាត់បានចម្អិន គុយទាវ ២ចានដាក់ចានគោមនៅលើតុ។ មួយចានមានស៊ុតមួយនៅលើ ហើយចានមួយផ្សេងទៀតមិនមានស៊ុតនៅលើ ឪពុករបស់គាត់ អោយគាត់ជ្រើសរើស តើចានណាដែលគាត់ចង់បាន ពេលនោះពិតជាកំរនឹងបានញាំ មានតែក្នុងកំឡុងពិធីបុណ្យ ឬឆ្នាំថ្មីប៉ុណ្ណោះទើបមានស៊ុតញាំ។ ជាការពិតគាត់បានជ្រើសរើសយកចានដែលមានស៊ុត! នៅពេលគាត់ និង ឪពុកគាត់ចាប់ផ្តើមញាំ។ គាត់សប្បាយចិត្តចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់គាត់ និងការសម្រេចចិត្តយកចានដែលមានស៊ុត។ ប៉ុន្តែផ្ទុយមកវិញគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឪពុករបស់គាត់បានញាំមីនោះអស់ជាមួយស៊ុតចំនួនពីរដែលមាននៅបាតចាន។ គាត់មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តឆាប់រហ័ស ដែលធ្វើឲ្យគាត់បាត់បង់អស់ស៊ុតមួយគ្រាប់។  ឪពុកគាត់ញញឹមហើយនិយាយទៅកាន់គាត់ថា “កូនប្រុស អ្នកត្រូវតែចងចាំនូវអ្វីដែលភ្នែករបស់កូនមើលមិនឃើញ ប្រសិនបើកូនមានបំណងចង់ទាញយកផលប្រយោជន៍ពីអ្នកដទៃនោះ កូនអាចនឹងបាត់បង់អ្វីម៉្យាង។”​

នៅថ្ងៃបន្ទាប់ឪពុកខ្ញុំបានចម្អិនមីពីរចានម្តងទៀត ចានទីមួយមានស៊ុតមួយគ្រាប់​ រីឯចានទីពីរបែរជាគ្មានស៊ុតទៅវិញ។ ជាថ្មីម្តងទៀតគាត់បានដាក់ចានពីរនៅលើតុហើយនិយាយមកកាន់ខ្ញុំថា កូនចូលកូនធ្វើការជ្រើសរើស ថាតើកូនចង់បានចានមួយណា? “ការសម្រេចចិត្តនេះបានធ្វើឲ្យខ្ញុំពិបាកយ៉ាងខ្លាំង ប៉ុន្តែជាចុងក្រោយខ្ញុំបានជ្រើសរើសយកចានដែលគ្មានស៊ុត។ ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលក្នុងចាននោះពិតជាមិនមានស៊ុតពិតមែន។ ជាថ្មីម្តងទៀតឪពុកខ្ញុំបានញញឹមហើយនិយាយមកខ្ញុំថា កូនមិនត្រូវពឹងផ្អែកលើបទពិសោធន៍ខ្លាំងពេកទេ ពីព្រោះជួនកាលបទពិសោធន៍ដែលយើងមាន មិនត្រូវគ្រប់កាលៈទេសៈទាំងអស់នោះទេ។ ប៉ុន្តែកូនមិនត្រូវខឹង ឬសោកសង្រេងពេកឡើយ គ្រាន់តែចាត់ទុករឿងនេះជាមេរៀនបានហើយ។

នៅថ្ងៃទី ៣ ឪពុករបស់ខ្ញុំបានចម្អិនម្តងទៀតនូវមី ២ ចានម្ដងទៀត ជាមួយចានទីមួយមានស៊ុតនៅលើចាន និងចានមួយទៀតគ្មានស៊ុតនៅលើ។ គាត់បានដាក់ចានពីរនៅលើតុហើយនិយាយមកកាន់ខ្ញុំម្តងទៀតថា ចូរកូនធ្វើការជ្រើសរើសយកចានមួយដែលកូនពេញចិត្ត ។ លើកនេះខ្ញុំបានប្រាប់ឪពុកខ្ញុំថា«ប៉ាជ្រើសរើសមុន ប៉ាគឺជាមេគ្រួសារហើយបានរួមចំណែកយ៉ាងច្រើនដល់គ្រួសារ។ ឪពុករបស់ខ្ញុំមិនចុះចាញ់ ហើយជ្រើសរើសយកចានមួយដែលនៅមុខគេ។ សំណាងល្អក្នុងចាននោះមានស៊ុតពីរគ្រាប់ ប៉ុន្តែគាត់បានញាំហាក់បីដូចជាមិនបានដឹងថាក្នុងចាននោះមានស៊ុតនោះទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។