ទូរស័ព្ទ Samsung Galaxy Note 9 ដែលប្រកាសថានឹងចេញជាផ្លូវការនៅថ្ងៃទី ៩ ខែសីហា ខាងមុខនេះបានបែកធ្លាយក្នុងវីដែអូមួយដែលបាន អាប់ឡូតក្នុងយូធូបដោយ MySmartPrice។ វីដេអូដែលមានរយៈពេលប្រហែលមួយនាទីបានបង្ហាញពីប្រអប់និងរូបរាងរបស់ Note 9 និងលក្ខណៈសម្បត្តិរបស់វា។
នៅខាងក្រោយប្រអប់របស់ Note 9 នេះបានបង្ហាញពី អេក្រង់ទំហំ 6.3 អុីញ ប្រភេទ QHD+។ ក្រៅពីនេះ Note 9 នេះមានបំពាក់នូវ RAM 6GB មេម៉ូរីចំនួន 64GB។ ផ្នែកខាងក្រោយមានកាំមេរ៉ាទំហំ 12MP ចំនួនពីរ រីឯខាងមុខវិញមានកាមេរ៉ាទំហំ 8MP ចំនួនមួយ។ គេរំពឹងថា Note 9 នេះជាប្រភេទទូរស័ព្ទដែលអាចការពារទឹក ឬធូលីកម្រិត IP68 ហើយភ្ជាប់មកជាមួយឧបករណ៍ស្កេនភ្នែក និងការសាកថ្មដោយមិនបាច់ប្រើខ្សែ។
អ្នកគាំទ្រ Galaxy Note កុំទាន់អាលអរព្រោះ អ្នកជំនាញនៅតែមិនទាន់ទុកចិត្តថាវាគឺជា Note 9 ពិតប្រាកដដោយសារអក្សរ
ដែលព្រីននៅលើស្ទីកឃ័របិត ស្គ្រីនទូរស័ព្ទខុសពីរអក្សររបស់ Galaxy Note ជំនាន់មុនៗ។ ដើម្បីអោយដឹងថាវាពិត ឬមិនពិត យើងមានតែរងចាំមើលនៅថ្ងៃទី ៩ ខែក្រោយប៉ុណ្ណោះ៕
ប្រភព៖ Techradar
