ទម្លាប់ ៥យ៉ាង​ដែលកំណត់ថាអ្នកនឹងបរាជ័យក្នុងជីវិត ងើបមុខមិនរួចនិងគេ

1540

ទម្លាប់ប្រចាំថ្ងៃរបស់អ្នកកំណត់បានថាអ្នកជានរណា។ អ្នកតែងតែអនុវត្តតាមអ្វីដែលអ្នកធ្វើ។ នៅក្នុងពាក្យសម្ដីរបស់វីនស្តុនចចឈីល: “ជោគជ័យមិនមែនជាចំណុចចុងក្រោយនោះទេ ហើយការបរាជ័យក៏មិនស្លាប់ដែល វាគឺជាភាពក្លាហានដែលជំរុញអ្នកអោយដើរបន្តទៅមុខទៀត។”  ប្រសិនបើអ្នកធ្លាប់បរាជ័យក្នុងអតីតកាលប៉ុន្តែអ្នកមិនបានបោះបង់ចោលទេ នោះវាបង្ហាញថាអ្នកគឺខ្លាំងជាងការអ្នកគិតរបស់អ្នកទៅទៀត។

ហើយប្រសិនបើអ្នកបរាជ័យនាពេលថ្មីៗនេះ ហើយកំពុងពិចារណាបោះបង់វាចោល សូមកុំធ្វើអោយសោះ។ ឧបសគ្គគឺជាការបង្ហាញផ្លូវ។ វាតែងតែមានផ្លូវមួយ ឬដំណោះស្រាយមួយសម្រាប់គ្រប់ឧបសគ្គជានិច្ច។ អ្នកគ្រាន់តែមិនទាន់បានរកឃើញវានៅឡើយ ដូចនេះហើយគួរតែបន្តការព្យាយាម។ ស្វែងយល់ពីមូលហេតុនិងរបៀបដែលធ្វើអោយអ្នកបានជាប់គាំង ហើយជីកខ្លួនអ្នកចេញពីឧបសគ្គដែលចាប់អ្នកបណ្តោះអាសន្ននោះ។ ជាអកុសលមនុស្សភាគច្រើនមិនព្រមធ្វើអ្វីមួយជាមួយការបរាជ័យរបស់ពួកគេទេ។ នៅទីបញ្ចប់ពួកគេបោះបង់ចោលនូវក្តីសុបិន្តរបស់ពួកគេ ហើយឈប់ធ្វើការលើគម្រោងដែលមានសារៈសំខាន់ចំពោះពួកគេ ហើយក៏បន្តនូវអារម្មណ៍រអាក់រអួលក្នុងការមិនសប្បាយចិត្ត។

មនុស្សគ្រប់គ្នាមានការភ័យខ្លាចជាមួយនឹងភាពបរាជ័យ បទពិសោធន៍មួយនេះវាជៀសមិនរួចទេ ប៉ុន្តែវាគឺជាទំនួលខុសត្រូវរបស់អ្នកក្នុងការឆ្លើយតបចំពោះវា ដើម្បីធ្វើអោយមានភាពខុសគ្នាទាំងស្រុង។ គ្រាន់តែជាប់គាំង មិនមែនមានន័យថាជាភាពបរាជ័យរបស់អ្នកទេ។

ខាងក្រោមនេះគឺជាទម្លាប់ជាច្រើនដែលអាចកំណត់ការបរាជ័យរបស់អ្នក និងអ្វីដែលអ្នកអាចដោះស្រាយចំពោះពួកវាបាន។

. បរាជ័យក្នុងការគ្រោងទុក

អ្នកមានឱកាសកាន់តែប្រសើរដើម្បីទទួលជោគជ័យក្នុងជីវិតប្រសិនបើអ្នកមានផែនការ។ វាមិនចាំបាច់ល្អឥតខ្ចោះទេ។ ពិភពលោកពិតប្រាកដមិនផ្តល់រង្វាន់ដល់មនុស្សដែលមានភាពល្អឥតខ្ចោះឡើយ ប៉ុន្តែវាគឺជាអ្នកដែលអាចដោះស្រាយបញ្ហាបានទៅវិញទេ។ អ្នកគួរគិតជានិច្ចតាមអ្វីដែលអ្នកចង់សម្រេច និងរៀបចំគម្រោងនូវអ្វីដែលត្រូវធ្វើបន្តបន្ទាប់ចំពោះគ្រប់ចំណុច និងពេលវេលាណាសម្រាប់ធ្វើវា។ ផែនការរបស់អ្នកគួរតែមានភាពជាក់លាក់ អាចវាស់វែងបាន និងមានរយៈពេលច្បាស់លាស់។ កុំបង្កើតផែនការមិនច្បាស់លាស់ព្រោះអ្នកនឹងបង្កើតការពន្យារពេលប្រសិនបើផែនការរបស់អ្នកមិនអាចវាស់វែងបាន។ ធ្វើការជាមួយនឹងការកំណត់ពេលវេលាច្បាស់លាស់ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងឆាប់រហ័ស

. ភ័យខ្លាចពេក មិនហ៊ានសូម្បីសាកល្បង

ការយកឈ្នះលើភាពភ័យខ្លាចនៃការបរាជ័យ គឺជាជំហានដំបូងឆ្ពោះទៅរកភាពជោគជ័យ។ ចាប់ផ្តើមប្រឈមនឹងការភ័យខ្លាចរបស់អ្នកនៅថ្ងៃនេះ ហើយបន្តយកជំហានជាមូលដ្ឋានបំផុតទៅរកអ្វីដែលអ្នកត្រូវធ្វើ។ វានៅតែមិនទាន់យឺតពេលទេក្នុងការសាកល្បងវា។ អ្នកមិនត្រូវខកខានឱកាសក្នុងការសាកល្បងឡើយ។

មិនថាអ្នកមានកំហុសប៉ុណ្ណា ឬក៏អ្នកធ្វើអោយមានភាពយឺតប៉ុណ្ណានោះទេ អ្នកនៅតែជាមនុស្សដែលនាំមុខអ្នកដែលមិនបានសាកល្បង ឬព្យាយាម។ Tony Robbins

. ឆាប់បោះបង់ចោលពេក

តើអ្នកមានលទ្ធភាពក្នុងការបន្តក្តីសុបិន្តនិងគោលដៅក្នុងជីវិតរបស់អ្នកប៉ុណ្ណាដែរ? អាថ៌កំបាំងដ៏សំខាន់បំផុតមួយនៃភាពជោគជ័យគឺការរៀនយកឈ្នះការសង្ស័យរបស់យើងខ្លួនឯង។ ភាគច្រើននៃយើង គឺបោះបង់ចោលនូវចំណង់របស់យើងឆាប់រហ័សពេក។ មនុស្សជោគជ័យទាំងអស់ដែលអ្នកស្គាល់សព្វថ្ងៃនេះតែងមានរឿងរ៉ាវនៃការព្យាយាមដើម្បីចែករំលែក។ ហើយវាប្រហែលជាគ្មានគំរូនៃការតស៊ូដែលល្អប្រសើរជាងរឿងរបស់ Abraham Lincoln ទេ។

គាត់បានបរាជ័យក្នុងការរកស៊ីនៅអាយុ ២១ឆ្នាំ ចាញ់ក្នុងការប្រកួតប្រជែងច្បាប់នៅអាយុ ២២ឆ្នាំ បរាជ័យក្នុងមុខជំនួញម្តងទៀតនៅអាយុ ២៤ឆ្នាំ និងចាញ់ការប្រកួតប្រជែងសភានៅពេលគាត់មានអាយុ ៣៤ឆ្នាំ។ នៅវ័យអាយុ ៤៥ឆ្នាំ គាត់បានចាញ់ក្នុងការប្រកួតព្រឹទ្ធសភា។ ហើយគាត់បានបរាជ័យនៅក្នុងការប៉ុនប៉ងដើម្បីក្លាយជាអនុប្រធាននៅពេលគាត់មានអាយុ ៤៧ ឆ្នាំ។ ប៉ុន្តែទីបំផុតគាត់ត្រូវបានគេជ្រើសរើសជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកនៅអាយុ ៥២ឆ្នាំ។ Lincoln មិនដែលបោះបង់ចោលនោះទេ។ គាត់អាចបោះបង់ចោលការប៉ុនប៉ងជាច្រើន ប៉ុន្តែបានបន្តមហិច្ឆតារបស់គាត់ដើម្បីទទួលតំណែងខ្ពស់បំផុតនៅអាមេរិក។ ដរាបណាអ្នកនៅតែព្យាយាមយ៉ាងសកម្មបន្ទាប់ពីអ្នកបរាជ័យ នោះមានន័យថាគ្រប់ពេលអ្នកមិនទាន់បរាជ័យនៅឡើយទេ។

. ការមិនជឿជាក់លើខ្លួនឯង

ប្រសិនបើអ្នកមិនជឿលើអ្វីដែលអ្នកធ្វើនោះទេ អ្នកនឹងបោះបង់ចោលចំណុចណាមួយ។ ប្រសិនបើអ្នកគ្មានហេតុផលដើម្បីជឿថាវាអាចទៅរួច ឬសម្រេចបាននូវក្តីសុបិន្ត ឬគោលដៅរបស់អ្នក នោះរាល់កិច្ចប្រឹងប្រែងរបស់អ្នក នឹងត្រូវបានខ្ជះខ្ជាយ។ ត្រូវដឹងថាការមានជំនឿលើខ្លួនឯងមានតួនាទីសំខាន់ណាស់ចំពោះការប្រឹងប្រែងដែលអ្នកបានដាក់នៅក្នុងជីវិតការងាររបស់អ្នក ហើយប្រសិនបើអ្នកមិនឃើញលទ្ធផលដែលចេញមកមានភាពជោគជ័យទេ អ្នកនឹងមិនរុញខ្លួនអ្នកបន្ថែមទៀតដើម្បីទៅទីនោះឡើយ។ ការរីកចម្រើនរបស់អ្នកអាស្រ័យលើការសម្រេចចិត្តរបស់អ្នក។

. ចូលចិត្តបង្កើតលេស

វាតែងតែមានហេតុផលមួយដែលជាមូលហេតុចំពោះរឿងដែលមិនអាចសម្រេចបាន។ មនុស្សភាគច្រើនតែងតែពន្យល់ពីមូលហេតុដែលពួកគេមិនអាចធ្វើបាន មិនគួរធ្វើ ឬមិនធ្វើអ្វីមួយ។ នៅពេលដែលអ្នកបង្កើតលេស អ្នកតែងតែនិយាយថាខ្ញុំមិនស្ថិតក្រោមការគ្រប់គ្រងទេ ប៉ុន្តែដឹងទេថា អ្នកគឺជាមនុស្សតែមួយគត់ដែលកំពុងតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងពេញលេញនៃសកម្មភាពនិងការសម្រេចចិត្តរបស់អ្នកនៅក្នុងពិភពលោកមួយនេះ។ ការបង្កើតលេសគឺជាការធ្វើអោយអ្នកបាត់បង់អំណាចផ្ទាល់ខ្លួនរបស់អ្នក។

មូលហេតុដែលមនុស្សបង្កើតលេសគឺដោយសារតែខ្លាចភាពមិនច្បាស់លាស់។ អ្នកផ្សេងទៀតគឺគ្រាន់តែខ្លាចការផ្លាស់ប្តូរ ការបដិសេធ និងការអាម៉ាស់តែប៉ុណ្ណោះ។ ការភ័យខ្លាចបានរារាំងអ្នកអោយស្ថិតនៅក្នុងតំបន់ដែលអ្នកមានភាពកក់ក្ដៅ។ អ្នកអាចឈប់យកលេសបាន ប្រសិនបើអ្នករៀនពីរបៀបលុបបំបាត់រាល់ការភ័យខ្លាចក្នុងជីវិតរបស់អ្នក។ នៅពេលក្រោយដែលអ្នកជួបប្រទះការបរាជ័យមួយ មិនត្រូវធ្វើការដោះសារនោះទេ។ សូមចាត់ទុកវាជាបញ្ហាប្រឈម រៀនពីវា និងបន្តដំណើរទៅមុខទៀត។ ការយកលេសគឺជាការរំខានហើយពួកគេនឹងកាត់បន្ថយទំនុកចិត្តនិងជំនឿផ្ទាល់ខ្លួនរបស់អ្នក។ អ្នកមិនចង់បានបែបនោះទេ ជាពិសេសនៅពេលដែលអ្នកនៅតែមានរឿងជាច្រើនដើម្បីបង្ហាញមនុស្សជុំវិញខ្លួនអ្នកទាំងអស់៕

ប្រភពអត្ថបទ៖ entrepreneur

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!