តើពាក្យចំណូល និងចំណេញ មានន័យដូចគ្នាដូចម្តេច? ចំណេញដុល ឬ ចំណេញសុទ្ធ?

10562

បើនិយាយពីចំណូលមានច្រើនប្រភេទ មានដូចជាចំណូលគ្រួសារ ចំណូលអង្គការ និងចំណូលអាជីវកម្មជាដើម ប៉ុន្តែអត្ថបទនេះយើងសូមលើកយកចំណូលក្នុងអាជីវកម្ម ជាគំរូ។

ចំណូល គឺជាតួរលេខសរុបមួយដែលរកបានពីការលក់ផលិតផល ឬសេវាកម្មដែលជាប់ទាក់ទងនឹងប្រតិបត្តិការនៃក្រុមហ៊ុន។ ចំណូលតែងតែត្រូវបានគេសរសេរនៅលើគេ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

នៅដំណាក់កាលទីមួយ គេយក ចំណូល ដក ចំណាយទៅលើថ្លៃដើមផលិត ហើយគេនឹងរកឃើញ ចំណេញដុល។ ចំណេញដុល គឺជាតួរលេខចំណេញដែលទទួលបានក្រោយពីទូរទាត់ជាមួយថ្លៃដើម ប៉ុន្តែវាមិនទាន់ត្រូវបានគេទូរទាត់ជាមួយនឹងចំណាយក្នុងប្រតិបត្តិការអាជីវកម្មនោះទេ ដូចជាចំណាយលើទឹកភ្លើង ថ្លៃប្រាក់ខែបុគ្គលិក ថ្លៃធ្វើទីផ្សារ និងចំណាយចាំបាច់ផ្សេងៗទៀត។

ចំណេញ គឺជាតួរលេខចំណេញសរុបចុងក្រោយដែលត្រូវបានទទួលស្គាល់ ក្រោយពីដកជាមួយនឹងចំណាយទាំងអស់នៅក្នុងប្រតិបត្តិការអាជីវកម្ម រួមទាំងការចំណាយលើការរំលស់ និងបង់ពន្ធផងដែរ។ ផ្ទុយពីចំណូល ដែលជាធាតុនៅលើគេ ប៉ុន្តែ ចំណេញ គឺជាធាតុដែលនៅក្រោមគេ។

ចំណេញដុល គឺជាតួលេខប្រាក់ចំណេញដែលបានមកពីការដកថ្លៃដើមផលិត ពោលគឺមិនទាន់ដកចំណាយក្នុងប្រតិបត្តិការនៅឡើយទេ ដូចដែលអ្នកឃើញក្នុងឧទាហរណ៍ ចំណេញ-ខាតខាង ក្រោមស្រាប់។ ចំណែក ចំណេញសុទ្ធ គឺជាតួលេខទទួលបានបន្ទាប់ពីយកចំណេញដុល ដកគ្នាជាមួយចំណាយក្នុងប្រតិបត្តិការ។

ថ្លៃដើមសំដៅលើអ្វី? ឧទាហរណ៍ អ្នកទិញ ទំនិញ A ក្នុងតម្លៃ ៣ពាន់ដុល្លារ ដើម្បីយកទៅលក់រាយបន្ត បានចំណូលមកវិញ ៨ពាន់ដុល្លារ។ ៨០០០-៣០០០ = ចំណេញដុល ៥ពាន់ដុល្លារ ប៉ុន្តែអ្នកនៅមានចំណាយផ្សេងៗទៀតក្នុងប្រតិបត្តិការ ដូចជាថ្លៃជួលតូប ថ្លៃទឹកភ្លើង ថ្លៃបុគ្គលិក ថ្លៃអ៉ីនធើណិត…។ សូមអានអត្ថបទលម្អិត អំពីថ្លៃដើម និងរបៀបគណនាថ្លៃដើម

ឧទាហរណ៍ ក្រុមហ៊ុនលក់ផលិតផល
ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។