ហេតុអ្វីអ្នកឈប់ពីការងារចាស់?

1120
រូបតំណាង

ហេតុអ្វីបានជាអ្នកសម្រេចចិត្តលាលែងពីការងារមុនរបស់អ្នក? គឺជាសំណួរដែលអ្នកសម្ភាសន៍តែងតែសួរទៅកាន់បេក្ខជននៅពេលសម្ភាសន៍។

ជាការពិតណាស់ នៅពេលអ្នកសម្រេចចិត្តឈប់ពីកន្លែងចាស់របស់អ្នក អ្នកប្រហែលជាជួបរឿងមិនពេញជាច្រើននៅទីនោះ ឬអ្នកត្រូវការតំណែងឬមុខងារថ្មីដែលសាកសមនិងសមត្ថភាពរបស់អ្នក។

យ៉ាងណាមិញ លោក Toni Thompson អតីតមន្រ្តីធនធានមនុស្សនៅក្នុងក្រុមហ៊ុនស្វែងរកការងារ The Muse និយាយថា បើអ្នកត្រូវបានគេសួរសំណួរនេះនៅពេលកំពុងសម្ភាសន៍ ចម្លើយដែលអ្នកត្រូវឆ្លើយគឺត្រូវនិយាយអ្វីដែលវិជ្ជមានអំពីការងារចាស់របស់អ្នក។ អ្នកគប្បីឆ្លើយថា អ្នកចង់ធ្វើការងារដែលត្រូវនិងជំនាញ ឬចង់ពង្រឹងសមត្ថភាពរបស់អ្នក។ ឧទាហរណ៍នៅក្រុមហ៊ុនចាស់ អ្នករៀនចេះជំនាញបង្កើតផែនការទីផ្សារ ប៉ុន្តែអ្នកហាក់ដូចជាមិនត្រូវបានគេផ្តល់ឱកាសឱ្យបញ្ចេញសមត្ថភាពទាល់តែសោះ ឬមានមនុស្សកំពុងធ្វើការក្នុងផ្នែកនោះ ដូច្នេះហើយទើបអ្នកសម្រេចចិត្តលាឈប់ពីទីនោះ ហើយស្វែងរកក្រុមហ៊ុនថ្មីដែលផ្តល់ឱកាសឱ្យអ្នក។

លោក Toni បន្តទៀតថា អ្នកអាចឆ្លើយរបៀបនេះដោយផ្លាស់ប្តូរជំនាញ ឬទេពកោសល្យផ្សេង ឬអ្វីក៏ដោយដែលអ្នកគិតថាអ្នកចង់អភិវឌ្ឍខ្លួនឯងឱ្យខ្លាំងជាងមុន ប៉ុន្តែ អ្នកមិនត្រូវនិយាយអាក្រក់ពីក្រុមហ៊ុនដែលអ្នកធ្លាប់បំពេញការងារឱ្យនោះទេ៕

ប្រភព៖ weforum

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕