នេះគឺជាមូលហេតុដែលសិស្សពូកែនៅក្នុងថ្នាក់ បរាជ័យពេលចេញរកស៊ី

1443

នៅពេលដែលយើងរកស៊ី យើងនិងជួបអតីតសិស្សពូកែ និងសិស្សអន់ ប៉ុន្តែសិស្សពូកែមិនមែនសុទ្ធតែរកស៊ីពូកែនោះទេ ហើយសិស្សអន់ក៏មិនមានន័យថារកស៊ីអន់នោះដែរ។ តាមពិតទៅ នៅក្នុងពិភពរកស៊ី មិនមែនពឹងផ្អែកលើចំណេះដឹងដែលបានរៀននៅសាលាទាំងស្រុងនោះទេ។ នៅពេលរកស៊ីជាក់ស្តែង យើងត្រូវចេះពីរបៀបទាក់ទងមនុស្ស មើល និងវិភាគមនុស្ស របៀបគ្រប់គ្រងមនុស្ស និងជួបរឿងជាច្រើនដែលសាលាមិនបានបង្រៀន ដូច្នេះយើងត្រូវពឹងលើខ្លួនឯងច្រើនជាង។

ក្រឡេកមកមើលសង្គមយើងបច្ចុប្បន្នវិញ អ្នកប្រហែលជាស្គាល់អ្នកដែលរៀនមិនសូវពូកែ ប៉ុន្តែបើនិយាយពីការងារមុខដំណែង និងគុណភាពជីវិតវិញ គឺល្អជាងអ្នកដែលរៀនពូកែទៀត។ ពេលខ្លះ វាមិនសំខាន់ត្រង់អ្វីដែលអ្នកចេះនោះទេ ប៉ុន្តែវាសំខាន់ត្រង់ថានរណាដែលអ្នកស្គាល់។

ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលខ្ញុំមានបទពិសោធន៍ក្នុងដំណើររកស៉ីរបស់ខ្ញុំ ជាមួយអតីតសិស្សពូកែ ប៉ុន្តែខ្ញុំមិនបានមានន័យថា សិស្សពូកែទាំងអស់សុទ្ធតែដូចគ្នានោះទេ៖

១. ពួកគេគិតថាអ្វីដែលពួកគេចេះគឺគ្រប់គ្រាន់៖

វិធីធ្វើជំនួញគឺផ្លាស់ប្តូរលឿនណាស់ ហើយបើមិនព្រមរៀនអ្វីថ្មីទេ គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេល។

២. ពួកគេប្រយ័ត្នខ្លាំងពេក៖

ការប្រុងប្រយ័ត្នជាការល្អ ប៉ុន្តែក្នុងពេលរកស៊ីការប្រយ័ត្នពេក អាចក្លាយជាការសុញសាញ ហើយបាត់បង់ឱកាស។ មនុស្សដែលប្រយ័ត្នពេកធ្វើការយឺតណាស់ ប៉ុន្តែលទ្ធផលល្អ ដូច្នេះហើយទើបគេចូលចិត្តរើសបុគ្គលិកណាដែលមានការប្រយ័ត្នខ្ពស់ តែពេលខ្លះពួកគេចង់បានមនុស្សដែលក្លាហ៊ានជាង។

៣. ពួកគេចូលចិត្តសន្យា៖

មនុស្សដែលរៀនពូកែ តែងតែមានអំនួតបន្តិច ពួកគេចូលចិត្តសន្យាជាមួយអ្នកដទៃ ដើម្បីជួយអ្វីមួយ ប៉ុន្តែស្ថានភាពពិតនៅពេលដែលធ្វើគឺមិនងាយស្រួលឡើយ ហើយបន្ទាប់មកពួកគេមិនអាចធ្វើតាមការសន្យាបាន ធ្វើឲ្យតម្លៃធ្លាក់ចុះ។ បើអ្នកមិនធ្វើវាទេ សូមកុំសន្យា។

៤. ពួកគេត្រូវការអំណះអំណាងជាក់លាក់ពេក៖

រយះពេលចេញរកស៊ី អ្វីៗគឺត្រូវបត់បែនតាមស្ថានភាពជាក់ស្តែង វាមិនដូចជាពេលរៀនថ្នាក់រូប និងគណិតវិទ្យានោះទេ។

៥. ពួកគេតាំងខ្លួនដូចសិស្សពូកែក្នុងថ្នាក់៖

ឥរិយាបទគឺជារឿងសំខាន់មួយក្នុងពិភពជំនួញ វាគឺជាពិភពលោក វាមិនមែនប៉ុនថ្នាក់រៀននោះទេ ហើយមានរឿងជាច្រើនដែលពួកគេមិនបានរៀននៅក្នុងថ្នាក់។

៦. ពួកគេមិនហ៊ានសារភាពកំហុស៖

ពួកគេគឺជាសិស្សពូកែនៅក្នុងថ្នាក់ ពួកគេពិបាកទទួលយកកំហុសដែលពួកគេធ្វើណាស់។

បញ្ជាក់ នេះមិនមានន័យថាឲ្យតែសិស្សពូកែសុទ្ធតែបរាជ័យក្នុងជំនួញនោះទេ សំណេរនេះយើងគ្រាន់តែចង់ឲ្យអ្នកអាន រៀនពីចំណុចដែលអាចកែបានប៉ុណ្ណោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។