ប្រភេទអ្នកមាន ៣យ៉ាង ដែលជួយអ្នកក្នុងការជ្រើសផ្លូវដែលសាកសម្យដើម្បីក្លាយខ្លួនជាអ្នកមាន

2992

ទ្រព្យសម្បត្តិអាចកើតមានបានតាមរយៈច្រើនបែបបទ ប្រភព និងទំហំ។ ក្នុងការសិក្សាស្រាវជ្រាវសៀវភៅ “ទម្លាប់ល្អសម្បូរបែប” ដែលខ្ញុំបានធ្វើការសម្ភាសអ្នកមានទ្រព្យសម្បត្តិចំនួន ២៣៣នាក់ និងប្រជាជនក្រីក្រចំនួន ១២៨នាក់ក្នុងរយៈពេលជាង ៣ឆ្នាំ ខ្ញុំកំណត់បាននូវអត្តសញ្ញាណបីយ៉ាងដែលអាចធ្វើអោយមនុស្សក្លាយជាអ្នកមានបាន​។

នេះជាទិដ្ឋភាពទូទៅនៃមនុស្សអ្នកមានបីប្រភេទនិ ងផ្លូវដែលពួកគេដើរដើម្បីទទួលបានទ្រព្យ​សម្បត្តិ​នោះ។

ប្រភេទអ្នកមានទី១៖ ជាមនុស្សពូកែសន្សំ

តិចជាង ២២% នៃអ្នកមានក្នុងការសិក្សាអំពីទម្លាប់ល្អរបស់ខ្ញុំបានស្ថិតក្នុងមនុស្សប្រភេទនេះ។ អ្នកមាននៃប្រភេទទី១នេះ មានន័យថាជាអ្នកគ្មានបំណុលហើយប្រាក់ចំណូលអកម្មដែលបានមកពីទ្រព្យសម្បត្តិរបស់ពួកគេគឺគ្រប់គ្រាន់ដើម្បីបំពេញ ឬលើសពីកំរិតនៃជីវភាពរស់នៅរបស់ពួកគេ។

អ្នកមានប្រភេទទី១នេះ មាន​ប្រាំចំណុចដែលគួរអោយសំគាល់ដូចជា:

  • ពួកគេមានកំរិតជីវភាពរស់នៅទាប
  • ពួកគេជាធម្មតាទទួលបានប្រាក់ចំណូលតិចតួច
  • ប៉ុន្តែប្រាក់ចំណូលរបស់ពួកគេនៅតែលើសពីតម្រូវការផ្គត់ផ្គងជីវភាពរស់នៅរបស់ពួកគេ
  • ពួកគេសន្សំប្រាក់ចំណូល ២០ ភាគរយរបស់ពួកគេ ឬច្រើនជាងនេះអស់រយៈពេលជាច្រើនឆ្នាំ
  • ពួកគេធ្វើការវិនិយោគប្រាក់សន្សំរបស់ពួកគេដោយប្រយ័ត្នប្រយែងអស់រយៈពេលជាច្រើនឆ្នាំ។

ចំពោះអ្នកមានប្រភេទទី១នេះ បើតាមការសិក្សាអំពី ទម្លាប់ល្អ បានអោយដឹងថាពួកគេត្រូវការចំណាយពេល ៣២ ឆ្នាំដើម្បីទទួលបានទឹកប្រាក់ជាមធ្យមចំនួន ៣,២ លានដុល្លារ។

ប្រភេទអ្នកមានទី២៖ ជាមនុស្សសម្បូរបែប ឬប៉ិនប្រសព្វ

បើតាមការសិក្សាអំពី ទម្លាប់ល្អ របស់ខ្ញុំ មានប្រហែលជា ២៧% ដែលជាអ្នកមានស្ថិតក្នុងប្រភេទទី២​នេះ។ ប្រភេទអ្នកមានទី២នេះ ជាប្រភេទមនុស្សដែលមានភាពប៉ិនប្រសព្វនៅក្នុងអាជីពការងារ ពានិជ្ជកម្ម ឬវិជ្ជាជីវៈរបស់ពួកគេ។ នោះមានន័យថាពួកគេស្ថិតក្នុងចំណុចល្អបំផុតក្នុងចំណោមអ្វីដែលពួកគេបានធ្វើ។

បុគ្គលទាំងនេះជាប្រភេទមនុស្សដែលធ្វើការសម្រាប់សាជីវកម្មសាធារណៈដែលមានទំហំធំ ដូច្នេះហើយមួយផ្នែកធំនៃប្រាក់បៀវត្ស ឬប្រាក់ប៉ះប៉ូវរបស់ពួកគេ គឺផ្អែកលើការទទួលបានពីភាគហ៊ុន ឬពួកគេធ្វើអាជីវកម្មខ្នាតតូចដែលមានប្រាក់ចំណេញខ្ពស់។

ចំពោះអ្នកមានប្រទេទទី២នេះ បើតាមការសិក្សាបានអោយដឹងថា ពួកគេត្រូវការចំណាយពេល ២០ ឆ្នាំដើម្បីទទួលបានទឹកប្រាក់ជាមធ្យមចំនួន ៤ លានដុល្លារ។

ប្រភេទអ្នកមានទី៣៖   ជាមនុស្សសុបិនខ្ពស់

មនុស្សប្រភេទនេះ គឺជាអ្នកដែលមានទ្រព្យច្រើនបំផុត។ ជាង ៥០% នៃអ្នកមាននៅក្នុងការសិក្សារបស់ខ្ញុំគឺជាបុគ្គលទាំងឡាយណាដែលបានបន្តក្តីសុបិន្តធំៗ ហើយជាធម្មតាមានគំនិតអាជីវកម្មប្រកបដោយមហិច្ឆតា និងអាចបង្វែរក្តីសុបិន្តនោះអោយក្លាយទៅជាការពិត។ ជោគជ័យរបស់ពួកគេនៅទីបំផុតបានផ្តល់អោយពួកគេនូវប្រាក់ចំណូលយ៉ាងច្រើន​ ប្រាក់ចំណេញជាមួយនិងការកើនឡើងខ្ពស់ជាលំដាប់។

យោងទៅតាមការសិក្សានៃទម្លាប់ល្អរបស់ខ្ញុំ អ្នកមានទ្រព្យសម្បត្តិប្រភេទទី៣នេះ ជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនបំផុត (៧,៤ លានដុល្លារ) ក្នុងរយៈពេលខ្លីបំផុតគឺ ១២ ឆ្នាំ។

ប្រសិនបើអ្នកមិនប្រថុយប្រថាន នោះអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើអោយអ្នកក្លាយជាអ្នកមានទេ។ ប្រសិនបើអ្នកមិនមានក្តីសុបិនជាអ្នកជំនួញ ឬអ្នកមិនចាប់អារម្មណ៍ក្នុងការរកវិធីសាស្រ្តសន្សំប្រាក់ទេនោះ អ្នកត្រូវតែជាមនុស្សដែលមានភាពប៉ិនប្រសព្វ(ប្រភេទអ្នកមានទី២)​។ ហើយប្រសិនបើអ្នកមិនមែនជាអ្នកពូកែសន្សំប្រាក់ឬអ្នកមានភាពប៉ិនប្រសព្វ អ្នកគួរតែស្វែងរកក្តីសុបិន្តជំនួញមួយដែលធ្វើអោយអ្នកមានភាពសកម្មជាមួយវា។

ជាមួយគ្នានេះដែរ ប្រសិនបើអ្នកចង់ក្លាយជាអ្នកមានមែន អ្វីដែលសំខាន់នោះគឺ អ្នកគួរជ្រើសរើសយកផ្លូវមួយហើយព្យាយាមនៅជាមួយវា និងធ្វើវារហូតទទួលជោគជ័យទោះចំណាយពេលយូរបន្តិច តែអ្នកមិនគួរចោលវាឡើយ។ ជាទូទៅចំណុចសំខាន់មួយដែលគ្របដណ្តប់គ្រប់កម្រិតនៃការក្លាយខ្លួនជាអ្នកមាននោះ គឺជាពេលវេលា  មានន័យថាអ្នកត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីក្លាយជាអ្នកមាន នោះគឺភាពអត់ធ្មត់៕

ប្រភពអត្ថបទ៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!