ក្រុមហ៊ុន KULARA WATER ប្រារព្ធខួប ៥ ឆ្នាំ នៃទឹករ៉ែធម្មជាតិរបស់ខ្លួន

1598
ទឹករ៉ែធម្មជាតិ អូគូលែន

ភ្នំពេញ- អូគូលែន Eau Kulen” គឺជាទឹករ៉ែធម្មជាតិដំបូងគេដែលត្រូវបានផលិត និងដាក់លក់នៅក្នុងទីផ្សារកម្ពុជាដោយក្រុមហ៊ុន Kulara Water Co., Ltd

ឆ្លៀតក្នុងឱកាសថ្ងៃ “Bastille Day” ក្រុមហ៊ុន Kulara Water បានប្រារព្ធពិធីអបអរសាទរខួប ៥ ឆ្នាំ ចំពោះវត្តមានទឹករ៉ែធម្មជាតិ “Eau Kulen” ក្នុងទីផ្សារប្រទេសកម្ពុជា។

គិតត្រឹមឆ្នាំ ២០១០ គ្មាផលិតផលទឹករ៉ែធម្មជាតិណាដែលត្រូវផលិតដោយក្រុមហ៊ុនខ្មែរឡើយ។ ទឹករ៉ែធម្មជាតិដែលដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាទាំងអស់សុទ្ធសឹងតែនាំចូលពីបណ្ដាប្រទេសជិតខាង និងខ្លះទៀតមកពីបណ្ដាប្រទេសអឺរ៉ុប។

ទឹករ៉ែធម្មជាតិ “Eau Kulen” ត្រូវបានផលិតឡើងពីប្រភពទឹករ៉ែនៅតំបន់ភ្នំគូលែន ដែលស្ថិតក្នុងខេត្តសៀមរាប ដើម្បីបំពេញតម្រូវការទឹករ៉ែនៅក្នុងប្រទេសកម្ពុជានិងដើម្បីលើកកម្ពស់ការថែទាំសុខភាពរបស់ប្រជាជនកម្ពុជាតាមរយៈការបរិភោគទឹកស្អាត។

ក្រុមហ៊ុន KULARA WATER Co., Ltd ដែលជាក្រុមហ៊ុនមេរបស់ទឹករ៉ែធម្មជាតិ អូគូលែន ក៏តែងតែយកចិត្តទុកនិងសកម្មក្នុងការគាំទ្រនិងការពារបរិស្ថាន។ ក្នុងកិច្ចអភិវឌ្ឍជាបន្ត ក្រុមហ៊ុនមានគម្រោងដាំដុះប្រភេទពូជឈើកម្រនៅលើភ្នំគូលែនលើផ្ទៃដីប្រមាណ ៤០ ហិចតា ដោយសហការជាមួយគ្រឹះស្ថាន AD Foundation ក្នុងគម្រោង Phnom Kulen

ប្រភព៖ phnompenhpost

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕