១០ ចំណុចតូចៗដែលអ្នកស្មានមិនដល់ថាវាកំពុងតែទាញអ្នកចេញពីភាពជោគជ័យដោយមិនដឹងខ្លួន

878

នៅពេលដែលការរវល់ពេញមួយថ្ងៃរបស់អ្នកត្រូវបានបញ្ចប់អ្នកគិតពីវាហើយឆ្ងល់ថា ហើយពេលវេលានោះបាត់ទៅណាអស់ហើយ​?ភាគច្រើននៃពេលវេលារបស់អ្នក បានបាត់បង់ទៅដោយសារចំណុចរារាំងតូចៗដែលអ្នកមិនបានចាប់អារម្មណ៍ថាវាកំពុងទាញអ្នកចេញពីភាពជោគជ័យ។

វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវកំណត់តម្លៃនៃពេលវេលារបស់អ្នក ពីព្រោះថាការដែលអ្នកចំណាយពេលវេលារបស់អ្នកក្នុងការធ្វើអ្វីមួយ វាបានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់អ្នក។ អ្នកគួរបង្កើនសកម្មភាពល្អៗ ហើយប្រើប្រាស់ពេលវេលារបស់អ្នកអោយបានត្រឹមត្រូវ និងមានប្រយោជន៏សម្រាប់ខ្លួនឯងដូចជា ការហាត់ប្រាណ ចំណាយពេលវេលាជាមួយគ្រួសារ និងមិត្តភក្តិ បំពេញនូវចំណូលចិត្តផ្ទាល់ខ្លួន ឬក៏សម្រេចនូវភារកិច្ចផ្សេងៗ។

តោះចាប់ផ្តើមធ្វើការកែប្រែដើម្បីទទួលបានភាពជោគជ័យ ដោយផ្តាច់ខ្លួនឯងចេញពីការចំណាយពេលអត់ប្រយោជន៏ ១០ យ៉ាងខាងក្រោមនេះ ហើយអ្នកនឹងមើលឃើញខ្លួនឯងរីកចម្រើន។

១. ការងារច្រើនក្នុងពេលតែមួយ

ការដែលយើងព្យាយាមធ្វើរឿងច្រើនក្នុងពេលតែមួយ វាជាការធ្វើអោយប៉ះពាល់ដល់ភាពលូតលាស់របស់យើង។ ខួរក្បាលមនុស្សមិនត្រូវបានបង្កើតឡើងដើម្បីធ្វើរឿងច្រើនក្នុងពេលតែមួយនោះទេ ព្រោះថាវានឹងធ្លាក់ចុះនៅពេលដែលអ្នកត្រូវផ្លាស់ប្តូរការគិតម្តងៗ ហេតុនេះហើយវាធ្វើអោយប៉ះពាល់ដល់សមត្ថភាពការងាររបស់អ្នក។

នៅពេលដែលអ្នកចាប់យកការងារពីរក្នុងពេលតែមួយ លទ្ធផលដែលទទួលបានគឺកិច្ចការទាំងពីរខាងលើមិនបានឆ្លងកាត់ការវិភាគយ៉ាងដិតដល់ទេ ដូចនេះហើយគ្មានការងារមួយណាបានឆ្លងកាត់ការប្រើប្រាស់សមត្ថភាពរបស់អ្នកទាំងស្រុងឡើយ។ផ្ទុយទៅវិញប្រសិនបើអ្នកបែរមកផ្តោតការយកចិត្តទុកដាក់នៅលើរឿងតែមួយក្នុងពេលតែមួយនោះ លទ្ធផលដែលទទួលបាន វានឹងល្អជាងការដែលអ្នកផ្តោតលើរឿងច្រើនក្នុងពេលតែមួយ។

. អ្វីគ្រប់យ៉ាងគឺអ៊ីម៉ែល (សារអេឡិចត្រូនិច)

អ៊ីម៉ែលអាចជាផ្នែកមួយធំដែលអាចទាញអ្នកទៅក្នុងភាពខ្មៅងងឹត។ រាល់ពេលដែលអ្នកទទួលបានការដាស់តឿនថាអ្នកទទួលបានអ៊ីម៉ែលថ្មី (notification) ការផ្តោតអារម្មណ៍ក្នុងការកំពុងធ្វើអ្វីមួយត្រូវបានបញ្ចប់ ដោយការផ្លាស់មកឆ្លើយតបនៅអ៊ីម៉េលដែលមិនសំខាន់ ឬក៏ព្យាយាមស្វែងរកអ៊ីម៉ែលដែលត្រឹមត្រូវដែលមិនស្ថិតក្នុងប្រអប់សារដែលបានកំណត់។

ករណីនេះ យើងខ្ញុំសូមអោយអ្នកធ្វើការកំណត់ពេលវេលាទុកជាមុនក្នុងការធ្វើការត្រួតពិនិត្យអ៊ីម៉ែលរបស់អ្នកដូចជា ម្តងនៅពេលព្រឹក ម្តងនៅពេលថ្ងៃ នឹងម្តងទៀតនៅពេលល្ងាច។ ហើយធ្វើការបិទលើការឆែកមើលអ៊ីម៉ែលរបស់អ្នករហូតដល់អ្នកបានបញ្ចប់ការងារសំខាន់ប្រចាំថ្ងៃនេះរួចរាល់សិន។ វិធីនេះ ទោះបីជាអ៊ីម៉ែលរំខានអ្នកក៏ដោយ ហោចណាស់អ្នកក៏បានសម្រេចបាននូវអ្វីដែលអ្នកត្រូវការដែរ។

. ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយគ្មានគោលដៅ

ប្រព័ន្ធផ្សព្វផ្សាយអាចជាការរំខានដ៏ធំមួយនៅពេលដែលអ្នកប្រើវាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ប៉ុន្តែវាក៏អាចនឹងល្អនៅពេលដែលអ្នកបានប្រើប្រាស់វាសម្រាប់បំពេញគោលបំណងនៃការងារស្របច្បាប់។ នៅពេលអ្នកចេះកំណត់ការប្រើប្រាស់វាអោយបានល្អ ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជួយអ្នកក្នុងការជំរុញដល់ការធ្វើជំនួញរបស់អ្នក ហើយបង្កើនការលក់ ឬជួយអោយអ្នកសម្រេចដល់គោលដៅទីផ្សារជាដើម។

ក៏ប៉ុន្តែដូចជាឧបករណ៍ប្រើប្រាស់ដទៃទៀត អ្នកត្រូវដឹងពីរបៀបប្រើប្រាស់វាអោយមានប្រសិទ្ធភាពជាមុនសិន។ វាមានភាពងាយស្រួលណាស់ក្នុងការដែលអានអានអត្ថបទស្រាវជ្រាវ ឬធ្វើការស្រាវជ្រាវដែលមិនត្រឹមត្រូវ ឬមិនបានផ្តល់នូវប្រយោជន៍ពិត។ ដូចនេះហើយដំបូង អ្នកត្រូវធ្វើការស្វែងយល់ថាតើប្រព័ន្ធផ្សព្វផ្សាយសង្គមអាចផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មរបស់អ្នកបានដល់កំរិតណា ហើយអ្នកត្រូវបន្តការយកចិត្តទុកដាក់នៅពេលដែលអ្នកកំពុងប្រើប្រាស់វា។

. កិច្ចប្រជុំដែលគ្មានគោលដៅ

ការប្រជុំពិតជាមានភាពចាំបាច់ណាស់សម្រាប់ចែករំលែកពត៌មាន និងធ្វើការសម្រេចចិត្តលើកិច្ចការសំខាន់ៗ ប៉ុន្តែពេលខ្លះគេបានយល់ឃើញថាជាការខ្ជះខ្ជាយពេលវេលាអត់ប្រយោជន៍ មូលហេតុនោះព្រោះថាពួកគេមិនបានចាត់ចែងវាអោយបានល្អនិងមានប្រសិទ្ធភាព។ បញ្ហានេះមិនមែនគ្រាន់តែខាតពេលសម្រាប់អង្គុយក្នុងកិច្ចប្រជុំដែលគ្មានគោលដៅច្បាស់លាស់នោះទេ តែវាថែមទាំងខាតពេលក្នុងការរៀបចំការប្រជុំ ព្រមទាំងការចំណាយពេលវេលាក្នុងការផ្ញើរ និងអានអ៊ីម៉ែលអំពីកិច្ចប្រជុំដែលអត់ន័យនេះផងដែរ។

. បរិយាកាសកន្លែងធ្វើការដែលគ្មានសណ្តាប់ធ្នាប់

តើតុរបស់អ្នករាយប៉ាយដោយកំណត់ត្រាដែលបិទស្អិត និងក្រដាសពាសវៀលពាសកាលដែលរឺទេ?​ តើនៅលើអេក្រង់កំព្យូទ័ររបស់អ្នកពោរពេញដោយបណ្តុំឯកសារដែលបាំងជិតរូបភាពនៅលើអេក្រង់ដែររឺទេ? តើទូរដាក់ឯកសាររបស់អ្នកមានលក្ខណៈរញ៉េរញ៉ៃដែររឺទេ?

បើវាពិតជាមានសភាពដូចនេះមែនវាបង្កើតបាននូវឱកាសដ៏ល្អ ក្នុងការខ្ជះខ្ជាយពេលវេលារបស់អ្នកដោយធ្វើអោយអ្នកមានភាពពិបាកក្នុងការស្វែងរបស់របរផ្សេងៗ ហើយធ្វើអោយអ្នកមើលទៅដូចជាមនុស្សគ្មានវិជ្ជាជីវៈក្នុងខ្លួន។ ដូចនេះហើយវាល្មមដល់ពេលហើយដែលអ្នកត្រូវធ្វើការកែរតម្រូវឡើងវិញ។ ជាក់ស្តែងនៅពេលដែលអ្នកចេះទុកដាក់របស់ត្រឹមត្រូវ វាជួយអោយអ្នកមានភាពងាយស្រួលក្នុងការស្វែងរកអ្វីដែលអ្នកត្រូវការ ហើយចំណេញពេលក្នុងការបន្តការងារផ្សេងទៀត។

៦. មានទំនាក់ទំនងក្នុងសង្គមច្រើនពេក

វាជារឿងធម្មតាទេរវាងការបង្កើតបរិយាកាសការងារប្រកបដោយភាពរួសរាយរាក់ទាក់ និងអនុញ្ញាតអោយខ្លួនឯងមានមិត្តរួមការងារដើម្បីជជែកគ្នាលេង។ មិនមានអ្វីខុសទេក្នុងការបង្កើតទំនាក់ទំនងក្នុងសង្គមជាមួយមិត្តរួមការងារ ព្រោះថាគ្មាននរណាម្នាក់ចង់ចំណាយពេលពេញមួយថ្ងៃដោយស្ងាត់ស្ងៀមម្នាក់ឯងនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមិនប្រុងប្រយ័ត្ននោះវាងាយស្រួលក្នុងការបាត់បង់ពេលវេលាធ្វើការដ៏មានតំលៃរបស់អ្នកដោយសារតែការចំណាយពេលជាមួយមិត្តរួមការងារច្រើនពេក។

៧. បដិសេធមិនចង់ស្វែងរកការបំភ្លឺ

ពេលដែលអ្នកទទួលបានការងារដ៏ធំមួយ។ វាជាឱកាសដ៏ល្អដើម្បីបង្ហាញពីជំនាញរបស់អ្នក ហើយអ្នកមានទំនុកចិត្តថាអ្នកអាចធ្វើវាបាន។ ពេលដែលអ្នកកំពុងតែធ្វើវាតែភ្លាមនោះអ្នកចាប់ផ្តើមដឹងថាអ្នកស្ថិតនៅក្នុងភាពវិលវល់មិនច្បាស់លាស់ ហើយមិនដឹងសូម្បីផលិតផលចុងក្រោយនឹងមានលក្ខណៈទៅជាយ៉ាងណា​។ ផ្ទុយទៅវិញជំនួសអោយការស្វែងរកការបញ្ជាក់ដោយការសាកសួរតាមទូរស័ព្ទ ឬផ្ញើអ៊ីម៉ែល អ្នកបែរជាប្រាប់ខ្លួនឯងថាអ្នកនឹងអាចដោះស្រាយវាបាន។ ទង្វើរនេះ​ គឺជាការខ្ជះខ្ជាយពេលវេលាមួយយ៉ាងពិតប្រាកដ ព្រោះអ្នកកំពុងតែខ្លាចបាក់មុខដោយការសួរគេ។ ប្រសិនបើអ្នកមានចម្ងល់ ឬមិនច្បាស់ពីដំណាក់កាលបន្តជាមួយភារកិច្ច អ្នកគួរតែឈប់ចង់ឈ្នះដោយខ្លាចបាក់មុខ ហើយគួរធ្វើការសួរដើម្បីទទួលបានព័ត៌មានដែលអ្នកត្រូវការនោះវានឹងផ្តល់អោយអ្នកទាំងផលិតភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការងារ។

៨. ការរំខានលើបណ្តាញ អ៊ីនធឺណេត

ទាក់ទងនឹងបណ្តាញអ៊ីនធឺណេត វាមិនមានអ្វីដែលគួរឱ្យរំខានជាងការដែលមានប្រភពព័ត៌មានដែលគ្មានដែនកំណត់ទាក់ទងនឹងការកម្សាន្ត ការទិញឥវ៉ាន់ និងកម្មវិធីសប្បាយៗ ស្ថិតនៅម្រាមដៃរបស់យើងទេ។ យើងមានយុទ្ធសាស្ត្រជាច្រើនដើម្បីរក្សាអ្នកពីការរំខានលើបណ្តាញអ៊ីនធឺណេត។ ប្រសិនបើអ្នកដឹងថាអ្នកមានចំណុចខ្សោយសម្រាប់គេហទំព័រជាក់លាក់ណាមួយ សូមព្យាយាមប្រើកម្មវិធីទប់ស្កាត់ ឬប្លុកគេហទំព័រនោះដើម្បីលុបបំបាត់ការល្បួងអារម្មណ៍ទាំងនោះ។

៩. ការផ្តល់ពេលវេលាសំរាកច្រើនពេក

បញ្ហាគឺអ្នកទុកអោយពេលវេលាត្រូវចប់ ដោយមិនបានយកចិត្តទុកដាក់ពីវា។ ការសម្រាកតិចតួចអាចក្លាយទៅជាកាកសំណល់ធំមួយនៃពេលវេលា។ ប្រសិនបើអ្នកត្រូវការសម្រាកដើម្បីអោយខួរក្បាលរបស់អ្នកបានជ្រះស្រលះ សូមកុំសម្រាកយូរ អ្នកគួរព្យាយាមដើរឱ្យលឿនវិញ ។ ការធ្វើបែបនេះវានឹងជួយអោយអ្នកអោយមានទាំងសុខភាពល្អ ហើយជំរុញអោយអ្នកមានការគិតល្អទៀតផង។

១០. គ្មានគោលដៅច្បាស់លាស់ដើម្បីជម្រុញ ឬលើកទឹកចិត្ត​ខ្លួនឯង

ចំពោះចំណុចដែលបានរៀបរាប់ខាងលើ ចំណុចចុងក្រោយនេះហើយ ដែលអាចជាគ្រោះថ្នាក់ធំដោយអាយុកាលយូរ។ ប្រសិនបើអ្នកមិនមានផែនការធំ និងគោលដៅរឹងមាំនោះ មានន័យថាអ្នកកំពុងតែបញ្ចប់នូវពេលវេលារបស់អ្នកដោយអត់ន័យ។ ហើយប្រសិនបើអ្នកចង់ទទួលបានភាពជោគជ័យ អ្នកត្រូវរក្សានិងចេះធ្វើការលើកទឹកចិត្តខ្លួនឯង ហើយអ្វីដែលសំខាន់អ្នកត្រូវបង្កើតភាពច្បាស់លាស់ពីអ្វីដែលអ្នកសង្ឃឹមថាចង់បាន៕

ប្រភពអត្ថបទ៖ Entrepreneur

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!