អស់រយៈពេល ២ ខែ Twitter ផ្អាកការប្រើប្រាស់ជាង ៧០ លានគណនី

320

ក្រុមហ៊ុន Twitter Inc បានសម្រេចបញ្ឈប់សកម្មភាពប្រើប្រាស់បណ្ដោះអាសន្នរបស់គណនី ៧០ លាន អស់រយៈពេលជាង ២ ខែ ដើម្បីកាត់បន្ថយលំហូរពត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម។

ការផ្អាកការប្រើប្រាស់បណ្ដោះអាសន្នម្ចាស់គណនី Twitter ៧០ លាន បានធ្វើឡើងកាលពីខែ ឧសភា និងខែ មិថុនា កន្លងទៅ ហើយការរឹតបណ្ដឹងនេះនៅតែបន្តរហូតដល់ខែ កក្កដា នេះបើយោងតាមការផ្សាយរបស់ការសែត washingtonpost

ប្រភពដដែលបានឱ្យដឹងថា ការបញ្ឈប់ម្ចាស់គណនី Twitter ៧០ លានបណ្ដោះអាសន្ននេះទៀតសោធ គឺជាប់ពាក់ព័ន្ធទៅនិងការសង្ស័យលើប្រទេសរុស្សីដែលបានប្រើប្រាស់គណនីក្លែងក្លាយដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី ០៨ ខែ ខែវិច្ឆការ ឆ្នាំ ២០១៨។

Twitter គឺជាសង្គមចែករំលែកពត៌មានដែលមានអ្នកប្រើប្រាស់ច្រើន និងពេញនិយមជាងគេរបស់ប្រជាជនប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិកបន្ទាប់ពី Facebook ហើយរហូតមកដល់ពេលនេះ បណ្ដាញសង្គម Twitter និង Facebook កំពុងស្ថិតក្រោមការពិនិត្យពិច្ច័យដោយសភាអាមេរិក និងនិយតករច្បាប់អន្តរជាតិក្នុងករណីដែលបណ្ដាញសង្គមយក្សទាំងពីរនៅតែបន្តភាពធូររលុងចំពោះការចែកចាយពត៌មានមិនពិត៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕