សិល្បៈចរចារកិច្ចសន្យាជាមួយអ្នកវិនិយោគ សម្រាប់អ្នកចេញរកស៊ីដំបូង

812

នៅពេលអ្នកមានអ្នកចង់វិនិយោគចូលក្នុងក្រុមហ៊ុនរបស់អ្នក វាគឺជាពេលសំខាន់ដែលអ្នកត្រូវយល់ពីការធ្វើកិច្ចសន្យា។ វាអាចនិងមានចំណុចប្លែកៗ និងលក្ខខណ្ឌដែលជាប់ពាក់ព័ន្ធនឹងការវិនិយោគផ្សេងទៀត។ ដូច្នេះ មុនពេលដែលអ្នកបំពេញកិច្ចសន្យានោះ អ្នកគួរចេះនូវចំណុចខាងក្រោមនេះ៖

១. ស្គាល់ខ្លួនឯង

ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ផ្សេងទៀតក្នុងការចរចារនោះគឺ ដឹងពីលក្ខណសម្បត្តិរបស់ខ្លួន។ កាលណាមានអ្នកវិនិយោគច្រើន មានចំណាប់អារម្មណ៍ចង់វិនិយោគនៅក្នុងក្រុមហ៊ុនរបស់អ្នក អ្នកមានឥទ្ធិពលកាន់តែច្រើនទៅលើពួកគេ ដូច្នេះអ្នកត្រូវដឹងពីអានុភាពរបស់ខ្លួន ហើយចេះប្រើវាឲ្យបានត្រឹមត្រូវ។ 

២. ការរៀបចំគណៈកម្មាធិការនាយក

ការរៀបចំគណៈគ្រប់គ្រង ក៏ជារឿងសំខាន់ខ្លាំងដែរ ហើយការរៀបចំ សម្រាប់ផ្នែកហិរញ្ញវត្ថុ មានក្រុមប្រឹក្សាភិបាលចំនួន ៣នាក់ ដែលម្នាក់ជាអ្នកតំណាងឲ្យក្រុមវិនិយោគិន និង២នាក់ទៀតគឺជាអ្នកតំណាងឲ្យសន្និធិរួម។ ការធ្វើបែបនេះគឺ ដើម្បីធានានូវភាពសុក្រិតយុត្តិធម៌ដល់អ្នកវិនិយោគ និងខ្លួនអ្នកផ្ទាល់ផងដែរ។

៣. ភាពផ្តាច់មុខ

អ្នកត្រូវធ្វើឲ្យប្រាកដថា តែងតែមានអនុប្រយោគ (ខ)  ក្នុងពេលដែលអ្នកកំពុងចចារកិច្ចសន្យា ហើយនៅពេលដែលអ្នកធ្វើបែបនេះគឺមានន័យថា អ្នកធានាដល់វិនិយោគគិននូវកាតព្វកិច្ច និងទំនុកចិត្ត។ ការធ្វើបែបនេះសំដៅលើអ្នក និងអ្នកវិនិយោគរបស់អ្នក គឺជាម្ចាស់ទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុន។

៤. ផ្តោតលើតម្លៃនៃទំនាក់ទំនង

នៅពេលដែលអ្នកផ្តោតលើលទ្ធផលចុងក្រោយ អ្នកនិងបាត់បង់នូវអ្វីដែលសំខាន់ម្យ៉ាង ហើយនេះគឺជាមូលហេតុដែលអ្នកត្រូវពិនិត្យមើលកិច្ចសន្យាដោយយកចិត្តទុកដាក់ និងធ្វើឲ្យប្រាកដថាអ្នកផ្តោតលើតម្លៃដ៏វែងឆ្ងាយនៃទំនាក់ទំនង ជាជាងផ្តោតលើទំនាក់ទំនងរយៈពេលខ្លី ក្នុងនាមជាដៃគូរកស៊ី។ អ្នកត្រូវរៀបចំកិច្ចសន្យាដែលអាចរក្សាបាននូវទំនាក់ទំនងល្អជាមួយវិនិយោគិន និងមានភាពយូរអង្វែង។

៥. សិទ្ធជាអាទិភាព ប្រសិនបើក្រុមហ៊ុនដួលរលំ

ទំនាក់ទំនងរវាងអ្នកវិនិយោគអាចនិងប្រែទៅជាអាក្រក់នៅពេលក្រុមហ៊ុនខាត ឬមិនដំណើរការ ហើយវានិងបង្កការលំបាកនៅពេលដែលរឿងនេះកើតឡើង។ ដូច្នេះអ្នកត្រូវបញ្ជាក់ចំណុចមួយ ថាអ្នកវិនិយោគរបស់អ្នកអាចទទួលបាន ឬមិនទួលបានអ្វីខ្លះប្រសិនបើក្រុមហ៊ុនក្ស័យធនដោយប្រការណាមួយ ហើយធ្វើបែបនេះ អ្នកនិងដឹងថាគួរធ្វើបែបណាប្រសិនបើវាកើតឡើងមែន។

នៅពេលមានទំនាក់ទំនងដំបូង អ្វីៗគឺល្អ ហើយងាយស្រួល ប៉ុន្តែអ្នកត្រូវធ្វើឲ្យប្រាកដថា អ្នកដឹងពីលទ្ធផលជាមុន ទោះជាវាជោគជ័យ ឬបរាជ័យក៏ដោយ ហើយគួរជៀសឲ្យឆ្ងាយពីអ្នកវិនិយោគសម្លឹងឃើញតែចំណេញ ហើយឡាំប៉ានៅពេលដែលខាត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។