តើ CEO វ័យ៣៤ឆ្នាំរូបនេះ បង្កើតក្រុមហ៊ុនដែលមានតម្លៃខ្ទង់ពាន់លានដុល្លារដោយរបៀបណា?

1043
លោក Nadiem Makarim

នៅពេលដែលលោក Nadiem Makarim បានបើកដំណើរការសេវាកម្ម GoJek របស់ឥណ្ឌូនេស៊ីកាលពីឆ្នាំ ២០១០ គាត់មិនបាននឹកស្មានថាវាអាចនឹងទទួលបានភាពជោគជ័យដូចរាល់ថ្ងៃនេះទេ។

សម្រាប់រូបលោកវាគ្រាន់តែជាផ្នែកមួយក្នុងការធ្វើអោយមានភាពប្រសើរឡើងនូវផ្នែកឧស្សាហកម្ម ​ម៉ូតូ​តាក់ស៊ីក្នុងប្រទេសលោកតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងរយៈពេលត្រឹមតែ ៦ឆ្នាំយ៉ាងខ្លី Makarim ត្រូវបានគេចុះក្នុងសៀវភៅប្រវត្តិសាស្ត្រជាស្ថាបនិក ដំបូងគេរបស់ប្រទេសឥណ្ឌូនេស៊ីដែលអាចរកបាន ១ ពាន់លានដុល្លារឬច្រើនជាងនេះ ហើយដែលបច្ចុប្បន្ននេះលោកមានអាយុត្រឹមតែ ៣៤ ឆ្នាំប៉ុណ្ណោះ និងជាប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុនមួយដែលមានតម្លៃប៉ាន់ស្មានជិត ៥ ពាន់លានដុល្លារ។

ដោយបានធំធាត់នៅឥណ្ឌូនេស៊ីលោក Makarim បានមើលឃើញមុនគេពីសារៈសំខាន់របស់ម៉ូតូតាក់ស៊ី ដែលត្រូវបានគេស្គាល់ថាជាអ្នកជំរុញសេដ្ឋកិច្ចក្នុងប្រទេស។ ក៏ប៉ុន្តែទីផ្សារជួបបញ្ហា ដោយសារភាពឥតប្រសិទ្ធភាពក្នុងការកំណត់តម្លៃ និងភាពជឿជាក់។

ដូច្នេះខណៈពេល Makarim កំពុងសិក្សាថ្នាក់ MBA របស់គាត់ គាត់បានសំរេចចិត្តធ្វើអ្វីមួយអំពីវាដោយចាប់ផ្តើមបង្កើតជាក្រុមមួយរួមគ្នាជាមួយសហស្ថាបនិក Kevin Aluwi និង Michaelangelo Moran

សេវាកម្មម៉ូតូឌុបរបស់ Go-Jek

លោក Makarim បានប្រាប់ CNBC ក្នុងកម្មវិធី “គ្រប់គ្រងអាស៊ី” ថា “ខ្ញុំគិតថាមនុស្សជាច្រើនមិនជឿថា Ojek អាចមានលក្ខណៈជាយូអង្វែង និងអាចទុកចិត្តបាននោះទេ។

លោក Makarim បានពន្យល់ថាខណៈដែលកំពុងធ្វើការនៅប្រទេសឥណ្ឌូនេស៊ី លោកតែងតែជួលសេវាដឹកជញ្ជូនចំណីអាហារអោយគាត់។ ហើយលោកថា “តាមរ​យៈការស្គាល់ពួកគេ ខ្ញុំដឹងភ្លាមថាវិស័យក្រៅផ្លូវការនេះពិតជាមានតម្លៃខ្លាំងណាស់” ។

​​អ្វីដែលបានចាប់ផ្តើមជាលក្ខណៈសាមញ្ញហៅថាអាជីវកម្មខ្នាតតូចដែលមានអ្នកបើកបរ ២០ ​នាក់ដំបូង ហើយចំនួនអ្នកដំណើរបានវិវត្តយ៉ាងឆាប់រហ័សទៅជាកម្មវិធីពហុសេវាកម្មដែលមានកម្លាំងទិញជាងមួយលាននាក់។

នៅពេលយើងចាប់ផ្តើម អ្នកគ្រប់គ្នាបានប្រាប់យើងថាអ្នកត្រូវតែខ្លាំងក្នុងរឿងមួយនេះ ព្រោះប្រសិនបើអ្នកមិនមែនជាមនុស្សពូកែខ្លាំងទេនោះ គ្មាននរណាម្នាក់នឹងប្រើផលិតផល ឬសេវាកម្មរបស់អ្នកទេ ឬអ្នកដទៃនឹងមកហើយប្រកួតជាមួយអ្នកដោយប្រើបច្ចេកវិទ្យាទំនើបជាង លុយច្រើនជាងជាដើម។

សេវាកម្មដឹកជញ្ជូនអាហារ

ផ្ទុយទៅនឹងដំបូន្មានធម្មតា Go-Jek សម្រេចចិត្តផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីការដឹកជញ្ជូន បន្ថែមដោយការដឹកជញ្ជូនម្ហូបអាហារ ការផ្តល់សេវាកម្មថែរក្សាសម្ភស្ស ការកក់សេវាកម្មកំសាន្តនិងការបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងគោលបំណងដើម្បីក្លាយជាកម្មវិធីមួយដ៏ពេញលេញដែលអាចសម្រួលបានគ្រប់តម្រូវការ។”  នេះជាអ្វីដែល Makarim គិតថាត្រូវការជាចាំបាច់ជាពិសេសនៅតំបន់អាស៊ី ដែលកំរិតនៃការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទកំពុងតែកើនឡើង ហើយអតិថិជនបានបង្ហាញពីចំណង់ចំណូលចិត្តសម្រាប់ គម្រោងការ “one-stop shop” នេះ។

ខ្ញុំគិតថាផ្នត់គំនិតដែលយើងមានតាំងពីដំបូង គឺថាអតិថិជនមិនមែនជាអតិថិជនដែលត្រូវបើកបរដោយខ្លួនឯងនោះទេ អតិថិជនមិនមែនជាអ្នកដឹកជញ្ជូនម្ហូបទេ អតិថិជនមិនមែនជាអ្នកបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកខ្លួនឯង ឬអតិថិជនដែលបំពេញសេវាកម្មអេឡិចត្រូនិកខ្លួនឯងនោះទេ ប៉ុន្តែពួកគេជាអតិថិជនដែលត្រូវរង់ចាំការបំពេញសេវាកម្មពីយើង” នេះជាអ្វីដែល Makarim បានប្រាប់ CNBC

លោកបានបន្ថែមថា គាត់ ឬនាង(អតិថិជន) គឺជាមនុស្សម្នាក់ដែលមានបញ្ហាប្រចាំថ្ងៃហើយយើងបានបង្កើតផលិតផលមួយជុំវិញការរង្កៀសចិត្តដែលមនុស្សម្នាក់ៗមានបទពិសោធន៍ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ” ។

វាជាយុទ្ធសាស្រ្តមួយដែល Makarim សង្ឃឹមថានឹងបន្តយកឈ្នះនៅពេល Go-Jek ពង្រីកទូទាំងតំបន់អាស៊ីអាគ្នេយ៍ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយនិងដៃគូប្រកួតប្រជែងជិតបំផុតរបស់ខ្លួន គឺ Grab

បច្ចុប្បន្ន Go-Jek មានសកម្មភាពតែនៅក្នុងប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែចាប់ពីខែក្រោយមកវានឹងចាប់ផ្តើមនៅប្រទេសវៀតណាម និងប្រទេសថៃ។ ក្រុមហ៊ុននេះក៏នឹងរំពឹងថានឹងចូលខ្លួនទៅក្នុងប្រទេសសិង្ហបុរីក្នុងពេលឆាប់ៗនេះដើម្បីបំពេញចន្លោះដែលទុកចោលដោយយូប៊ើ (Uber) ដែលបានឃើញប្រតិបត្តិការក្នុងតំបន់របស់ខ្លួនដែលបានទិញកាលពីខែឧសភា។

សេវាកម្មរបស់ Go-Jek

ការផ្លាស់ប្តូរនេះនឹងរារាំង Go-Jek ប្រឆាំងនឹងក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនហៅតាក់ស៊ីតាមទូរស័ព្ទនៅសិង្ហបុរីដែលត្រូវបានបង្កើតឡើងដោយអតីតមិត្តភ័ក្ដិរៀននៅ Harvard របស់លោក Makarim គឺលោក Anthony Tan

ខណៈពេលដែលអាជីវកម្មរបស់ពួកគេកំពុងមានការប្រកួតប្រជែងដែលមានន័យថាសហគ្រិនទាំងពីរនាក់នេះ “និយាយស្តីតិចជាងមុន” នេះបើយោងតាមលោក Makarim គាត់បាននិយាយថាសម្ពាធនេះវាបានជួយជំរុញអោយគាត់ឆ្ពោះទៅមុខ។

លោកបាននិយាយថា “វាគឺជាការលំបាកនៅពេលដែលអ្នកស្ថិតនៅក្នុងពេលនេះ នៅពេលដែលអ្នកស្ថិតនៅក្នុងសមរភូមិ នៅពេលដែលអ្នកស្ថិតនៅក្នុងទីលានប្រយុទ្ធ ហើយវាមានការប៉ះទង្គិចជាច្រើននិងមានឈាមអាក្រក់ និងអ្វីៗគ្រប់យ៉ាង។ ប៉ុន្តែនៅពេលដែលអ្នកឆ្លងកាត់ជំហានខាងលើហើយ អ្នកនឹងដឹងថាការប្រកួតប្រជែងគឺជាតម្រូវការចាំបាច់ដើម្បីធ្វើមាត្រដ្ឋាន ហើយវានឹងផ្លាស់ប្តូរ។”

​អ្នកមើលឃើញនៅក្នុងវិធីចម្លែកដែលត្រូវគិតថាសត្រូវរបស់អ្នកជាចំណែកនៃការគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវពិតប្រាកដ ដែលជាវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាអ្វីមួយ។ នោះហើយគឺជាការប្រកួតប្រជែងពិតប្រាកដែលយើងមាន។

លោក Makarim បានបន្ថែមទៀតថា លោកសង្ឃឹមថា Go-Jek នឹងជំរុញសហគ្រិនដទៃទៀតទាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងក្នុងតំបន់ដទៃទៀត និងចាត់វិធានការជាវិធីសាស្រ្តផ្នែកបច្ចេកវិទ្យាដែលអាចជួយសម្រួលដល់ស្ថានភាពបច្ចុប្បន្ន និងកែអភិវឌ្ឍន៍ជីវភាពរស់នៅប្រចាំថ្ងៃ។

លោកបានកត់សម្គាល់ថា “យើងស្ទើរតែមិនដឹងថាទំហំនៃទីផ្សារទាំងនេះអាចមានទំហំធំប៉ុណ្ណានៅក្នុងតំបន់នោះទេ” ។

ខ្ញុំសង្ឃឹមថា Go-Jek នឹងចំណាយពេលប្រហែលពី​១០ ទៅ ២០ ឆ្នាំចាប់ពីពេលនេះទៅ ដើម្បីក្លាយជាក្រុមហ៊ុនដែលអាចបង្ហាញថាបច្ចេកវិទ្យា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីធ្វើឱ្យវាឈានចូលដល់ដំណាក់កាលបន្ទាប់នៃការវិវត្តន៍របស់សង្គម៕

ប្រភពអត្ថបទ៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!